សន្តិសុខសង្គម
អាជ្ញាធរខណ្ឌកំបូលដាក់គ្រឿងចក្រកាយប្រឡាយរំដោះទឹកក្រោយភ្លៀងធ្លាក់ជាប់ៗគ្នា
លោកអភិបាលខណ្ឌកំបូលនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានចាត់តាំងឱ្យលោក ទ្រី ណារ៉េត អភិបាលរងដឹកនាំមន្រ្តីការិយាល័យសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ចុះកាយប្រឡាយដើម្បីរំដោះទឹកកុំឱ្យជន់លិចនៅផ្លូវជាតិលេខ៤ មុខវិទ្យាស្ថានកងរាជអាវុធហត្ថខណ្ឌកំបូល ស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាប់ៗគ្នា ដែលធ្វើអោយមូលដ្ឋានខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ត្រូវបានជន់លិចដោយកន្លែង ក្នុងនោះនៅមូលដ្ឋានសង្កាត់មួយចំនួនក្នុងខណ្ឌកំបូល ក៏ទទួលការជន់លិចដោយជំនន់ទឹកភ្លៀងនេះផងដែរ។
ជាមួយគ្នានេះ ដោយសារតែខ្លាចទឹកជន់លិចកាន់តែខ្លាំងទេីបលោកអភិបាលខណ្ឌកំបូលចាត់តាំងឱ្យ លោក ទ្រី ណារ៉េត អភិបាលរងដឹកនាំមន្រ្តីការិយាល័យសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ចុះដាក់គ្រឿងចក្រកាយប្រឡាយដើម្បីរំដោះទឹកកុំឱ្យជន់លិច នៅផ្លូវជាតិលេខ៤ មុខវិទ្យាស្ថានកងរាជអាវុធហត្ថខណ្ឌកំបូល ស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដេីម្បីបញ្ជៀសទឹកជំនន់៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា