ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែននិងរុស្ស៊ីត្រៀមសង្គ្រាមធំនៅ Sumy និងKursk
អាជ្ញាធរអ៊ុយក្រែនបានបញ្ជាឱ្យជម្លៀសប្រជាជនជាច្រើនភូមិចេញពីតំបន់ Sumy ភាគខាងជើងប្រទេសអ៊ុយក្រែន ទន្ទឹមនឹងមានសេចក្តីរាយការណ៍ថា រុស្ស៊ីនឹងវាយបកក្នុងសង្គ្រាម បន្ទាប់ពីការប្រយុទ្ធឆ្លងដែនលើកដំបូងរបស់អ៊ុយក្រែនចូលតំបន់ Kurskរបស់រុស្ស៊ី។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រជាជនដែលត្រូវជម្លៀសចេញពីចំណុចដែលសន្និដ្ឋានថានឹងកើតមានសង្គ្រាមដោយសារការវាយបករបស់ទាហានរុស្ស៊ី បន្ទាប់ពីយោធាអ៊ុយក្រែនវាយចូលទឹកដីរុស្ស៊ីកាលថ្ងៃទី៦សីហា។
សេចក្តីរាយការណ៍ក្នុងប៉ុន្មានម៉ោងមុន បានឱ្យដឹងថា កងកម្លាំងយោធានិងយុទ្ធោបករណ៍សឹករបស់រុស្ស៊ីបានដាក់ពង្រាយនៅតាមព្រំដែនដែលទំនងបង្កើនការវាយបកចូលទឹកដីអ៊ុយក្រែនវិញ ដែលជាផ្នែកមួយនៃការសងសឹកមកលើយោធាអ៊ុយក្រែនដែលបានរុលចូលទឹកដីរុស្ស៊ីកាលពីប៉ុន្មានថ្ងៃមុន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តី លោក Volodymyr Artiukh អភិបាលក្រុង Sumy ដែលបានបញ្ជាឱ្យជម្លៀសភូមិចំនួន២៨ចេញពីតំបន់ដែលមានចម្ងាយ១០គីឡូម៉ែត្រពីតំបន់ព្រំដែន។
អ្នកស្រុកប្រមាណ២០០០០នាក់នឹងត្រូវជម្លៀសចេញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា