Connect with us

ជីវិតកម្សាន្ដ

បង្ហាញមុខបេក្ខភាពផ្លូវការ ២១រូប ពោរពេញដោយសម្រស់ និងសមត្ថភាព ត្រៀមអង្រួនឆាកប្រកួត Miss Cambodia 2024

បានផុស

នៅ

កម្មវិធីកញ្ញាឯកកម្ពុជា ឆ្នាំ២០២៤ (Miss Cambodia 2024) កំពុងចាប់ផ្តើមបើកសមភូមិដ៏ក្តៅគគុក បន្ទាប់ពីបេក្ខនារីបានឆ្លងកាត់ការដាក់ពាក្យ និងវគ្គសម្ភាសន៍ផ្ទាល់ជាមួយគណៈកម្មការជំនាញរួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីញ៉ាំងវេទិកាប្រកួតឆ្នាំនេះឱ្យកាន់តែឱឡារិក ក្រុមហ៊ុន Cambodia International Models (CIM) បានរៀបចំកម្មវិធីសន្នីសិទសារព័ត៌មានបង្ហាញបេក្ខភាពផ្លូវការទាំង ២១រូប កាលពីល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណជាន់ផ្ទាល់ដីនៃផ្សារទំនើបអូឡាំព្យាម៉ល។ បវរកញ្ញា-បុរសឯក រួមទាំងសិល្បករសិល្បការនី បណ្តាអ្នកគាំទ្រ និងបុគ្គលល្បីៗពាក់ព័ន្ធវិស័យបវរកញ្ញាយ៉ាងច្រើនកុះករ នាំគ្នាតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ប្រណិតៗមកទស្សនាការបង្ហាញខ្លួនរបស់បេក្ខភាព។

បេក្ខភាពផ្លូវការទាំង ២១រូប បានធ្វើការណែនាំខ្លួនក្នុងឈុតរ៉ូបពណ៌សក្បុស អមដោយការនិយាយជាសាធារណៈអំពីមតិតស៊ូ (Advocacy) របស់លើប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងៗគ្នា។ ជំរុញឱ្យពិធីសន្នីសិទសារព័ត៌មានរឹតតែទាក់ទាញជាមួយការដើរបង្ហាញម៉ូដពិសេសរបស់ម៉ូដែលវ័យក្មេង CIM Kid Stars និងការបង្ហាញខ្លួនរបស់បេក្ខភាពផ្លូវការទាំង ២១រូប ក្នុងឈុតអាវធំចម្រុះពណ៌ដ៏ស្រស់ឆើតឆាយ។ បន្ទាប់ពីនោះ ក៏ឈានដល់ពិធីបំពាក់ឈៀងជូនបេក្ខភាពផ្លូវការទាំង២២រូបបញ្ជាក់ពីការចាប់ផ្តើមសមភូមិដ៏ក្តៅគគុកនៃកម្មវិធីកញ្ញាឯកកម្ពុជាឆ្នាំ២០២៤។

ថ្លែងក្នុងពិធីសន្នីសិទសារព័ត៌មានបង្ហាញបេក្ខភាពផ្លូវការ និងការបំពាក់ឆៀង លោក ម៉ែន និមរតន៍ នាយកប្រតិបត្តិក្រុមហ៊ុន CIM បានឱ្យដឹងថា ឆ្នាំនេះយើងទទួលបានបេក្ខនារីដាក់ពាក្យប្រកួតប្រមាណ៤០នាក់ តែក្រោយឆ្លងកាត់វគ្គជម្រុះ និងការសម្ភាសន៍ផ្ទាល់ជាមួយគណៈកម្មការជំនាញ យើងចម្រាញ់បានបេក្ខភាព ផ្លូវការចំនួន ២១រូប ដែលនឹងមកប្រជែងសមត្ថភាពលើវេទិកា Miss Cambodia 2024 ដើម្បីដណ្តើមតំណែងម្ចាស់មកុដរាជនីសម្រស់ឆ្ពោះទៅការតំណាងប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

បេក្ខភាពផ្លូវការទាំង ២១រូប មានភាពស្រស់ស្អាត និងភាពទាក់ទាញរៀងៗខ្លួន ថែមទាំងត្រៀមខ្លួនយ៉ាងល្អប្រសើរសម្រាប់ការប្រកួតប្រជែងដ៏សុក្រិតនេះ។ មិនតែប៉ុណ្ណោះ ថែមទាំងមានភាពក្លាហានទៀតផង។

ក្រោយចប់ពិធីសន្នីសិទសារព័ត៌មានបង្ហាញបេក្ខភាពផ្លូវការ និងការបំពាក់ឆៀង បេក្ខភាពផ្លូវការទាំងអស់ ចាប់ផ្តើមចូលកងប្រកួត និងចេញបំពេញបេសកម្មផ្សេងៗតាមការរៀបចំរបស់ CIM ដូចជា៖ ការងារសប្បុរសធម៌ , ដំណើរទស្សនកិច្ចតំបន់ទេសចរណ៍ដ៏មានសក្កានុពលក្នុងរាជធានីភ្នំពេញ , ការប្រូម៉ូតផ្សព្វផ្សាយតំបន់អេកូទេសចរណ៍ , ទស្សនកិច្ចអ្នកសហការឧបត្ថម្ភ និងសកម្មភាពផ្សេងៗជាច្រើនទៀតផងដែរ។ 

គ្រប់សកម្មភាពនៃដំណើរការប្រកួតរបស់ Miss Cambodia 2024 នឹងត្រូវបង្ហោះលើទំព័រហ្វេសប៊ុក Miss Cambodia និង Cambodia International Models ដូច្នេះយើងសង្ឃឹមថា បណ្តាអ្នកគាំទ្រ ជាពិសេសម្ចាស់ fan page បវរកញ្ញាល្បីៗ នឹងរង់ចាំតាមដានការប្រកួត Miss Cambodia 2024 ដើម្បីឃើញពីសក្កានុពលរបស់បេក្ខភាពយើងនាឆ្នាំនេះ។

ឆ្លៀតឱកាសនេះ លោកឧកញ៉ា ចិន សំណាង ម្ចាស់ក្រុមហ៊ុនគ្រឿងអលង្ការពេជ្រ CSNJ ក៏បានលើកទឹកចិត្តបន្ថែមដល់បេក្ខភាពផ្លូវការទាំងអស់ឱ្យខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់សមត្ថភាព ដើម្បីក្លាយជាម្ចាស់មកុដ Miss International Cambodia 2024 និងមានឱកាសតំណាងកម្ពុជាលើឆាកអន្តរជាតិនៅប្រទេសជប៉ុននាពេលឆាប់ៗនេះ។ ក្រោយពីឃើញការបញ្ចេញសមត្ថភាពលើឆាករួចមក លោកឧកញ៉ាមានក្តីសង្ឃឹមខ្ពស់ថា យើងនឹងអាចជ្រើសរើសបានបេក្ខភាពដ៏មានគុណភាពដើម្បីតំណាងកម្ពុជា ព្រោះ CIM បានត្រៀមជាស្រេចសម្រាប់ការបង្វឹកបេក្ខភាពឱ្យកាន់តែខ្លាំងក្លា។

សូមជម្រាបថា ជយលាភី  Top 3 ពីការប្រកួត Miss Cambodia 2024 នឹងត្រូវជ្រើសតាំងជាបវរកញ្ញាតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ៣ផ្សេងគ្នា រួមមាន៖ រួមមាន៖ Miss International 2024 នៅប្រទេសជប៉ុន , Miss Charm 2024 នៅវៀតណាម និង Miss CosmoWorld 2024 នៅម៉ាឡេស៊ី៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម