ព័ត៌មានអន្ដរជាតិ
ជប៉ុន ព្រមានថា មហាគ្រោះរញ្ជួយដី នឹងកើតឡើងក្នុងពេលមិនយូរទៀតទេ
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ ជាមួយជម្រៅប្រហែល ៣០គីឡូម៉ែត្រ ដែលវាយប្រហារភាគនិរតីប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ទី៨ខែសីហាឆ្នាំ២០២៤ មិនបណ្តាលឲ្យមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ បុន្តែព្រមានថា មហាគ្រោះរញ្ជួយដីមួយទៀត ប្រហែលជាកើតឡើងមិនយូរទៀតទេ។
តាមសេចក្តីរាយការណ៍របស់ Reuters, លោក Yoshimasa Hayashi នាយកខុទ្ទកាល័យ បានប្រាប់អ្នកកាសែតថា មិនមានរបាយការណ៍អំពីភាពមិនប្រក្រតីនៃរោងចក្រថាមពលនុយក្លេអ៊ែរទេបន្ទាប់ពីការរញ្ជួយដីថ្ងៃព្រហស្បតិ៍ ហើយរដ្ឋាភិបាលក៏មិនបានទទួលព័ត៌មានអំពីការខូចខាត ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាការផ្គត់ផ្គង់ថាមពល និងទឹកស្អាតដែរ។
រញ្ជួយដីនេះ កើតឡើងនាវេលាម៉ោង៤និង៤៣នាទីរសៀល (ម៉ោងក្នុងស្រុក)នៅខេត្ត Miyazaki នៃកោះ Kyushu ខណៈដំបូងឡើយក៏មានការព្រមានអំពីរលកយក្សស៊ូណាមិដែរនៅកោះ Kyushu និង Shikoku ប៉ុន្តែក្រោយមក ត្រូវដកចេញវិញ លើកលែងតែខេត្ត Miyazaki ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Hayashi អះអាងថា មន្ត្រី JMA បានកោះប្រជុំគ្នា បន្ទាប់ពីការរញ្ជួយដីនេះ ដើម្បីពិភាក្សាគ្នាព្រោះជឿជាក់ថា ការរញ្ជួយដីដ៏ធំមួយទៀត ទំនងជានឹងកើតឡើងនៅជិតឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចប្រទេសជប៉ុន ដូច្នេះត្រូវមានការប្រុងប្រយ័ត្ន។
សូមបញ្ជាក់ថា ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយនឹងរញ្ជួយដីខ្លាំងបំផុតលើពិភពលោក។ មនុស្សជាង ១៥ ០០០នាក់ ត្រូវបានសម្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៩រ៉ិចទ័រនៅតំបន់ Tōhoku ឆ្នាំ២០១១ ដែលកាលនោះ ក៏បង្កឲ្យមានរលកយក្សស៊ូណាមិ និងការសាយភាយជាតិវិទ្យុសកម្មចេញពីម៉ាស៊ីនរ៉េអាក់ទ័រ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជប៉ុន ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន