ព័ត៌មានជាតិ
បច្ចេកទេសស្ថាបនាផ្លូវនៅកម្ពុជាមានពីរប្រភេទគឺប្រភេទមានកម្រាល និងគ្មានកម្រាល
អគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញផ្សាយសៀវភៅបទដ្ឋានបច្ចេកទេសសម្រាប់ការងារជួសជុល និងសាងសង់ផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការរៀបចំចងក្រងសៀវភៅបទដ្ឋានបច្ចេកទេសសម្រាប់ការងារជួសជុល និងសាងសង់ផ្លូវថ្នល់នេះ ដើម្បីលើកកម្ពស់និងធ្វើឲ្យប្រសើរឡើងនិងធ្វើឲ្យមានភាពច្បាស់លាស់ សំដៅពង្រឹងគុណភាពក្នុងការសាងសង់ផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជាស្របតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ។
សៀវភៅនេះក៏ជាមូលដ្ឋានគ្រឹះសម្រាប់វិស្វករ ឬអ្នកបច្ចេកទេសខាងសំណង់ថ្នល់-ស្ពាន យកមកសិក្សាស្រាវជ្រាវ ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពផ្ទាល់ខ្លួន ក្នុងការសាងសង់ផ្លូវថ្នល់-សំណង់សិល្បការ្យផ្សេងៗ ជាពិសេសវិស្វករត្រួតពិនិត្យនៅការដ្ឋានដែលអាចប្រើប្រាស់ជាឯកសារយោង ដើម្បីតម្រែតម្រង់ការងារសាងសង់ឲ្យប្រកបទៅដោយគុណភាពនិងសោភ័ណភាព។
បន្តទៀតនេះ កម្ពុជាថ្មីនឹងបង្ហាញពីទិដ្ឋភាពមួយចំនួននៃបទដ្ឋានបច្ចេកទេសសាងសង់ផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជា។ ការសាងសង់ផ្លូវថ្នល់ដែលកំពុងអនុវត្តជាទូទៅនៅប្រទេសកម្ពុជាមាន ២ ប្រភេទ គឺ៖ ១. ផ្លូវគ្មានកម្រាល ឬគ្មានគម្រប (Unpaved Road) និង ២. ផ្លូវមានកម្រាល ឬមានគម្រប (Paved Road)។
១. ប្រភេទផ្លូវគ្មានកម្រាល ឬគ្មានគម្រប (Unpaved Road)
ផ្លូវគ្មានកម្រាល (Unpaved Road) គឺជាប្រភេទផ្លូវដែលស្រទាប់ផ្ទៃខាងលើបំផុតជាដីក្រូសក្រហម ឬល្បាយខ្សាច់ភ្នំ ឬ ដីល្បាយថ្មភ្នំ។
ប្រភេទផ្លូវគ្មានកម្រាល ក្រាលដោយគ្រួសក្រហម
២. ប្រភេទផ្លូវមានកម្រាល ឬមានគម្រប (Paved Road)
ផ្លូវមានកម្រាល ឬមានគម្រប (Paved Road) គឺជាប្រភេទផ្លូវ ដែលស្រទាប់ផ្ទៃខាងលើក្រាលដោយកៅស៊ូបាចថ្មមួយជាន់ (SBST) ឬពីរជាន់ (DBST) ឬក្រាលបេតុងកៅស៊ូ (Asphaltic Road)។
ប្រភេទផ្លូវមានកម្រាល ក្រាលដោយកៅស៊ូ
អត្ថបទក្រោយ កម្ពុជាថ្មីនឹងបន្តបង្ហាញពីបច្ចេកទេសក្នុងការសាងសង់ផ្លូវគ្មានកម្រាល និងមានកម្រាល តាមស្តង់ដាបច្ចេកទេសមានទាំងការសាងសង់គ្រឹះតួថ្នល់ ស្រទាប់ដីសម្រាំង ស្រទាប់គ្រឹះរង និងស្រទាប់គ្រឹះជាដើម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង
-
វប្បធម៌ ជំនឿ២០ ម៉ោង ago
ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាកាសធាតុអំណោយផល ចំណោតដែលរអិលផុងខ្លាំងផ្លូវជាតិលេខ ៤៨ ត្រូវកែសម្រួលល្អឡើងវិញ
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កៀកថ្ងៃសែនក្បាលទឹក ឆ្នាំទាំង ៣នេះ កាន់តែមានលាភសំណាងច្រើន ទាក់ទងលុយកាក់
-
ចរាចរណ៍១ សប្តាហ៍ ago
គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំរោង បណ្តាលឱ្យប្តី ប្រពន្ធ និងកូនតូចៗ២នាក់ ស្លាប់គួរឱ្យរន្ធត់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
សាលាដំបូងរាជធានី បំភ្លឺជុំវិញការចាប់ខ្លួនលោក សាន អឿន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ទើបផុតរញ្ជួយដី ពេលនេះជប៉ុន ត្រូវជួបគ្រោះធម្មជាតិធំមួយទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ជប៉ុន ព្រមានថា មហាគ្រោះរញ្ជួយដី នឹងកើតឡើងក្នុងពេលមិនយូរទៀតទេ