Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន ប្តេជ្ញានាំជនរងគ្រោះដោយទឹកជំនន់ជាង ១៥ ០០០នាក់ ទៅទីក្រុងព្យុងយ៉ាង

បានផុស

នៅ

តាមការចុះផ្សាយរបស់កាសែត Rodong Sinmun កាលពីថ្ងៃសៅរ៍ទី១០ខែសីហាឆ្នាំ២០២៤, ​មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញផែនការនាំយកមនុស្សដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ ជាង ១៥ ០០០នាក់ ទៅកាន់រដ្ឋធានីព្យុងយ៉ាង។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម បានចុះទៅខេត្ត North Phyongan ភាគពាយព្យប្រទេសកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដើម្បីពិនិត្យមើលតំបន់​ ដែល​រង​ការ​វាយ​ប្រហារ​យ៉ាង​ដំណំ ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​កាល​ពី​ចុង​ខែ​កក្កដា កន្លងទៅ។

ជាមួយការបង្ហាញក្តីអាណិតអាសូរចំពោះជនរងគ្រោះដោយទឹកជំនន់ លោកគីម បានថ្លែងប្រាប់ប្រជាជនក្នុងតំបន់ថា ពួកគេត្រូវរងទុក្ខវេទនា លោកពិតជា​សោកស្ដាយណាស់​ចំពោះ​រឿង​នេះ។

លោកក៏និយាយដែរថា ទាហាននិងក្រុមការងារសរុប ១៣០ ០០០នាក់ នឹងត្រូវបញ្ជូនទៅកាន់តំបន់រងផលប៉ះពាល់ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងស្តារនិងកសាងឡើងវិញ។

តាមការប៉ាន់ស្មានរបស់លោកគីម, ជនរងគ្រោះដោយទឹកជំនន់ ប្រហែលត្រូវការពេលពី២ទៅ៣ខែ ដើម្បីស្តារជីវភាពឡើងវិញ បន្ទាប់ពីបញ្ចប់ការសាងសង់ផ្ទះ និងការងារជួសជុល ហើយមនុស្សជាង ១៥ ០០០នាក់ រួមទាំងមនុស្សចាស់និងកុមារផងនោះ នឹងត្រូវជម្លៀសទៅកាន់ទីក្រុងព្យុងយ៉ាងសិន រហូតដល់ដំណើរការនេះបញ្ចប់។

សូម​បញ្ជាក់​ថា ក្រៅ​ពី​​ខេត្ត North Phyongan, ខេត្ត​២​ផ្សេង​ទៀត​របស់​កូរ៉េ​ខាង​ជើង ​ក៏​រងគ្រោះ​ព្រោះ​ទឹក​ជំនន់​ផង​ដែរ​ដូចជា Jagang និង​ Ryanggang។ កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កក្កដា លោក គីម ​បាន​បញ្ជូន​ក្រុម​យោធា​ទៅ​ជួយ​​ តែ​មិន​មែន​ជា​ក្រុម​យុវជន​វ័យ​ក្មេង​នោះ​ទេ​ ដោយ​ហេតុ​ថា នៅ​ក្នុង​ខេត្ត Jagang សម្បូរ​ទៅ​ដោយ​​រោងចក្រ​ផលិត​សព្វាវុធ​​សំខាន់ៗ​របស់​កូរ៉េ​ខាង​ជើង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង បញ្ជូន​យុវជន​​៣០​ម៉ឺន​នាក់​ទៅជួយ​ក្នុង​តំបន់​ទឹក​ជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម