Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ស្នើ​ឲ្យ​ម៉ិកស៊ិក​ចាប់​ខ្លួន​លោក ពូទីន

បានផុស

នៅ

ស្ថានទូតអ៊ុយក្រែន បានស្នើសុំជាផ្លូវការឱ្យរដ្ឋាភិបាលម៉ិកស៊ិកចាប់ខ្លួនលោក វ្ល៉ាឌីមៀរ ពូទីន ប្រសិនបើគាត់ចូលរួមក្នុងពិធីស្បថ​ចូល​​កាន់​តំណែង​របស់​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត លោកស្រី Claudia Sheinbaum នាពេលខាងមុខ។ ស្ថានទូត​អ៊ុយក្រែន​​​ប្រចាំ​ម៉ិកស៊ិក​បាន​ចេញ​សេចក្តី​អំពាវនាវ​នេះ​កាល​ពី​​ថ្ងៃ​ទី​៧​ខែ​សីហា។

លោក វ៉្លាឌឺមៀរ ពូទីន និង​លោក Volodymyr Zelensky (រូបភាព៖ AP, Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន Kyiv Independent ស្ថានទូតអ៊ុយក្រែនបានចាត់ទុក​​​មេដឹក​នាំ​រុស្ស៊ី​លោក ពូទីន ជាឧក្រិដ្ឋជនសង្រ្គាម ហើយបានជំរុញម៉ិកស៊ិកឱ្យគោរព​តាម​ដីកាចាប់ខ្លួន​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ដែល​បាន​ចេញ​កាល​ពី​ខែ​មីនា​ឆ្នាំ​២០២៣។

ស្ថានទូតអ៊ុយក្រែន បានប្រាប់ Kyiv Independent ថា៖ «យើងជឿជាក់ថា រដ្ឋាភិបាលម៉ិកស៊ិកនឹងអនុវត្តតាមដីកាចាប់ខ្លួនអន្តរជាតិ ហើយប្រគល់ (ពូទីន) ទៅស្ថាប័នតុលាការរបស់អង្គការសហប្រជាជាតិនៅទីក្រុងឡាអេ»។

ទន្ទឹម​នោះ ស្ថានទូត​អ៊ុយក្រែន ក៏បានថ្លែងអំណរគុណដល់ម៉ិកស៊ិក ដែលបានអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ទៅ​ចូលរួមពិធី​ស្បថ​ឡើង​កាន់​តំណែង​​ដែលគ្រោងធ្វើនៅថ្ងៃទី​១​ខែតុលា​ខាង​មុខ។

គួរ​បញ្ជាក់​ថា ដីកា​ ICC បានចោទប្រកាន់លោក ពូទីន ពី​បទ​ឧក្រិដ្ឋកម្មសង្គ្រាម ជាពិសេសពាក់ព័ន្ធ​នឹង​ការបង្ខំឱ្យបញ្ជូនកុមារអ៊ុយក្រែនទៅប្រទេសរុស្ស៊ី បន្ទាប់ពី​ផ្ទះ​សង្គ្រាម​ឈ្លានពាន​ឆ្នាំ​២០២២។ រុស្ស៊ីមិនមែនជាសមាជិកនៃ ICC​ នោះ​ទេ តែ​ម៉ិកស៊ិកគឺ​ជា​សមាជិក អ៊ីចឹង​មានន័យថា ម៉ិកស៊ិក​មានកាតព្វកិច្ចគោរពតាមបញ្ជារបស់តុលាការ។

យ៉ាង​​ណា​មិញ ទោះបីជាមានដីការបស់ ICC និងសង្រ្គាមដែលកំពុងបន្ត​មាន​នៅអ៊ុយក្រែនក៏ដោយ ក៏ម៉ិកស៊ិក និងរុស្ស៊ីបាននិងកំពុងពង្រឹងទំនាក់ទំនងការទូតរបស់ពួកគេ​ដដែល។ បន្ទាប់ពីជ័យជំនះរបស់​លោកស្រី Claudia Sheinbaum នៅក្នុងការបោះឆ្នោតនៅ​ម៉ិកស៊ិក លោកពូទីនបានអបអរសាទរលោកស្រីដោយផ្ទាល់ជាមួយនឹងការបញ្ជាក់ទៅកាន់ម៉ិកស៊ិកថាជា «ដៃគូមិត្តភាពជាប្រវត្តិសាស្ត្រ» របស់រុស្ស៊ីនៅអាមេរិកឡាទីន។

​លោកស្រី Claudia Sheinbaum (រូបភាព៖ AP)

លោកស្រី Sheinbaum ដែល​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​របស់​ម៉ិកស៊ិក បាន​ទទួល​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​បោះឆ្នោត​សកល​​កាល​ពី​ថ្ងៃ​ទី​២​ខែ​មិថុនា។

ពិធី​ស្បថ​ឡើង​កាន់​​តំណែង​​នេះ ត្រូវបានគេរំពឹងថានឹងទាក់ទាញការចាប់អារម្មណ៍ជាសកល ជាពិសេស​គឺ​​ទាក់ទិន​នឹង​ការ​​អញ្ជើញលោក ពូទីន និងលោក Zelensky ទៅ​ចូលរួម​ជាមួយ​គ្នា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២៨ នាទីutes មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា១ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹតិ្តការណ៍អុំទូកកៃយ៉ាក់ទស្សនាតំបន់រ៉ាមសារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជើង​ហោះ​ហើរនិងខ្សែរថភ្លើងរាប់សិបនៅ​ឥណ្ឌា​​ពន្យាពេល​​ ព្រោះ​អ័ព្ទ​ដ៏​ក្រាស់​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លើក​ដំបូង! អ៊ុយក្រែន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​លើ​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមានថា អ៊ុយក្រែន នឹងលែងមានឈ្មោះជាប្រទេសទៀតហើយ ក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម