Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល សម្លាប់​មេបញ្ជាការ​ម្នាក់​ទៀត​ហើយ​របស់​ក្រុម​ហាម៉ាស

បានផុស

នៅ

ការ​វាយ​ប្រហារ​តាម​ដែន​អាកាស​របស់​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​សុក្រ បាន​សម្លាប់​មេ​បញ្ជា​ការ​ម្នាក់​​ឈ្មោះ Samer al-Hajj របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស នៅ​ក្នុង​ប្រតិបត្តិការ​​រួម​គ្នា​មួយ​រវាង​កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល និង​ទីភ្នាក់ងារ​សន្តិសុខ Shin Bet ដែល​ធ្វើ​ឡើង​ក្នុង​​​​ទីក្រុង​ Sidon ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់។

លោក Samer al-Hajj
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍របស់យោធា និង​ទីភ្នាក់ងារ​សន្តិសុខ Shin Bet លោក al-Hajj គឺ​ជា​​អ្នក​ដែល​ «ជំរុញការវាយប្រហារភេរវកម្ម និងការបាញ់មីស៊ីលពីលីបង់ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល»។ សេចក្តីថ្លែងការណ៍​ដដែល បាន​បញ្ជាក់​ទៀត​ថា លោក al-Hajj គឺជាមេបញ្ជាការកងកម្លាំងយោធារបស់ក្រុមហាម៉ាសនៅក្នុងជំរុំជនភៀសខ្លួនប៉ាឡេស្ទីន Ein al-Hilweh ក្បែរទីក្រុង Sidon ហើយ​​មាន​​តួ​​នាទី​ «ជ្រើសរើស និងបណ្តុះបណ្តាលភេរវករដើម្បីវាយប្រហាររដ្ឋអ៊ីស្រាអែល»។

ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការរបស់ប្រទេសលីបង់ បានរាយការណ៍ថា លោក al-Hajj កំពុងធ្វើដំណើរក្នុងរថយន្ត SUV មួយ​គ្រឿង នៅពេល​រង​​ការ​វាយប្រហារដោយ​មីស៊ីល​ចំនួន​២​គ្រាប់​​របស់​អ៊ីស្រាអែល។ ក្នុង​​ការ​វាយ​ប្រហារ​នោះ អង្គរក្ស​របស់​លោក al-Hajj ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ។

រថយន្តលោក Samer al-Hajj (រូបភាព៖ AP)

ក្រៅ​ពី​សម្លាប់​លោក al-Hajj កង​កម្លាំង​​ការពារ​ជាតិ​អ៊ីស្រាអែល បាននិយាយថា ខ្លួនក៏បានវាយប្រហារទៅលើគោលដៅរបស់ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់​ផង​ដែរ កាលពីល្ងាចថ្ងៃសុក្រ រួម​មាន​ទាំងការបាញ់គ្រាប់រ៉ុកកែត​ចូល​ទៅ​ក្នុងភូមិ Kfarhamam ដែល​ជា​​ទីតាំង​ប្រើប្រាស់​​សម្រាប់ការវាយប្រហារលើភាគខាងជើង​ប្រទេស​អ៊ីស្រាអែល។

យោធា​អ៊ីស្រាអែល បានបន្ថែមថា ក៏​​មាន​ការ​វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុម​ហេសបូឡា​ផ្សេងទៀត​នៅ​ភូមិ Ayta ash-Shab ភូមិ Markaba ភូមិ Mhaibib និង​ភូមិ Kafr Kila ។

សូម​បញ្ជាក់​ថា ចាប់តាំងពីថ្ងៃទី៨ខែតុលា​ឆ្នាំ​២០២៣ ហេសបូឡា​ដែល​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​មាន​ការ​គាំទ្រ​ពី​អ៊ីរ៉ង់ បានវាយប្រហារ​​លើ​អ៊ីស្រាអែល និងប៉ុស្តិ៍យោធានៅតាមព្រំដែនជារៀងរាល់ថ្ងៃ។ ក្រុម​ហេសបូឡា បាននិយាយថា ខ្លួនកំពុងធ្វើដូច្នេះដើម្បីគាំទ្រដល់តំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារភេរវកម្ម​​មុន​១​ថ្ងៃ​របស់ក្រុមហាម៉ាស​លើ​ភាគ​​ខាង​ត្បូង​ទឹក​ដី​អ៊ីស្រាអែល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម