សន្តិសុខសង្គម
ឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងសង្ស័យបង្កប់បម្រើសេវាផ្លូវភេទ ឃាត់ខ្លួនមនុស្ស៥នាក់
កម្លាំងផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងឈ្មោះ បុប្ផាថ្មី ដែលសង្ស័យបង្កប់បម្រើសេវាកម្មផ្លូវភេទ និងរំដោះនារីរងគ្រោះមិនទាន់គ្រប់អាយុមួយចំនួន។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការសម្របសម្រួលពីលោក ចក សម្បត្តិ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ នៅចំណុចខារ៉ាអូខេមានយីហោ បុប្ផាថ្មី ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយរំដោះបាននារីរងគ្រោះក្មេងៗមិនគ្រប់អាយុមួយចំនួនដែលម្ចាស់ទីតាំងទទួលយកមកធ្វើការ។
តាមរបាយការណ៍របស់ស្នងការខេត្តកំពង់ស្ពឺ ក្នុងប្រតិបត្តិការសមត្ថកិច្ចបានរកឃើញតម្រុយមួយចំនួនដែលសង្ស័យថា ទីតាំងនេះលួចអនុញ្ញាតអោយផ្ដល់សេវារួមភេទដល់ភ្ញៀវផងដែរ និងបានឃាត់ខ្លួនមនុស្សចំនួន៥នាក់ដែលពាក់ព័ន្ធបើកទីតាំងខាងលើយកមកសួរនាំ ដើម្បរកឱ្យឃើញអ្នកទទួលខុសត្រូវ និងបន្ដចំណាត់ការកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់