ព័ត៌មានជាតិ
ដាំកូនត្នោតរាប់ពាន់ដើម តាមផ្លូវជាតិលេខ ៧ ចម្ងាយជាង ១ គីឡូម៉ែត្រ បណ្តុះចលនាស្រលាញ់ធនធានធម្មជាតិ និងលើកកម្ពស់ទេសចរណ៍
លោក ជួប បារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា កូនត្នោតទាំងជាង ៥ ពាន់ដើម ដែលបានបន្តយកមកដាំនៅទូទាំងស្រុកពញាក្រែកធ្វើឡើងក្នុងគោលបំណងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលនិងក្រសួងបរិស្ថាន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា ក៏ដូចជាបណ្ដុះចលនាស្រលាញ់ធនធានធម្មជាតិ លើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ចនៅមូលដ្ឋាន។
កាលពីពេលថ្មីៗនេះ មន្រ្តីក្រសួងបរិស្ថានបានយកកូនត្នោតប្រមាណជាង ៥ ពាន់ដើម យកទៅដំានៅអមសងខាងផ្លូវប្រវែង ១៤០០ ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៧ ចាប់ពីភូមិសាស្រ្តភូមិស្បែកគឺ ទៅភូមិព្រះអណ្តូង ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក ជួប បារីស៍ មានប្រសាសន៍ថា ការបន្តនាំយកកូនត្នោតមកដាំនាពេលនេះ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ដើម្បីបង្កើនគម្របព្រៃឈើឡើងវិញ និងលើកកម្ពស់ទេសចរណ៍នៅតាមមូលដ្ឋានផង។ មិនតែប៉ុណ្ណោះ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានគូសបញ្ជាក់អំពីបេសកកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។
លោក បានសង្កត់ធ្ងន់ថា «ភាពស្អាត បង្ហាញពីស្អាតក្នុងភូមិ ក្នុងផ្ទះ និងនៅក្នុងចិត្ត ដោយមិនមានសំរាមនៅលើដី ខ្យល់ស្អាតបរិសុទ្ធ ហើយការដាំកូនត្នោតនាពេលនេះ ជាការបង្កើននូវភាពបៃតងស្រស់ ពោលគឺ នៅពេលដែលត្នោតធំ និងបានជាម្លប់ត្រជាក់ ហើយក៏បានបង្ហាញសម្រស់ ស្រស់ស្អាត នៅអមសងខាងផ្លូវ នៃការធ្វើដំណើរ និងអាចបង្កើននូវចំណូលដល់ពលរដ្ឋនៅមូលដ្ឋានផងដែរ»។
កាលពីថ្ងៃទី២១ ខែកក្កដា កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានផ្តល់កូនត្នោតប្រមាណ ១ម៉ឺន ដើម ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ និងដឹកនាំការដាំដើមត្នោត តាមបណ្តោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម និងនៅតាមមូលដ្ឋាន ក្នុងភូមិសាស្រ្តឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបំផុសចលនា និងជំរុញគម្របបៃតងនៅកម្ពុជាផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង
-
វប្បធម៌ ជំនឿ២ ថ្ងៃ ago
ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាកាសធាតុអំណោយផល ចំណោតដែលរអិលផុងខ្លាំងផ្លូវជាតិលេខ ៤៨ ត្រូវកែសម្រួលល្អឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ត្រូវអគ្គិភ័យឆាបឆេះ
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កៀកថ្ងៃសែនក្បាលទឹក ឆ្នាំទាំង ៣នេះ កាន់តែមានលាភសំណាងច្រើន ទាក់ទងលុយកាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ខេត្តភាគឦសានមណ្ឌលគិរី ពលរដ្ឋមានចំណូលខ្ពស់ឈរនៅលំដាប់ទី ៤ ទូទាំងប្រទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សាលាដំបូងរាជធានី បំភ្លឺជុំវិញការចាប់ខ្លួនលោក សាន អឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបផុតរញ្ជួយដី ពេលនេះជប៉ុន ត្រូវជួបគ្រោះធម្មជាតិធំមួយទៀត