ព័ត៌មានជាតិ
ពលរដ្ឋស្រុកបវេល សាកល្បងចិញ្ចឹមត្រីផ្លានីនក្រហម ទទួលបានលទ្ធផលប្រសើរ
ផ្ដើមចេញពីភាពឧស្សាហ៍ព្យាយាម ដោយមិនទំនេរដៃ លោក ស្រ៊ុន ហេង អាយុ ៥៨ ឆ្នាំ រស់នៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ដំបូងឡើយ លោកចិញ្ចឹមត្រីផ្លានីនក្រហមនេះសាកល្បងមើលដោយរៀនបច្ចេកទេសពីបណ្ដេញសង្គមយូធូបខ្លះ ចេះដោយខ្លួនឯងខ្លះ និងផ្ដើមចេញពីការជីកស្រះប្រវែង ១៥ ម៉ែត្រ គុណ ៤០ ម៉ែត្រ ទិញពូជត្រីចំនួន ១៥ គីឡូក្រាម ចំណាយដើមអស់ ៣០ ម៉ឺនរៀល។
កសិករខាងលើ បានបន្ដលើកឡើងថា ការចិញ្ចឹមត្រីផ្លានីននេះ ប្រើរយៈពេលត្រឹមតែ ៦-៧ ខែ ចាប់លក់បានហើយ ជាក់ស្ដែង លោកទើបចាប់ត្រីទាំងអស់បានជាង ៤០០ គីឡូក្រាមដែរ។ ក្នុងនោះត្រីមួយក្បាល ទម្ងន់ចាប់ពីកន្លះគីឡូ ទៅ ១ គីឡូ បីខាំ ចំពោះតម្លៃ ១ គីឡូក្រាម លក់បាន ១៥.០០០ រៀល ហើយម៉ូយមកចាំយកដល់ផ្ទះ។
លោកបន្ថែមថា សម្រាប់ការដាក់ចំណីត្រីផ្លានីនក្រហមនេះ មិនពិបាកទេ មានតែកញ្ចក់សូឡា និងស្លឹកបន្លែផ្អែមបានហើយ។
កសិករ ស្រ៊ុន ហេង បន្ថែមទៀតថា ការចិញ្ចឹមត្រីផ្លានីនក្រហមជាលើកដំបូងនេះ មិនទាន់ចាត់ទុកថាជោគជ័យនោះទេ ព្រោះជាការសាកល្បង ប៉ុន្តែអាចទប់ទល់នឹងការចំណាយបាន។ មួយវិញទៀតលោកថា បើការចិញ្ចឹមជោគជ័យនោះ លុះត្រាតែបានទាំងត្រីសាច់ និងមេពូជ។
កសិកររូបនេះបានបន្ដឲ្យដឹងថា ទោះបីមិនទាន់ជោគជ័យ ១០០% ក៏ពិតមែន តែលោកមិនបោះបង់ទេ គឺត្រូវចាប់ផ្ដើមចិញ្ចឹមត្រីផ្លានីនក្រហមនេះម្ដងទៀត ដោយត្រូវបន្ថែមកូនត្រីប្រហែល ៥០០០ កូនទៀត។
លោកបញ្ជាក់ថា ប្រជាកសិករទាំងអស់ ដែលមានដីទំនេរ គួររពឹសដៃដាំដំណាំផ្សេងៗ ដូចរូបលោក គ្រាន់បានចំណូលខ្លះពីការដាំ និងការចិញ្ចឹមសត្វទាំងនោះ ជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានផងដែរ។
ក្រៅពីនេះ ផ្ទៃដីសរុបទំហំ ២០ ម៉ែត្រ គុណ ១៧០ ម៉ែត្រ កសិករ ស្រ៊ុន ហេង មានពោរពេញដោយដំណាំច្រើនប្រភេទដូចជា ដូងភ្លើងតឿ ដូងក្រអូប ក្រូចសើច ចេកអំបូង ល្ហុង ម្កាក់ ស្លឹកបន្លែផ្អែម និងការចិញ្ចឹម មាន់ ទា ស្ទើរមិនចន្លោះដី និងអាចចាត់ទុកបានថាជាកសិករគំរូមួយរូបក្នុងភូមិ ទទួលចំណូលជាច្រើន ដើម្បីផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃថែមទៀត៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត