Connect with us

ព័ត៌មានអន្ដរជាតិ

WHO កោះប្រជុំ ខណៈការផ្ទុះជំងឺ Mpox បង្កក្តីបារម្ភខ្លាំង

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO)​ បានប្រកាសកោះប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់មួយ ដើម្បីពិភាក្សាអំពីស្ថានការណ៍ដ៏គួរឲ្យព្រួយបារម្ភពាក់ព័ន្ធការរីករាលដាលនៃមេរោគ Mpox នៅតំបន់អាមេរិកកណ្តាល ហើយវាអាចឆ្លងធ្លាយចេញពីទ្វីបអាហ្វ្រិកទៀតផង។

(រូបថត៖ MSF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ NHK នៅថ្ងៃអាទិត្យទី១១ខែសីហាឆ្នាំ២០២៤, គណៈកម្មាធិការអ្នកជំនាញ WHO នឹងជួបប្រជុំគ្នានៅថ្ងៃពុធ ដើម្បីពិភាក្សាថាតើការផ្ទុះឡើងនេះ គួរតែចាត់ទុកជាភាពអាសន្នសុខភាពសាធារណៈ ឈានដល់ការព្រួយបារម្ភជាអន្តរជាតិ ដែរឬក៏អត់។

ប្រមុខ WHO លោក Tedros Adhanom Ghebreyesus និយាយថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិងកំពុងជួបប្រទះការផ្ទុះជំងឺ Mpox យ៉ាងធ្ងន់ធ្ងរនៅឆ្នាំនេះ ពោលគឺមានមនុស្សជាង ១៤ ០០០នាក់បានឆ្លង និងស្លាប់ ៥១១ ករណី។

ប្រមុខ WHO លោក Tedros Adhanom Ghebreyesus (រូបថត៖ AP)

តាមការបញ្ជាក់ពីលោក Ghebreyesus, ករណីឆ្លងមិនមែនផ្ទុះខ្លាំងត្រឹមនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោប៉ុណ្ណោះទេ វាក៏កំពុងរាលដាលនៅប្រទេសកេនយ៉ានិងរវ៉ាន់ដា ផងដែរ។

សូមបញ្ជាក់ថា Mpox គឺជាឈ្មោះថ្មីរបស់មេរោគ Monkeypox ឬ អុតស្វា ហើយមេរោគដែលផ្ទុះឡើងចុងក្រោយនេះ គឺជាមេរោគជំនាន់ថ្មី ខុសពីមេរោគជំនាន់មុន ដែលផ្ទុះឡើងពេញពិភពលោក ជាពិសេសករណីឆ្លងជាច្រើនត្រូវបានរកឃើញនៅប្រទេសលោកខាងលិច។

(រូបថត៖ Shutterstock)

នៅឆ្នាំ២០២២ អង្គការសុខភាពពិភពលោក បានប្រកាសអាសន្នសុខភាពសាធារណៈចំពោះមេរោគ Mpox ជំនាន់ចាស់ ប៉ុន្តែបន្ទាប់ពីករណីថយចុះ, WHO ក៏ដកចេញសេចក្តីប្រកាសវិញ នៅខែឧសភាឆ្នាំមុន។

Mpox ចេញរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនផ្តាសាយដែរ ដូចជាគ្រុនក្តៅ ញាក់ និងឈឺសាច់ដុំ ហើយក្រោយមក វាលេចចេញកន្ទួល រួចឡើងធំប្រែទៅជាពងបែក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ WHO ត្រៀម​បញ្ជូន​វ៉ាក់សាំង​ជាង​១​លាន​ដូស​ទៅ​ហ្គាហ្សា ក្រោយ​រក​ឃើញ​វីរុស​គ្រុន​ស្វិត​ដៃជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ក្រុមហ៊ុន អធីអិនខេ រីថែល ឯ.ក និង Cartenz Tactical បាន​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​លើ​អាជីវកម្មថ្មី​មួយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រវត្តិការងារ និងពានរង្វាន់ របស់លោក ជា ចាន់តូ ទេសាភិបាលកិត្តិយស នៃធនាគារជាតិកម្ពុជា

សេដ្ឋកិច្ច៦ ម៉ោង មុន

អ្នកជំនាញថា គួរវិនិយោគលើមាស ភាគហ៊ុន និងអចលនទ្រព្យ នៅចំពេលដែលអត្រាការប្រាក់បញ្ញើធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុម​សកម្មប្រយុទ្ធ​បើកការ​ប្រហារដ៏​ខ្លាំងក្លាសម្លាប់​ប៉ូលិស១០​នាក់​នៅប៉ាគីស្ថាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ម្ចាស់កប៉ាល់បុក​បាក់ស្ពាន Baltimore យល់ព្រមបង់ប្រាក់ ១០២ លានដុល្លារ​បញ្ចប់​ក្តី​

Sokha Hotels

ព័ត៌មានពេញនិយម