Connect with us

ព័ត៌មានជាតិ

ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រកាសគាំទ្រគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV

បានផុស

នៅ

ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសគាំទ្រគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CVL ហើយឯកឧត្តម ក៏បានអំពាវនាវឱ្យពលរដ្ឋប្រឆាំងដាច់ខាតចំពោះរាល់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សុខសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ឌី វិជ្ជា បានលើកឡើងថា៖ «ក្នុងនាមអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងឲ្យកងកម្លាំងនគរបាលជាតិផែនសន្តិសុខទាំងអស់ យើងខ្ញុំសូមប្រកាសគាំទ្រទាំងស្រុងលើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា»

ការប្រកាសគាំទ្រនេះ ដោយឯកឧត្តម សម្លឹងមើលឃើញថា គម្រោងនេះបានជួយផ្តល់អត្ថប្រយោជន៍ច្រើនដល់ការលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗទៀត ជាពិសេសលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើង។

ដូច្នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងនគរបាលជាតិទាំងអស់ចូលរួមគាំទ្រដល់គម្រោង CLV-DTA ហើយប្រឆាំងដាច់ខាតចំពោះរាល់ការបង្ហោះព័ត៌មាន ឬចែកចាយខ្លឹមសារវីដេអូដែលមានលក្ខណៈញុះញង់ រើសអើងពូជសាសន៍ និងធ្វើឲ្យប៉ះពាល់ដល់សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសាមគ្គីភាពជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២០ នាទីutes មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ១ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ៣ ម៉ោង មុន

រាជធានី​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់​លេខ​២ លើ​ពិភពលោក ជា​ទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​ពេលរាត្រី

សន្តិសុខសង្គម៤ ម៉ោង មុន

ពលរដ្ឋស្នេីលោក​អធិការ​ស្រុកបង្ក្រាប​ទីតាំងល្បែង​អនឡាញ ដែល​កំពុង​ដំណេីរការ​នៅ​ស្រុក​បាទី

កីឡា៤ ម៉ោង មុន

កីឡាករ​ ធន់​ ស៊ីហុង​៖ បើ​គ្មាន​លោក​គ្រូ​ ធន់​ សុភា​ ក៏​ខ្ញុំ​មិន​មាន​​ការ​ជោគជ័យ​ដូច​ពេល​នេះ​ដែរ​

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម១៣ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម