Connect with us

សុខភាព

ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពង្រឹងសមត្ថភាពផ្នែកសង្គ្រោះបន្ទាន់ទូទាំងប្រទេស

បានផុស

នៅ

ក្រសួងសុខាភិបាល នៅថ្ងៃទី ០៩ ​ខែសីហា ឆ្នាំ ២០២៤ បានបើកកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងប្រព័ន្ធបញ្ជូនប្រកបដោយសុវត្ថិភាព និងការពង្រឹងសមត្ថភាពនៅផ្នែកសង្គ្រោះបន្ទាន់នៅគ្រប់មន្ទីរពេទ្យទូទាំងប្រទេស។

កិច្ចប្រជុំនេះ ដឹកនាំដោយវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើឡើងតាមរយៈវីដេអូពីចម្ងាយ ដោយមានការចូលរួមពីប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំង២៥រាជធានីខេត្ត ប្រធានមន្ទីរពេទ្យគ្រប់កម្រិត បុគ្គលិកបម្រើការងារនៅផ្នែកសង្គ្រោះបន្ទាន់ និងបុគ្គលិកបម្រើការនៅតាមរថយន្តគិលានសង្គ្រោះ សរុបចំនួន៤៤០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ូវ កាង បានជំរុញដល់មន្រ្តីពាក់ព័ន្ធខិតខំពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារនៅផ្នែកសង្គ្រោះបន្ទាន់ និងនៅតាមរថយន្តគិលានសង្គ្រោះក៏ដូចជាការពង្រឹងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ។

ជាមួយគ្នានោះ អង្គប្រជុំក៏បានពិភាក្សាទៅលើការពង្រឹងសមត្ថភាពនៅផ្នែកសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យគ្រប់កម្រិតទាំងធនធានមនុស្ស សមត្ថភាពបច្ចេកទេស សម្ភារបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរៀបចំបន្ទប់សង្គ្រោះបន្ទាន់ឱ្យមានលក្ខណៈបច្ចេកទេស និងផ្ដល់សេវាសង្គ្រោះអ្នកជំងឺបានឱ្យទាន់ពេល។

នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានការធ្វើបទបង្ហាញរបស់នាយកដ្ឋានមន្ទីរពេទ្យស្ដីពីការក្រើនរំឭក និងពង្រឹងយន្តការនៃការបញ្ជូនអ្នកជំងឺទៅតាមបទដ្ឋានគតិយុត្តដែលបានណែនាំដោយក្រសួងសុខាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម