ព័ត៌មានជាតិ
កម្ពុជា-ចិនរៀបចំកិច្ចសន្ទនាស្តីពី ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន
ភ្នំពេញ ៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំកិច្ចសន្ទនាស្តីពី “ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន” ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
តាមរយៈវីដេអូ លោកShen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានស្វាគមន៍កម្មវិធី និងបានលើកឡើងថា សម័យប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នីតិកាលទី ២០ ទើបបញ្ចប់យ៉ាងជោគជ័យនៅក្រុងប៉េកាំង។ នេះជាចំណុចសំខាន់សម្រាប់ប្រទេសចិនក្នុងយុគសម័យថ្មី។ ការធ្វើឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់របស់ចិនក្នុងយុគសម័យថ្មី ជាមធ្យោបាយគន្លឹះ ដែលប្រើប្រាស់ទំនើបកម្មបែបផែនចិនជំរុញដោយគ្រប់ជ្រុងជ្រោយនូវការងើបឡើងវិញនៃប្រជាជាតិ និងកិច្ចកសាងប្រទេសជាតិដ៏ខ្លាំងក្លា ហើយក៏នឹងផ្ដល់ជំនួយថ្មីដល់មាគ៌ាស្វែងរកទំនើបកម្ម និង ប្រព័ន្ធសង្គមកាន់តែល្អ របស់មនុស្សជាតិ ផ្ដល់កាលានុវត្តភាពថ្មី ដល់ការអភិវឌ្ឍន៍គ្រប់ប្រទេសទាំងអស់។
លោក វ៉ាង វិនពីនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានចាត់ទុកវេទិកានេះ ពិតជាបានជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំ។ ជាពិសេសបានចែករំលែក និង ជជែកពិភាក្សាជាមួយអ្នកទាំងអស់គ្នានូវ អត្ថន័យស្មារតី ក៏ដូចជាការបំផុសគំនិតសម្រាប់ពួកយើង កើតចេញពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិននីតិកាលទី២០។
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនបានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិននីតិកាលទី២០ គឺជាកិច្ចប្រជុំសំខាន់មួយដែលមានអត្ថន័យជាទីកត់សម្គាល់។ តាមរយៈកិច្ចប្រជុំនេះ ពិភពលោកបានមើលឃើញពីប្រទេសចិន ដែលក្លាហានពុះពារជំនះឧបសគ្គ មានការប្ដេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់និងអភិវឌ្ឍទៅមុខ បានមើលឃើញពីប្រទេសចិនដែលបន្តពង្រីកនវានុវត្តន៍ និង កាន់តែប្រកបដោយថាមពល បានមើលឃើញពីប្រទេសចិនដែលប្រកាន់ខ្ជាប់ការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព និង តែងតែបើកទូលាយប្រកបដោយបរិយាបន្ន។
ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និង ការបើកទូលាយប្រកបដោយកម្រិតខ្ពស់ របស់ប្រទេសចិន នឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនជូនគ្រប់ប្រទេសលើពិភពលោក ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ប្រទេសចិន ស្ម័គ្រចិត្តផ្លាស់ប្ដូរបទពិសោធន៍អភិបាលកិច្ចជាតិជាមួយភាគីកម្ពុជា ដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របតាមស្ថានភាពប្រទេសរបស់រៀងៗខ្លួន។ ប្រទេសចិនស្ម័គ្រចិត្តចែករំលែកផលប្រយោជន៍បានមកពីការអភិវឌ្ឍន៍ជាមួយភាគីកម្ពុជា ដើម្បីចាប់ដៃគ្នាសម្រេចគោលដៅទំនើបកម្មរៀងៗខ្លួន រួមគ្នាជាមួយភាគីកម្ពុជាបន្តធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងគំនិតផ្ដួចផ្ដើម”ខ្សែក្រវាត់ និង ផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជា ដើម្បីបង្កើនជីវភាពរបស់ប្រជាជាតិនៃប្រទេសទាំងពីរ។
ប្រទេសចិនស្ម័គ្រចិត្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង លើឆាកអន្តរជាតិជាមួយភាគីកម្ពុជា រួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងសម័យកាលបច្ចុប្បន្ន ដើម្បីចូលរួមកាន់តែច្រើនបន្ថែមទៀតសម្រាប់សន្តិភាព និង វិបុលភាព ក្នុងតំបន់ ក៏ដូចជា ក្នុងពិភពលោកទាំងមូល។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងចិនដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរ តែងពូនជ្រុំរក្សាទំនាក់ទំនងឱ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចសន្ទនានាពេលនេះ គឺជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា ចិន ឱ្យកាន់តែរឹងមាំទ្វេឡើង។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោក សយ សុភាព ប្រធានសមាគមអ្នកកាសែតកម្ពុជា-ចិនកញ្ញា Yao Shiya អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា-ចិនក៏បានធ្វើបទបង្ហាញអំពីការស្វែងយល់ រៀងៗខ្លួនចំពោះការកែទម្រង់នៃប្រទេសចិននិងកាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន។
កម្មវិធីវិធីសហការរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា, ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា,និងវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតសភាចារ្យ ឯកឧត្ដមបណ្ឌិត ឯកឧត្តម លោកជំទាវ លោក/លោកស្រី ជាគណៈវាគ្មិន លោកគ្រូ អ្នកគ្រូ និងអ្នកសារព័ត៌មានជាតិ និងអន្តរាជាតិសរុបប្រមាណ២៥០នាក់៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ខេត្ត៤ របស់កម្ពុជានៅក្នុងតំបន់អភិវឌ្ឍត្រីកោណ CLV មានគម្រោងវិនិយោគ ១០៥ សរុបទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាកាសធាតុអំណោយផល ចំណោតដែលរអិលផុងខ្លាំងផ្លូវជាតិលេខ ៤៨ ត្រូវកែសម្រួលល្អឡើងវិញ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ថៃ អតិជាតិបុត្រ ចេញមុខទទួលរឿងជំពាក់លុយគេ និងសន្យាសងម្ចាស់បំណុល
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កៀកថ្ងៃសែនក្បាលទឹក ឆ្នាំទាំង ៣នេះ កាន់តែមានលាភសំណាងច្រើន ទាក់ទងលុយកាក់
-
ចរាចរណ៍៦ ថ្ងៃ ago
គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំរោង បណ្តាលឱ្យប្តី ប្រពន្ធ និងកូនតូចៗ២នាក់ ស្លាប់គួរឱ្យរន្ធត់
-
សន្តិសុខសង្គម១៦ ម៉ោង ago
សាលាដំបូងរាជធានី បំភ្លឺជុំវិញការចាប់ខ្លួនលោក សាន អឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្ពានបាឡេឆ្លងកាត់រវាងឃុំអារក្សត្នោត ទៅឃុំទួលសំបួរ នៃស្រុកស្ទឹងត្រង់ ត្រូវបានទឹកជំនន់ទឹកភ្លៀងហូរច្រោះបាក់ស្រុតហើយ