ព័ត៌មានជាតិ
បញ្ជាការដ្ឋានអង្គរក្ស ប្រកាសត្រៀមកម្ទេចរាល់សកម្មភាពដែលដើរផ្ទុយពីលទ្ធិប្រជាធិបតេយ្យ
បន្ថែមពីលើការប្រកាសរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ, បញ្ជាការដ្ឋានអង្គរក្ស ក្រោមដឹកនាំរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានប្រកាសការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីបោះឆ្នោត ហើយត្រៀមកម្ទេចរាល់សកម្មភាពញុះញង់ដែលដើរផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។
ការចេញមុខមកប្រកាសបែបនេះរបស់បញ្ជាការដ្ឋានអង្គរក្ស គឺបន្ទាប់ពីពេលថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ។
ឆ្លើយតបនឹងសកម្មភាពក្រៅច្បាប់នេះ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ជាក់អំពីជំហរដាច់ខាតក្នុងការប្ដេជ្ញាចិត្តការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ ដោយឈរលើស្មារតីសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងភាពអង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហានបញ្ហាការដ្ឋានអង្គរក្ស គឺស្មោះត្រង់ ការពារ និងបម្រើ។
បញ្ជាការដ្ឋានអង្គរក្ស បានប្រកាសប្តេជ្ញាការពារឱ្យខាងតែបានសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ធ្នាប់សាធារណៈសង្គមទាំងមូល ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ហើយត្រៀមបង្ក្រាប និងកម្ទេចនូវរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាព ណាក្តី។
បញ្ជាការដ្ឋានអង្គរក្ស បានបញ្ជាក់បន្ថែមថា កងកម្លាំងអង្គរក្ស នឹងអនុវត្តតាមបទបញ្ហារបស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បទបញ្ជារបស់ក្រសួងការពារជាតិ បទបញ្ជារបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan