Connect with us

ព័ត៌មានអន្ដរជាតិ

​ទឹក​ជំនន់​អាចប៉ះពាល់​មនុស្ស​រាប់​លាននាក់ ខណៈ​​អ្នកស្លាប់​កើន​ដល់​១៥៦​នាក់​នៅ​ប៉ាគីស្ថាន​

បានផុស

នៅ

ភ្លៀង​ធ្លាប់​ជាប់គ្នា​​​រយៈពេល​ជិត៦សប្តាហ៍​​​នៅ​ប្រទេស​ប៉ាគីស្ថាន បណ្តាល​ឱ្យ​មាន​​​ទឹកជំនន់យ៉ាងគំហុកនៅ​​តំបន់​ជា​ច្រើន​​ស្ទើរ​​ពេញ​ផ្ទៃប្រទេស និង​​បណ្តាល​ឱ្យ​អ្នកស្លាប់​កើនឡើងដល់១៥៦​នាក់​មកដល់ពេលនេះ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់​​ឥតស្រាក​​​បង្ក​ជា​ក្តីបារម្ភ​​កើត​មាន​វិបត្តិ​ធ្ងន់ធ្ងរ​​។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថានបានឲ្យដឹងថា ផ្ទះជាង ១៨០០ខ្នងត្រូវបានខូចខាតចាប់តាំងពីថ្ងៃទី១ខែកក្កដា ហើយភ្លៀងបានជន់លិចផ្លូវជាច្រើនក្នុងទីក្រុង Lahore ភាគខាងកើត ខណៈមនុស្សភាគច្រើនក្នុងចំណោមអ្នកស្លាប់​ទាំង​១៥៦នាក់គឺនៅក្នុងខេត្ត Punjab ភាគខាងកើត និងភាគពាយ័ព្យនៃខេត្ត Khyber Pakhtunkhwa។ លើសពីនេះ មនុស្សជិត៣០០​នាក់បានរង​គ្រោះថ្នាក់​​​​លើ​រាងកាយ​នៅក្នុងឧប្បត្តិហេតុ​​​​ទឹកជំនន់​នេះ​​ ហើយអាជ្ញាធរកំពុងផ្តល់អាហារដោយឥតគិតថ្លៃ និងការថែទាំសុខភាពដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

បច្ចុប្បន្នមនុស្សជាង២០០០នាក់ កំពុងស្ថិតនៅក្នុងជំរុំសង្គ្រោះបណ្តោះអាសន្ន​នៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកភ្លៀង​ខ្លាំង​នៅក្នុងខេត្ត Sindh ភាគខាងត្បូង។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមជំនួយគណៈកម្មាធិការសង្គ្រោះអន្តរជាតិក៏បាន​រៀបចំពង្រីកការឆ្លើយតបរបស់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន ជាមួយនឹងភ្លៀងធ្លាក់ដែលកំពុងគំរាមកំហែងដល់អាយុជីវិត និងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់។

(រូបភាព៖ CFP)

ប្រទេសប៉ាគីស្ថានកំពុងស្ថិតក្នុងពាក់កណ្តាលរដូវខ្យល់មូសុងប្រចាំឆ្នាំ ដែលចាប់ផ្តើមពីខែកក្កដាដល់ខែកញ្ញាស្របពេលអ្នកវិទ្យាសាស្ត្រ និងអ្នកព្យាករណ៍អាកាសធាតុបានព្រមានពីការប្រែប្រួលអាកាសធាតុចំពោះភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

កាលពីឆ្នាំ ២០២២នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យទឹកទន្លេកើនឡើង និងជន់លិចមួយភាគបីនៃប្រទេសនេះ បានសម្លាប់មនុស្សចំនួន ១,៧៣៩ នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់ចំនួន ៣០ ពាន់លានដុល្លារ៕

(រូបភាព៖ CFP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ ម៉ោង មុន

កម្ពុជា​ រក​បាន​ពិន្ទុ​ជា​លើក​ដំបូងពី ម៉ាឡេស៊ី​ ​ក្នុង​​ពេល​៥៤​ឆ្នាំ ក្រោយស្មើ​គ្នា ២-២

ព័ត៌មានជាតិ១០ ម៉ោង មុន

បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ៖ បើសិនកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ពលរដ្ឋគ្មានឱកាសនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍឡើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង

ព័ត៌មានជាតិ១២ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

សន្តិសុខសង្គម១៨ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ចរាចរណ៍១៩ ម៉ោង មុន

បុរសម្នាក់ បើករថយន្តលឿន បុកម៉ូតូ ២ គ្រឿង កំពុងឆ្លងស្តុប ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម