Connect with us

សេដ្ឋកិច្ច

អស្ចារ្យណាស់! កាហ្វេ របស់កម្ពុជាយើងជាប់ការវាយតម្លៃជាកាហ្វេរ៉ូប៊ូស្តាប្រណីតពីវិទ្យាស្ថានគុណភាពកាហ្វេអន្តរជាតិ CQI

បានផុស

នៅ

ក្រុមហ៊ុន ខូហ្វី បាននាំយកសមិទ្ធិផលថ្មីជូនប្រជាកសិករដាំដំណាំកាហ្វេ ក្នុងខេត្តមណ្ឌលគីរី ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលនៅពេលថ្មីៗនេះ គ្រាប់កាហ្វេរ៉ូប៊ូស្តាខេត្តមណ្ឌលគីរី កែច្នៃដោយក្រុមហ៊ុនខូហ្វី ទទួលបាននូវការវាយតម្លៃថាជាកាហ្វេរ៉ូប៊ូស្តាប្រណីត (Fine Robusta) ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ពីវិទ្យាស្ថានវាយតម្លៃគុណភាពកាហ្វេអន្តរជាតិ CQI (Coffee Quality Institute) ដែលជាស្ថាប័នវាយតម្លៃគុណភាពកាហ្វេពិភពលោក ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាស្ថានវាយតម្លៃគុណភាពកាហ្វេពិភពលោក CQI (Coffee Quality Institute) គឺជាវិទ្យាស្ថានមួយដ៏សំខាន់នៅក្នុងឧស្សាហកម្មកាហ្វេ ដែលបញ្ជាក់ពីគុណភាពកាហ្វេ និងស្តង់ដាគុណភាពអនាម័យ។ ដើម្បីអាចទទួលបានវិញ្ញាបនប័ត្រជាកាហ្វេរ៉ូប៊ូស្តាប្រណីត អ្នកជំនាញកាហ្វេពីវិទ្យាស្ថាន CQI បានវាយតម្លៃយ៉ាងម៉ត់ចត់ ទៅលើកត្តាផ្សេងៗ រួមមាន៖ ក្លិន រសជាតិ អាស៊ីត សំបក និងតុល្យភាពរបស់កាហ្វេ។ តាមរយៈការផលិតនិងកែច្នៃដែលប្រកបទៅដោយភាពច្នៃប្រឌិតនិងប្រកាន់ឃ្ជាប់នូវគុណភាពនិងអនាម័យ ខូហ្វី បានកំណត់ស្តង់ដាថ្មីមួយសម្រាប់ឧស្សាហកម្មកាហ្វេកម្ពុជា និងបង្ហាញពីសមត្ថភាពក្នុងការផលិត និងកែច្នៃកាហ្វេរ៉ូប៊ូស្តាមណ្ឌលគីរី ទៅកាន់ទីផ្សារពិភពលោក។

ការទទួលស្គាល់នេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តមិនងាករេរបស់ក្រុមហ៊ុន ខូហ្វី ចំពោះការអភិវឌ្ឍន៍គុណភាព និងតួនាទីរបស់ខ្លួនក្នុងការលើកកំពស់កេរ្តិ៍ឈ្មោះកាហ្វេមណ្ឌលគីរីរបស់ប្រទេសកម្ពុជាឲ្យទទួលស្គាល់នៅជុំវិញពិភពលោក និងឲ្យស្របតាមទីផ្សារអន្តរជាតិតាមរយៈគម្រោង “អភិវឌ្ឍន៍ខ្សែរច្រវ៉ាក់តម្លៃកាហ្វេប្រកបដោយចីរភាព’’ របស់ក្រុមហ៊ុន ខូហ្វី ផ្ទាល់ ដោយបានទទួលទំនុកចិត្ត និងសហការរួមគ្នាជាមួយនឹងមន្ទីរកសិកម្មខេត្តមណ្ឌលគីរី

ជាពិសេសក្រោមជំនួយមូលនិធិហូឡង់សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ ហៅកាត់ DFCD ដែលមា​នការជួយសម្របសម្រួលពីអង្គការ SNV។  

ជាការពិតណាស់ កន្លងមកនេះ​ ក្រុមហ៊ុន​បាន ធ្វើការជាមួយនឹងកសិករជាច្រើនដើម្បីប្រមូលទិញយកគ្រាប់កាហ្វេស្រស់​ក្នុងតម្លៃខ្ពស់នៅលើទីផ្សារ  បានចុះចែកកូនកាហ្វេ និងបង្កើតសិក្ខាសាលាបង្រៀនអំពីការដាំដុះថែទាំកាហ្វេ ទៅដល់កសិករជាដើម។ ក្រុមហ៊ុនក៏បានវិនិយោគបង្កើតចំការកាហ្វេគំរូ និងកន្លែងបណ្តុះកូនកាហ្វេ​នៅស្រុកអូរាំងខេត្តមណ្ឌលគីរី និងបង្កើត សហគ្រាសកែឆ្នៃគ្រាប់កាហ្វេធម្មជាតិស្តងដាអន្តរជាតិដំបូងបង្អស់នៅប្រទេសកម្ពុជា នៅ ឃុំ ប៊ូស្រា ស្រុកពេជ្រាដា ក្នុងគោលបំណងជាកន្លែងជំរុញការដាំដុះ កន្លែងប្រមូលទិញទិន្នផលកាហ្វេពីប្រជាកសិករ និងកន្លែងកែច្នៃកាហ្វេ ប្រកបដោយ គុណភាពខ្ពស់។

លោក ម៉ម មករា ប្រធាននាយកដ្ឋានផលិតកម្មក្រុមហ៊ុន ខូហ្វី បានលើកឡើងថា “យើងមានមោទនភាពជាខ្លាំងដែលបានក្លាយជាក្រុមហ៊ុនខ្មែរ ដំបូងគេ ដែលបានកែច្នៃកាហ្វេស្រស់ឲ្យក្លាយជាកាហ្វេរ៉ូប៊ូស្តាប្រណីត និងទទួលបានវិញ្ញាបនប័ត្រ ពី វិទ្យាស្ថានវាយតម្លៃគុណភាពកាហ្វេអន្តរជាតិ CQI ។ សម្រាប់ របស់យើង ការទទួលស្គាល់នេះ គឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់កសិករ និងក្រុមការងាររបស់យើង។ យើងជឿជាក់ថាសមិទ្ធិផលនេះនឹងបើកទំព័រប្រវត្តិសាស្រ្ត សម្រាប់កាហ្វេកម្ពុជាទៅកាន់ទីផ្សារពិភពលោក។”

សម្រាប់ព័ត៌មានបន្ថែមពីការវាយតម្លៃថាជាកាហ្វេរ៉ូប៊ូស្តាប្រណីត (Fine Robusta) វិទ្យាស្ថានវាយតម្លៃគុណភាពកាហ្វេអន្តរជាតិ CQI។

https://database.coffeeinstitute.org/coffee/939618

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជួបសួរសុខទុក្ខ និងផ្ដល់អំណោយដល់អ្នកបោសសម្អាត កំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក ១១៥០នាក់

កីឡា៣ ម៉ោង មុន

លទ្ធផលបញ្ចប់ជើងទី១ វគ្គ៨ក្រុមចុងក្រោយពានពាន​សម្តេចតេជោ

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជនសង្ស័យ ១០ នាក់ បង្កហិង្សាដោយចេតនា ស្លាប់ម្នាក់ និងរបួសច្រើននាក់

ជីវិតកម្សាន្ដ៣ ម៉ោង មុន

អតីតនាដការបាំបុរាណទសវត្សរ៍៩០ អ្នកស្រី អូន សុកា ទទួលមរណភាព នៅប្រទេសបារាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី៖គ្មានការស៊ុមគ្រលុំរវាងគ្រួសារសម្ដេចតេជោ និងគ្រួសារថាក់ស៊ីន ដើម្បីលួចបូមប្រេងតំបន់ត្រួតស៊ីគ្នាឡើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សង្គ្រាម​កាន់​តែ​ធំ! រុស្ស៊ី បាញ់​មីស៊ីល​អន្តរ​ទ្វីប​វាយ​ប្រហារ​អ៊ុយក្រែន ជាលើក​ដំបូង

កីឡា៧ ម៉ោង មុន

កញ្ញា ឆៃលីម កិន្នារី៖«ការ​ឈ្នះ​មេដាយ​ប្រាក់​ពិភព​លោកគឺ​ការ​សម្រេច​​គោលដៅរំពឹងទុក»

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កាន់តែក្តៅ! ថ្ងៃមុនបាញ់ ATACMS, ឥឡូវ អ៊ុយក្រែន បាញ់ Storm Shadow ចូលដីរុស្ស៊ី ថែមទៀត 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កាន់តែ​មិន​ស្រួល! រុស្ស៊ី គំរាម​បាញ់​មីស៊ីល​អន្តរទ្វីប​ឲ្យ​ចំ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន

ជីវិតកម្សាន្ដ៩ ម៉ោង មុន

លោក អ៉ិន សុភិន ហួសចិត្ត ខណៈមានអ្នកជេរប្រមាថក្រោយបេក្ខនារីខេត្តបាត់ដំបងឈ្នះមកុដយប់មិញ

Sokha Hotels

ព័ត៌មានពេញនិយម