Connect with us

ព័ត៌មានជាតិ

តើពេលនេះរោងចក្រ Y & W មានស្ថានភាពដូចម្ដេច ក្រោយពេលរកឃើញកម្មករមានកូវីដ-១៩?

បានផុស

នៅ

លោក កេង ថា នាយករងរដ្ឋបាលខណ្ឌដង្កោបានប្រាប់ កម្ពុជាថ្មី មុននេះបន្តិចថា អាជ្ញាធរបានសហការជាមួយមន្ត្រីសុខាភិបាល បានយកសំណាករបស់បងប្អូនកម្មករនៅរោងចក្រ វាយ & ដាប់​បែលយូ ហ្គាមេន (Y & W GARMENT Co., LDT) កាលពីម្សិលម៉្ងៃ ដោយពេលនេះលទ្ធផលបានបង្ហាញថា ពួកគេមានភាពអវិជ្ជមានមេរោគកូវីដ-១៩ទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កេង ថា មានប្រសាសន៍ថា៖ “លទ្ធផលគឺអវិជ្ជមានទាំងអស់ចំពោះកម្មករ៧១៦នាក់ ដែលក្រុមគ្រូពេទ្យបានយកសំណាកយកទៅធ្វើតេស្តរកមេរោគកូវីដ-១៩នោះ។ នៅថ្ងៃនេះ មិនមានការយកសំណាករបស់កម្មករដើម្បីរកមេរោគកូវីដទៀតទេ ដោយសារតែរោងចក្រ YW ហ្នឹងគាត់មានអគារធ្វើការច្រើន ហើយអគារដែលពាក់ព័ន្ធជាមួយបងស្រីកម្មការិនីដែលវិជ្ជមានកូវីដ-១៩ហ្នឹង គឺនៅអាគារ D8​ អ៊ីចឹងក្រុមគ្រូពេទ្យយកសំណាកតែអ្នកដែលពាក់ព័ន្ធជាមួយកម្មការិនីម្នាក់​ដែល​មានវិជ្ជមានកូវីដ-១៩ហ្នឹងទេ”។

នាយករងរដ្ឋបាលខណ្ឌដង្កោបានប្រាប់ ខាងលើនេះ បានបង្ហាញការទទួលខុសត្រូវខ្ពស់ថា ក្នុងនាមជាអាជ្ញាធរ បើទោះជាពេលនេះមិនមានឃើញផ្ទុះកូវីដ១៩នៅរោងចក្រក្នុងមូលដ្ឋានក្ដី ក៏អាជ្ញាធរមូលដ្ឋាននៅតែពង្រឹង និងចុះអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ចូលសហគមន៍ជាប្រចាំ តាមអនុសាសន៍ដឹកនាំរបស់ អភិបាលរាជធានីភ្នំពេញ ក៏ដូចជាសម្ដេចតេជោ នាយករដ្ឋមន្ត្រី។

លោក កេង ថា មានប្រសាសន៍បញ្ជាក់បន្ថែមថា៖ “អាជ្ញាធរបានអនុវត្តជាប្រចាំដូចជា​ ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីវិធានការទប់ស្កាត់កូវីដ-១៩ ក៏ដូចជាការចែកម៉ាសជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជានៅទីប្រជុំជន និងប្រជាពលរដ្ឋទូទៅ សុំឱ្យពួកគាត់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមវិធានការសម្ដេចតេជោ ៣កុំ៣ការពារ”។

លោក កេង ថា បានឱ្យដឹងទៀតថា ចំណែកខាងរោងចក្រនីមួយៗក៏មានវិធានការណ៍ផងដែរ គឺអនុវត្តតាមវិធានការណ៍សុខាភិបាល ដោយនៅពេលបុគ្គលិក និងកម្មករចូលរោងចក្រត្រូវវាស់កម្ដៅ បាញ់អាល់កុល រក្សាអនាម័យ និងឱ្យពាក់ម៉ាសជាប់ជាប្រចាំ។

លោក កេង ថា បានផ្ញើសារសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ ចូលសហគមន៍ទាំងអស់គ្នា ព្រោះបញ្ហារបស់កម្ពុជាក្នុងដំណាក់កាលនេះ គឺការចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ដើម្បីឆាប់បញ្ចប់ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ។

 គេហទំព័រ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសពីថា កម្មករចំនួន៧១៦នាក់ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយស្រ្តីអាយុ៤៨ឆ្នាំកម្មករបំរើការងារនៅរោងចក្រ​ Y.W នៅព្រែកជ្រៃដែលគាត់មានវិជ្ជមានកូវីដ-១៩នោះ គឺអវិជ្ជមានទាំងអស់គ្នា។


ចំណែកលោកស្រី គឹម ញិប អភិបាល ខណ្ឌដង្កោបានឱ្យដឹងថា ជនរងគ្រោះ រួមទាំងក្រុមគ្រួសារត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងព្យាបាលនៅមណ្ឌលព្រែកព្នៅអស់ហើយ។

លោក ជួន វុ ឌ្ឍី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រសួងនៅមិនទាន់បិទរោងចក្រយីហោ “Y & W GARMENT” នៅឡើយទេ ដោយសារការប៉ះពាល់មានកម្រិតតិចតូចនៅឡើយ។

គួរបញ្ជាក់ថា រោងចក្រ វាយ & ដាប់​បែលយូ ហ្គាមេន (Y & W GARMENT Co., LDT) ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានរកឃើញស្ត្រីម្នាក់ មានអាយុ៤៨ឆ្នាំ ជាកម្មករ បានឆ្លងកូវីដ-១៩ ពីកូនជាអ្នកបើកឡានឱ្យជនជាតិចិន។ ក្រោយពីរកឃើញស្ត្រីម្នាក់មានវិជ្ជមានកូវីដ-១៩នេះ អាជ្ញាធរ និងក្រសួងសុខាភិបាល បានចុះយកសំណាកលើកម្មករ កម្មការិនី បានចំនួនជាង៧០០នាក់ ក្នុងចំណោមកម្មករ កម្មការិនី ទាំងអស់ចំនួន៥០៣០នាក់ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១៕

អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានបន្ទាប់៖

សម្ដេចតេជោ បង្ហាញសុពលភាពវ៉ាក់សាំង Sinopharm និង AstraZeneca

ខេត្តបីមានហានិភ័យខ្ពស់ មានអាទិភាពទទួលវ៉ាក់សាំង AstraZeneca​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៣២ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ៣៣ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ៣៥ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម