Connect with us

ព័ត៌មានជាតិ

ឆមាសទី១ ឆ្នាំនេះ ខេត្តកែបនាំចេញម្រេច GI បានជាង ១១តោន ធៀបនឹងឆ្នាំមុនធ្លាក់ចុះតិចតូច

បានផុស

នៅ

នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ ខេត្តកែបបាននាំចេញនូវមុខទំនិញសំខាន់ៗ មួយចំនួនដូចជា ម្រេច ទឹកត្រី ស្វាយកែវរមៀត និងផលនេសាទ។ ក្នុងនោះសម្រាប់ផលិតផលម្រេច ដែលជាទំនិញសម្គាល់ភូមិសាស្រ្ត (GI) ខេត្តកែប បាននាំចេញទៅលក់នៅលើទីផ្សារបានចំនួន ១១.៧តោន ថយចុះ០.១៤តោនស្មើ ១.២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពី លោក ឯម រតន៍មន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ពីប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានឱ្យដឹងថា សម្រាប់តម្លៃម្រេចខ្មៅលក់បាន ១៥ដុល្លារ ក្នុងមួយគីឡូក្រាម និងម្រេចក្រហមលក់ក្នុងមួយគីឡូក្រាមបាន ២៥ដុល្លារ និងម្រេចស លក់ក្នុងមួយគីឡូក្រាមបាន ២៨ដុល្លារ ដែលទីផ្សារសំខាន់មានទ្វីបអាស៊ី និងអឺរ៉ុប។ លោកថា ចំពោះទិន្នន័យនេះ មន្ទីរបានធ្វើការកត់ត្រាទិន្នន័យម្រេច ដែលប្រើប្រាស់ម៉ាកសម្គាល់នៅក្នុងភូមិសាស្រ្តម្រេចកំពត (GI) ដែលបានលក់ចេញទៅតាមរយៈសមាគមលើកកម្ពស់ម្រេចកំពតប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា តម្លៃមិនទាន់មានការប្រែប្រួលនៅឡើយនេះទេ តែបើស្ថានភាពទីផ្សារនៅតែបន្តតម្រូវឱ្យមានការប្រែប្រួលថ្លៃ ដូចនេះសមាគមនឹងពិភាក្សាដាក់ជូនមហាសន្និបាតសមាគម ពិនិត្យសម្រេច ទើបអនុវត្តទៅតាមសេចក្តីសម្រេចរបស់មហាសន្និបាត។

ចំណែក លោក ហេង ឆាយ នាយកប្រតិបត្តិនៃចម្ការ Aries Farm (អារីសហ្វាម) ខេត្តកែប ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំវល្លិ៍នៃខេត្តកែប បានឱ្យដឹងថា ក្នុងឆមាស១ ឆ្នាំ២០២៤ ចម្ការរបស់លោក លក់ម្រេចបានចំនួន ៣តោនតែប៉ុណ្ណោះ មានការធ្លាក់ចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះ សម្រាប់តម្លៃម្រេចខ្មៅលក់ក្នុងមួយគីឡូក្រាមបាន ៤០ដុល្លារ នឹងតម្លៃម្រេចស លក់ក្នុងមួយគីឡូក្រាមបាន ៥០ដុល្លារ និងតម្លៃម្រេចក្រហមលក់ក្នុងមួយគីឡូក្រាមបាន ៥៥ដុល្លារ។

លោកថា ដោយកត្តាអូសបន្លាយ នៃភាពរាំងស្ងួត បានធ្វើឱ្យការប្រមូលទិន្នផលម្រេចមានការធ្លាក់ចុះខ្លាំង ដែលធ្វើឱ្យតម្លៃម្រេច និងអាចឡើងថ្លៃជាងនេះវិញបាន។ ទន្ទឹមនោះ លោកក៏មានម្រេចស្កុកទុកប្រហែលបាន ៣តោនផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

កីឡា៤ ម៉ោង មុន

ថៃ​គ្រោងអញ្ជើញ​វៀតណាម​ចូល​រួមប្រកួត​ពាន King’s Cup 2025

ចរាចរណ៍១៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៦ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម