ព័ត៌មានអន្ដរជាតិ
ជប៉ុន ព្រមានថា មហាគ្រោះរញ្ជួយដីនាពេលអនាគត អាចសម្លាប់មនុស្សដល់ទៅជាង ២៣ម៉ឺននាក់ ឯណោះ
រដ្ឋាភិបាលជប៉ុន បានចេញការព្យាករថា មានលទ្ធភាពពី ៧០ទៅ៨០% នៃមហារញ្ជួយដីកម្រិត៨ទៅ៩រ៉ិចទ័រ ដែលកើតឡើងនៅតាមបណ្ដោយអន្លង់ Nankai នារយៈពេល៣០ឆ្នាំខាងមុខ ហើយនៅក្នុងសេណារីយ៉ូអាក្រក់បំផុត គ្រោះមហន្តរាយដ៏ធំធេងនេះ អាចវាយប្រហារចាប់ពីតំបន់ Kanto ទៅដល់កោះ Kyushu ដោយបង្កជារលកយក្សស៊ូណាមិ ដែលនឹងលេបត្របាក់តំបន់ឆ្នេរពីចាប់ពី Kanto ទៅ Okinawa ដោយនឹងកម្ទេចអគារជាង២លានអគារ ព្រមទាំងអាចឈានដល់ការសម្លាប់មនុស្សជាង ២៣ម៉ឺននាក់ទៀតផង។
លោក Naoshi Hirata ប្រធានទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ JMA បាននិយាយថា ត្បិតតែមានលទ្ធភាពនៃគ្រោះមហន្តរាយបែបនេះមែន ប៉ុន្តែមិនមែនមានន័យថា រញ្ជួយដីដឹងតែកើតឡើងនោះទេ ពោលក៏អាចមានឱកាសនៃការគេចផុតដែរ។
នេះគឺជាការព្រមានលើកដំបូងរបស់រដ្ឋាភិបាលជប៉ុនអំពីមហាគ្រោះរញ្ជួយដីបែបនេះ ហើយការព្រមាននេះទៀតសោត កើតឡើងបន្ទាប់ពីការរញ្ជួយកម្រិត៧.១រ៉ិចទ័រជាមួយជម្រៅប្រហែល ៣០គីឡូម៉ែត្រ ដែលវាយប្រហារភាគនិរតីប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ទី៨ខែសីហាឆ្នាំ២០២៤។
សូមបញ្ជាក់ថា អន្លង់ Nankai លាតសន្ធឹងប្រវែងប្រហែល៨០០គីឡូម៉ែត្រ ហើយជាកន្លែងបន្ទះតិចតូនិក Eurasian និង Philippine ជួបគ្នា។ អន្លង់នេះ នឹងកើតមហាគ្រោះរញ្ជួយដី ប្រហែលម្តងក្នុង១០០ឆ្នាំ ប៉ុន្តែគេមិនអាចដឹងមុនទេថាតើវាកើតឡើងនៅពេលណា។
តាមប្រវត្តិសាស្ត្រ ការរញ្ជួយដីនៅក្នុងអន្លង់នេះ តែងបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយចុងក្រោយបំផុតគឺនៅថ្ងៃទី២១ខែធ្នូឆ្នាំ១៩៤៦ ដែលបង្កជារលកយក្សស៊ូណាមិ សម្លាប់មនុស្ស ១ ៣៣០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជប៉ុន ព្រមានថា មហាគ្រោះរញ្ជួយដី នឹងកើតឡើងក្នុងពេលមិនយូរទៀតទេ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់