ព័ត៌មានជាតិ
មន្រ្តីជំរុញឱ្យដោះស្រាយបញ្ហាពលករតាមព្រំដែន និងលុបបំបាត់ថ្លៃសេវាក្រៅផ្លូវការ
មន្រ្តីទទួលបន្ទុកត្រួតពិនិត្យ និងដោះស្រាយបញ្ហាពលករតាមព្រំដែន បានជំរុញមន្រ្តីអនុវត្តច្បាប់ខិតខំដោះស្រាយភាពមិនប្រក្រតី និងលុបបំបាត់ការយកកម្រៃក្រៅផ្លូវការ សម្រាប់បំពេញបែបបទឯកសារធ្វើដំណើរចេញ-ចូលតាមច្រកទ្វារព្រំដែន។
លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានជំរុញបែបនេះ ពេលដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តនៃក្រុមការងារទី២ របស់គណៈកម្មការចំពោះកិច្ចច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលបានប្រព្រឹត្តទៅនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤។

នាឱកាសនោះលោក សៀក សុជាតិ បានពិនិត្យមើលនូវបញ្ហាប្រឈមនានា ដែលបានកើតមានឡើងក្នុងពេលកន្លងមក ព្រមទាំងបានដាក់ចេញនូវវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។ លោកក៏បានធ្វើការផ្សព្វផ្សាយគោលការណ៍ និងបានដាក់ចេញនូវអនុសាសន៍មួយចំនួន សម្រាប់ធ្វើការលុបបំបាត់ ភាពមិនប្រក្រតី បាតុភាពអសកម្ម លុបបំបាត់ការ យកកម្រៃក្រៅផ្លូវការ ក្នុងការបំពេញបែបបទឯកសារធ្វើដំណើរចេញ ចូលតាមច្រកទ្វារព្រំដែន របស់បងប្អូនប្រជាពលរដ្ឋ និងពលករ។
តាមរយៈកិច្ចប្រជុំនេះ គឺបានពិភាក្សាការងារដែលត្រូវអនុវត្តជាក់ស្តែងក្នុងការត្រួតពិនិត្យដោះស្រាយ និងដាក់ចេញវិធានការដល់ស្ថាប័នពាក់ព័ន្ធតាមបណ្តាច្រកទ្វារព្រំដែន ក្នុងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋខ្មែរ និងពលករ ក្នុងការចេញចូលឆ្លងដែន មិនឱ្យមានការកកស្ទះ និងធានានូវភាពស្របច្បាប់ក្នុងការឆ្លងដែនចេញ ចូលរបស់ពួកគាត់។

បន្ថែមពីនេះលោក សៀក សុជាតិ បានជំរុញឱ្យមានការពង្រឹងប្រព័ន្ធទូរស័ព្ទ Hotline ដោយត្រូវមានក្រុមទទួលការងារប្រចាំការ ត្រូវធ្វើការជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ជូនសាធារណជន និងពលករ។លោកក៏លើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់បន្ថែមទៀតក្នុងការសហការ ត្រួតពិនិត្យ បាតុភាពអសកម្មផ្សេងៗចាប់ពីកម្រិតតូចៗ កុំឱ្យរាលដាលដល់បញ្ហាធំ ដែលនាំឱ្យមានការរំខានការធ្វើដំណើររបស់ភ្ញៀវទេសចរ និង បាត់បង់ចំណូលថវិកាជាតិ ៕

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?