Connect with us

ព័ត៌មានជាតិ

ឧបករណ៍នេសាទខុសច្បាប់នៅស្រុកបូរីជលសារ ខេត្តតាកែវ មួយចំនួនធំត្រូវបានបង្ក្រាប និងបំផ្លាញចោល

បានផុស

នៅ

មន្ត្រីនាយខណ្ឌរដ្ឋបាលជលផលនៃខេត្តតាកែវ បានចុះបង្រ្កាប និងបំផ្លាញចោលសម្ភារៈ បទល្មើនេសាទ បានមួយចំនួនធំ នៅភូមិសាស្រ្តស្រុកបូរីជលសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តការណ៍បង្ក្រាបរបស់មន្ត្រីជលផល នារដូវបិទការនេសាទនេះ ធ្វើឡើងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ដោយមន្ត្រីនាយផ្នែកបូរីជលសារ និងនាយសង្កាត់នេសាទសេកយំ សហការណ៍ជាមួយគណៈបញ្ជាការឯកភាពស្រុកបូរីជលសារ ដែលដឹកនាំកម្លាំងដោយលោក នាង សំណាង អភិបាលរងស្រុកបូរីជលសារ។

តាមការបញ្ជាក់ពីលោកអភិបាលរងស្រុកដែលដឹកនាំកម្លាំងបង្ក្រាបបញ្ជាក់ ការចុះបង្ក្រាបបទល្មើសនេសាទនេះ ធ្វើឡើងនៅចំណុចខាងមុខ អធិការដ្ឋាននគរបាលស្រុកតែម្តង ហើយជនល្មើសមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ព្រោះបានរត់គេចខ្លួនបាត់។ ដោយឡែកវត្ថុតាងដែលបង្រ្កាបបានរួមមានសៃយ៉ឺនស្បៃមុងចំនួន២០មាត់លូ របាំងស្បៃមុងប្រវែង ១២០០ម៉ែត្រ បង្គោលឬស្សីចំនួន ៦៥០បង្គោល និងត្រីចម្រុះទម្ងន់ ៥០គ.ក្រ។

បច្ចុប្បន្នវត្ថុតាងដែលរកឃើញទាំងអស់ត្រូវបានប្រមូលចេញពីទឹក ដើម្បីយកទៅបំផ្លាញចោល៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម