Connect with us

ព័ត៌មានអន្ដរជាតិ

ការ​វាយប្រហារ​ដោយ​ដ្រូន​សម្លាប់​ជនជាតិរ៉ូហ៊ីងយ៉ារាប់សិបនាក់​ ពេល​ប៉ង​ភៀស​ខ្លួន​

បានផុស

នៅ

មាន​ការវាយប្រហារដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក(ដ្រូន) បាន​សម្លាប់​​ជន​ភៀសខ្លួន​​រ៉ូហ៊ីងយ៉ា​​ជា​ច្រើន​នាក់​​ដែលភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ខណៈអ្នកនៅរស់រានមានជីវិត​មិន​អាច​​​កំណត់អត្តសញ្ញាណសាច់ញាតិ​របស់​ពួក​គេ​​ដែលបាន​បាត់​បង់​ជីវិត​​ក្នុងគំនរសាកសពដ៏ច្រើន​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការដកស្រង់សម្ដីសាក្សីបួននាក់ សកម្មជន និងអ្នកការទូតម្នាក់ ពួក​គេ​​បានពណ៌នាការវាយប្រហារដោយដ្រូនកាលពីថ្ងៃចន្ទទៅលើក្រុមគ្រួសារដែលកំពុងរង់ចាំឆ្លងព្រំដែនចូលទៅក្នុងប្រទេសបង់ក្លាដែស។ ក្នុងនោះមានស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ និងកូនស្រីអាយុ២​ឆ្នាំរបស់នាង ស្ថិតក្នុងចំណោមជនរងគ្រោះក្នុងការវាយប្រហារ​ដ៏សាហាវ​​នេះ​​។ ហេតុការណ៍នេះជាការវាយប្រហារដ៏សាហាវបំផុតតែមួយគត់លើជនស៊ីវិលក្នុងរដ្ឋរ៉ាឃីន ក្នុង​រយៈ​ពេលប៉ុន្មានសប្តាហ៍នៃការប្រយុទ្ធគ្នារវាងកងទ័ព​របស់​របបយោធាមីយ៉ាន់ម៉ា​ និងក្រុម​តស៊ូ​​ប្រឆាំង​របបយោធា​​។

​ទីភ្នាក់ងារ​ Reuters បានរាយការណ៍​ថា កងទ័ព អារ៉ាកាន(Arakan) បានបដិសេធចំពោះការវាយប្រហារនេះ ខណៈកងជីវពល និងយោធាមីយ៉ាន់ម៉ា បានស្តីបន្ទោសគ្នាទៅវិញទៅមក។ Reuters មិនអាចផ្ទៀងផ្ទាត់ថាតើមានមនុស្សប៉ុន្មាននាក់បានស្លាប់នៅក្នុងការវាយប្រហារនោះទេ តែយ៉ាងណាវីដេអូដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីគំនរសាកសពរដូករណែល​លើ​ដីភក់ វ៉ាលី និងកាបូបស្ពាយរបស់ពួកគេបានរាយប៉ាយនៅជុំវិញសាកសព។ អ្នកនៅរស់រានមានជីវិតចំនួន៣នាក់បាននិយាយថា មនុស្សជាង២០០នាក់បានស្លាប់ ខណៈអ្នកផ្សេងក្នុងកន្លែងកើតហេតុថាបានឃើញសាកសពយ៉ាងហោចណាស់៧០នាក់។

(រូបភាព៖ AP)

លើសពីនេះ យោងតាមសាក្សីពីរនាក់និងប្រព័ន្ធផ្សព្វផ្សាយបង់ក្លាដែសបានឱ្យដឹងថា ទូកដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលជាសមាជិកនៃជនជាតិភាគតិចមូស្លីម ដែលប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏បានលិចនៅក្នុងទន្លេ Naf កាលពីថ្ងៃចន្ទស្លាប់មនុស្សរាប់សិបនាក់ថែមទៀតផងដែរ។

ជនជាតិ​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខបុកម្នេញ​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​កាន់​សាសនា​ព្រះពុទ្ធ​ភាគច្រើន។ ពួកគេជាង ៧៣ម៉ឺន​នាក់បានភៀសខ្លួនចេញពីប្រទេសនេះក្នុងឆ្នាំ២០១៧ បន្ទាប់ពីការបង្ក្រាបដែលដឹកនាំដោយយោធាដែលអង្គការសហប្រជាជាតិថ្កោលទោសថាមានចេតនាប្រល័យពូជសាសន៍។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅឆ្នាំ២០២១ ហើយការតវ៉ាទ្រង់ទ្រាយធំបានវិវត្តទៅជាការតស៊ូប្រដាប់អាវុធយ៉ាងទូលំទូលាយ។ជនជាតិរ៉ូហ៊ីងយ៉ាបានចាកចេញពីរដ្ឋរ៉ាឃីនអស់ជាច្រើនសប្តាហ៍ ខណៈដែលកងទ័ពអារ៉ាកាន (Arakan) ដែលជាក្រុមប្រដាប់អាវុធមួយក្នុងចំណោមក្រុមប្រដាប់អាវុធជាច្រើនដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅភាគខាងជើង ដែលជាជម្រករបស់ប្រជាជនមូស្លីមរ៉ូហ៊ីង​យ៉ា​យ៉ាងច្រើន៕

(រូបភាព៖ VOA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម១២ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២១ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍២០ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម