ព័ត៌មានជាតិ
បុរសម្នាក់ប្រមូលផលល្មើពី២០ ទៅ៣០គីឡូក្នុងមួយដើម លើផ្ទៃដីមួយហិកតា បន្ថែមចំណូលលើអាជីពជាគ្រូពេទ្យ
លោក សាន សុខន ត្រូវបានគេស្គាល់ថា ជាគ្រូពេទ្យម្នាក់រស់នៅក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
ដែលបានបម្រើសេវាកម្មសុខភាព នៅក្នុងស្រុកសំពៅលូន ដែលជាមុខរបរឯកជនផ្ទាល់ខ្លួនរបស់លោក សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។ គ្រូពេទ្យរូបនេះបានផ្តល់បទសម្ភាស់ជាមួយ កម្ពុជាថ្មី នៅថ្ងៃទី១១ ខែសីហា ដោយលោកបានលើកឡើងថា សម្រាប់លោក គឺមិនបានបម្រើក្នុងក្របខ័ណ្ឌនោះទេ លោកមានកម្រិតជាវេជ្ជបណ្ឌឹត ហើយឪពុកក្មេកលោក៏ជាវេជ្ជបណ្ឌឹតដែរ តែលោក និងឪពុកក្មេកបានបើកព្យាបាលអ្នកស្រុកធម្មតាជិត១០ឆ្នាំហើយដោយបើកព្យាបាលនៅផ្ទះធម្មតា មិនបានបើកជាគ្លីនិក ឬដាក់តាំងអ្វីមួយនោះដែរ។

លោកបន្តថា ដោយមុខរបរគ្រូពេទ្យរបស់លោកមិនជាការមមាញឹក លោកក៏ចាប់ផ្តើមសាកល្បងដាំល្មើលើផ្ទៃដី ១ហិកតាជាដំណាក់កាលដំបូង ក្នុងចំណោមផ្ទៃដីរបស់លោកសរុបជាង៥ហិកតា។ លោកថា ការសាកល្បងដាំដំណាំមួយនេះ ដោយសារតែលោកឃើញភរិយារបស់លោកចូលចិត្តបរិភោគផ្លែល្មើ ឲ្យតែដល់រដូវកាល គឺលោក និងភរិយាស្វែងរកទិញយកមកបរិភោគក្នុងគ្រួសារ ដោយសារតែកត្តានេះហើយ ទើបលោករកទិញកូនល្មើមកដាំសាកល្បងលើទំហំដី ១ហិកតា ដោយប្រើប្រាស់កូនល្មើចំនួន១៥០ដើម។

លោកបន្តថា ការសាកល្បងនេះក៏បានទទួលផលល្អ ហើយបើគិតមកដល់ឆ្នាំ២០២៤នេះ ដំណាំល្មើ១ហិកតារបស់លោក បានប្រមូលផលរយៈពេល៥ឆ្នាំជាប់ៗគ្នាមកហើយ ខណៈការដាំបើគឹតមកដល់ឆ្នាំ២០២៤នេះ មានរយៈពេល៧ឆ្នាំមកហើយ និងបានដើរលើទីផ្សារធំៗមួយចំនួនក្នុងស្រុកបានយ៉ាងប្រសើផងដែរ។ លោកថា មានអតិថិជនមកពីទីជិតឆ្ងាយទិញយកទៅបរិភោគជាលក្ខណៈគ្រួសារមិនតិចនោះដែរក្នុងមួយថ្ងៃៗដោយលោកលក់នៅក្នុងចម្ការក្នុង១គីឡូក្រាមតម្លៃ៣មុឺនរៀល ខណៈបច្ចុប្បន្នលោកប្រមូលផលបានចន្លោះពី២០ទៅ៣០គីឡូក្រាមក្នុង១ដើម ក្នុងចំណោមទាំង១៥០ដើមលើផ្ទៃដី១ហិកតា។ លោកថា ផ្អែកលើផលដំណាំនេះអាចជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារលោកបានយ៉ាងប្រសើរជាងមុន បន្ថែមលើអាជីពរបស់លោកជាគ្រូពេទ្យ។

លោក សាន សុខន បន្តថា ក្រៅពី១ហិកតានេះ លោកក៏បានដាំបន្តបានជាង២ហិកតាបន្ថែមទៀតដែរ នឹងត្រៀមប្រមូលផលឆ្នាំដំបូងក្នុងឆ្នាំ២០២៦ ហើយដីដែលនៅសល់ លោកនឹងបន្តការដាំដុះរហូតដល់គ្រប់លើទំហំដីដែលលោកមានទាំងអស់សរុបជាង ៥ហិកតា ដោយក្នុងមួយហិកតាដាំបានចំនួន១៥០ដើម។ លោកថា បច្ចុប្បន្នទីផ្សារមិនមានការប្រឈមនោះទេ ហើយអ្វីដែលប្រឈម គឺកត្តាធម្មជាតិ បើកូនរដូវរងាឆាប់ចូលមកដល់ ល្មើក៏ឆាប់ហុចផល បើកូនរដូវរងារបានអូសបន្លាយពេល គឺល្មើមិនបានហុចផលឆាប់នោះដែរ គឺតម្រូវការផ្តល់ទឹកទើបឆាប់ហុចផល។ ដោយឡែកសម្រាប់ការថែទាំ លោកបានប្រើប្រាស់ជីកំប៉ុសកប់តាមរណ្តៅដើម គឺគ្មានការខូចខាតនោះទេហុចផល ទាំង១៥០ដើមតែម្តង

លោក សាន សុខន បញ្ជាក់ថា ដំណាំនេះប្រមូលផលបានរាប់សិបឆ្នាំតែបើទុកយូឆ្នាំពេក វាខ្ពស់ដូចដើមដូងដែរ ត្រូវការចំណាយច្រើន បើយើងប្រមូលផលត្រឹម៨ឆ្នាំចុះ អាចចំណាយតិចចំណូលច្រើន។ លោកថា ដំណាំល្មើ បើគឹតពីចាប់ផ្តើមដាំកូនដែលមានកម្ពស់ប្រហែល១ចំអាម ឬប្រហែល២តឹក គឺបានហុចផលក្នុងរយៈពេល២ឆ្នាំ២ខែ ហើយប្រូលផលឆ្នាំដំបូងបានចន្លោះពី១០ទី១៥គីឡូ និងការប្រមូលផលឆ្នាំទី២បានចន្លោះពី២០ទៅ៣០គីឡូក្រាមក្នុង១ដើម ជារួមលោកថា ទិន្នផលវាកើនគ្រប់១ឆ្នាំម្តង ហើយកម្ពស់វាក៏លូតប្រមាណ៨តិកឬ១ម៉ែត្រផងដែរក្នុង១ឆ្នាំ ។

លោក ហេង សិទ្ទ មន្ត្រីកសិកម្មខេត្ត បានឲ្យដឹងថា ដំណាំល្មើក្នុងខេត្តបាត់ដំបង មានកសិករដាំដុះលើផ្ទៃដីសរុបចំនួន ៥៥ហិកតា ក្នុងនោះផ្ទៃដីទទួលផលទើបបាន២២ហិកតាប៉ុណ្ណោះ ក្នុងនោះមាន នៅក្នុងកំរៀង១៥ហិកតា ស្រុកភ្នំព្រឹក ០៣ហិកតា ស្រុកសំពៅលូន ០២ហិកតា និងស្រុករតន:មណ្ឌល ០២ហិកតា នេះជាផ្ទៃដីប្រមូលផល៕
អត្ថបទ៖ សៅ សារិទ្ធ


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង