Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុការណ៍​បាក់ស្រុតគំនរសំរាម​សម្លាប់​មនុស្ស​២៤នាក់​អ៊ូហ្គង់ដា

បានផុស

នៅ

ចំនួនអ្នកស្លាប់បានកើនឡើងដល់២៤នាក់ បន្ទាប់ពីសាកសពជាច្រើននាក់ទៀត ត្រូវបានគេស្រង់ចេញពីកន្លែងកើតហេតុនៃការ​បាត់​ស្រុត​គំនរសំរាម​​​ក្នុង​ប្រទេស​អ៊ូហ្គង់​ដា​ស្ថិតនៅ​តំបន់​​អាហ្វ្រិក​ភាគខាង​កើត​។ យោងតាមអ្នកនាំពាក្យរបស់កាកបាទក្រហមអ៊ូហ្គង់ដា។

(រូបភាព​៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ចេញផ្សាយ​របស់​​សារព័ត៌មាន AP មនុស្សយ៉ាងហោចណាស់១៨នាក់​បាន​បាត់​បង់​ជីវិត​​នៅ​ក្នុង​ហេតុការ​ណ៍​បាក់ស្រុត​​គំនរ​សំរាម​​​នៅ​​​​ទីលាន​ចាក់សំរាមដ៏ធំ​នៅក្នុងរដ្ឋធានីនៃប្រទេសអ៊ូហ្គង់ដា​​​​​កាល​ពីថ្ងៃសុក្រ​​កន្លងទៅ​​​​​។

កន្លែងចាក់សំរាម Kiteezi ដែលសំរាមភាគច្រើន​ត្រូវ​បាន​ដឹក​​មក​ចាក់​​ពីទីក្រុង Kampala បានបាក់ស្រុត​​​​ ខណៈ​អាជ្ញាធរក្រុង Kampala បានឲ្យដឹងថា ក្រៅ​ពី​​អ្នកស្លាប់​យ៉ាងតិច១៨នាក់​ក្នុង​នោះ​​មាន​​​កុមារ​២​នាក់​​ត្រូវ​បាន​អះអាង​ភ្លាមៗ​ ហើយ​ក៏​នៅ​មានមនុស្ស១៤​នាក់ផ្សេងទៀតបានរងរបួស​ក្នុងហេតុការ​ណ៍​ដ៏​អាក្រក់​​​​​និង​កម្រ​នេះ​។

ការបាក់ស្រុតនេះត្រូវបានសន្និដ្ខានថា បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ​ទោះបី​យ៉ាងណា ព័ត៌មានលម្អិតក្នុងហេតុការណ៍ដែលបានកើតឡើងមិនត្រូវ​បាន​លាត​ត្រដាក់​នៅឡើយ​។ អ្នក​ស្រី​បាន​និយាយ​ថា​ «​ការ​វាយ​តម្លៃ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​ ខណៈជំនន់​ទឹកភ្លៀង​កំពុង​ពន្យឺតកិច្ចខិត​ខំ​ប្រឹងប្រែងរបស់​ក្រុម​ជួយ​សង្គ្រោះ​ដែល​ជីករកជនរងគ្រោះ​តាម​គំនរ​សំរាម»។

(រូបភាព​៖ AP)
(រូបភាព​៖ AP)

កន្លែងចាក់សំរាម Kiteezi ស្ថិតនៅលើជម្រាលដ៏ចោតមួយនៅក្នុងផ្នែកក្រីក្រនៃទីក្រុងKampala។ ស្ត្រី និងកុមារដែលរើសសំរាមផ្លាស្ទិកដើម្បីរកប្រាក់ចំណូលតែងតែប្រមូលផ្តុំនៅទីនោះ ហើយផ្ទះមួយចំនួនត្រូវបានសាងសង់នៅជិតកន្លែងចាក់សំរាម។អាជ្ញាធរ Kampala អស់ជាច្រើនឆ្នាំបានពិចារណាបិទទីតាំងនេះ និងកំណត់តំបន់ធំមួយនៅខាងក្រៅទីក្រុងជាកន្លែងចោលសំរាម ប៉ុន្តែវា​មិន​ច្បាស់​ទេថា​ហេតុអ្វី​បាន​ជា​ផែនការ​នេះ​បរាជ័យ​តាំងពី​ឆ្នាំ ២០១៦ មក។

ជាមួយគ្នានេះប្រធានាធិបតីអ៊ូហ្គង់ដាលោក Yoweri Museveni បានបញ្ជាឱ្យមានការស៊ើបអង្កេតលើឧបទ្ទវហេតុនេះដោយលោកបានបង្ហោះនៅលើបណ្ដាញសង្គម X ថា«ហេតុអ្វីបានជាមនុស្សរស់នៅជិតគំនរសំរាមដែលមិនស្ថិតស្ថេរបែបនេះ»។«តើអ្នកណាអនុញ្ញាតឱ្យមនុស្សរស់នៅក្បែរគំនរសំរាមដែលអាចមានគ្រោះថ្នាក់បែបនេះ? ខណៈទឹកហូរចេញពីកន្លែងនោះមានគ្រោះថ្នាក់ដែលមនុស្សមិនគួររស់នៅទីនោះស្រាប់ទៅហើយ»៕

(រូបភាព​៖ AP)
(រូបភាព​៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម