Connect with us

ព័ត៌មានអន្ដរជាតិ

​ថៃ​ត្រៀម​ខ្លួន​ការពារការនាំចេញ ចំពេលមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក

បានផុស

នៅ

​រដ្ឋាភិបាល​ថៃ បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងផលប៉ះពាល់ដែលអាចកើតមានលើការនាំចេញចំរបស់​ប្រទេស​ ចំពេល​មានកំណើន​នៃ​ការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក​ ដែល​កំពុង​រុញ​ច្រាន​ដោយភាពមិនប្រាកដប្រជាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Thaiger កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ​ លោក Phumtham Wechayachai បានគូសបញ្ជាក់ពីការបន្ត​តាមដាន​ពី​ទិដ្ឋភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយបង្ហាញពី​ក្ដី​ព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចដែលអាចនឹងអាចកើនឡើងតាមរយៈទីផ្សារពិភពលោក។

លោក​បាន​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «យើងបានកំពុងសម្របសម្រួល និងជួបជាមួយសហគ្រិនខ្នាតតូច មធ្យម និងធំ ដើម្បីជួយពួកគេសម្របខ្លួនទៅនឹងការ​ប្រែ​ប្រួល​របស់ពិភពលោក។ ក្រសួង​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ ហើយ​នឹង​ផ្តល់​ព័ត៌មាន​ថ្មីៗ​អំពី​ដំណើរ​ការ​របស់​ខ្លួន»។

ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំសម្រាប់ផលប៉ះពាល់ដែលអាចកើតមាន ដោយឃើញ​ថា បរិយាកាសនយោបាយ និងសេដ្ឋកិច្ច ជម្លោះ និងការវិវឌ្ឍ​នៃសណ្តាប់ធ្នាប់ពិភពលោក បង្ហាញពីបញ្ហា​ដែល​ការនាំចេញត្រូវ​ប្រឈម។ កិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការឆ្លើយតបជាប្រព័ន្ធចំពោះ​ស្ថានការណ៍​ទាំងនេះ កំពុងបន្ត។

ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul ​បានព្រមានពីផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានលើអ្នកនាំចេញ និងក្រុមហ៊ុនផលិតរបស់ថៃ ប្រសិនបើសេដ្ឋកិច្ចអាមេរិកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ លោក​បាន​កត់​សម្គាល់​ថា វិស័យ​នាំ​ចេញ​នឹង​ក្លាយ​ជា​វិស័យ​ដំបូង​គេ​ដែល​ទទួល​បាន​ផល​ប៉ះ​ពាល់ ​ខណៈ​ក្រុម​ហ៊ុនផលិត​​នឹង​​ជួប​ប្រទះ​នឹង​ការ​លក់​យឺត និង​កង្វះ​ការ​បញ្ជា​ទិញ​ថ្មី។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ នាទី មុន

«រដ្ឋ» ដាក់ផែនការប្រែក្លាយចម្ការកៅស៊ូ ចំណាស់មួយនៅខេត្តត្បូងឃ្មុំ ទៅជាសួនកៅស៊ូ ទាក់ទាញទេសចរ

សន្តិសុខសង្គម១៣ នាទី មុន

បិណ្ឌ២ ពុទ្ធបរិស័ទបន្តនាំយកទេយ្យទាន និងចង្ហាន់ទៅប្រគេនព្រះសង្ឃតាមវត្តអារាមប្រកបដោយសទ្ធាជ្រះថ្លា

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

ស្រ្តី​ថៃ​ម្នាក់​​ត្រូវ​ពស់​ថ្លាន់ចឹក​និង​រឹត​ជិត​ស្លាប់ ពេល​កំពុង​ឈ​រលាង​ចាន​ពេល​ព្រលប់​

ព័ត៌មានជាតិ៣៨ នាទី មុន

ពលរដ្ឋ​រស់នៅ​អគារ​ចំណាស់អាយុ​ជិត ១០០ ឆ្នាំ ​កែងមហាវិថីព្រះមុនីវង្ស យល់ព្រម​​ចាកចេញ​ដោយ​បារម្ភ​ពី​សុវត្ថិភាព

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

កូរ៉េ​ខាង​ជើង បាញ់​សាកល្បង​មីស៊ីល​បំពាក់​ក្បាល​គ្រាប់យក្ស​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

គ្រាន់តែព្យុះ​យ៉ាក់ជី​​​១​ប៉ះពាល់​កុមារ​៦លាននាក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​

ព័ត៌មានជាតិ២០ ម៉ោង មុន

ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី២៣ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ ធ្វើឱ្យមានភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម ត្រៀមខ្លួននិងផ្អាកជើងហោះហើរ ខណៈព្យុះថ្មី នឹងវាយប្រហារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន​ប្រើ​ដ្រូនវាយ​ប្រហារ​តំបន់ Tver របស់​រុស្ស៊ី បង្ក​ជា​ការ​ផ្ទុះ​ដ៏​សម្បើម

Sokha Hotels

ព័ត៌មានពេញនិយម