សេដ្ឋកិច្ច
ម្ចាស់សិប្បកម្មចានកាកអំពៅស្នើដល់ប្រជាជនខ្មែរជួយគាំទ្រផលិតផលក្នុងស្រុក
ម្ចាស់សិប្បកម្មចានកាកអំពៅស្នើសុំឱ្យប្រជាជនខ្មែរទាំងអស់ជួយគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីជួយជំរុញសិប្បកម្មក្នុងស្រុក អាចវិវត្តខ្លួនទៅជាឧស្សាហកម្មធំៗ ជាពិសេសការជួយលើកស្ទួយផលិតផលក្នុងស្រុក។
លោក តាំង សុជាតិ ម្ចាស់សិប្បកម្មចានកាកអំពៅ បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់សិប្បកម្មកែច្នៃកាកអំពៅផលិតចេញជាចាន ក្នុងសិប្បកម្មរបស់លោកនាពេលបច្ចុប្បន្ន អាចមានលទ្ធភាពផលិតចានកាកអំពៅបានប្រមាណ ២០០ ទៅ៣០០ចាន ខណៈដែរតម្រូវការ និងការគាំទ្រពីសំណាក់ប្រជាជនខ្មែរ ហាក់មិនសូវពេញនិយមប្រើប្រាស់ ជាជាងផលិតផលនាំចូលពីក្រៅប្រទេស។
លោក បន្តថា៖« សម្រាប់ចានកាកអំពៅនេះ វាបានចូលរួមចំណែកយ៉ាងខ្លាំងដល់បរិស្ថាន ជាក់ស្ដែងជារៀងរាល់ថ្ងៃ កាកអំពៅដែលអាជីវករបានយកមកដល់សិប្បកម្ម ដើម្បីកែច្នៃឡើងវិញនោះ សុទ្ធតែបានចូលរួមចំណែកជួយដល់បរិស្ថានសង្គម ជារៀងរាល់ថ្ងៃ»។
ទាក់ទងនឹងដំណើរការផលិតចានកាកអំពៅ សិប្បកម្មរបស់លោក តាំង សុជាតិ បានសម្រិតសម្រាំងយ៉ាងប្រណិតទៅលើគុណភាព និងសោភ័ណភាព សម្រាប់ប្រជាជនខ្មែររួចជាស្រេច។ ជាក់ស្ដែង កាកអំពៅដែលប្រមូលចេញពីអាជីវករត្រូវជ្រើសរើសកាកអំពៅណាដែលស្អាត ទើបបានយកមកកាន់សិប្បកម្មដើម្បីធ្វើការកិន និងសម្លាប់មេរោគចេញ ទើបអាចផលិតចេញជាចាន សម្រាប់ដាក់លក់នៅលើទីផ្សារបាន។
ម្ចាស់សិប្បកម្មរូបនេះ បន្ថែមទៀតថា សម្រាប់ទីផ្សារចានកាកអំពៅរបស់លោកនាពេលបច្ចុប្បន្ននេះ កំពុងបានដាក់លក់នៅតាមផ្សារទំនើបមួយចំនួនក្នុងរាជធានីភ្នំពេញ តែអ្វីដែលលោកមើលឃើញនោះ ផលិតផលដែលជាស្នាដៃខ្មែរ ហាក់មិនសូវទទួលបានការគាំទ្រ និងការប្រើប្រាស់ ពីសំណាក់ប្រជាជនខ្មែរ នៅឡើយ។
លោក តាំង សុជាតិ បានប្រាប់ឱ្យដឹងទៀតថា ក្នុងនាមលោកជាម្ចាស់សិប្បកម្មកែច្នៃចានពីកាកអំពៅ សុំស្នើសុំចិត្ត និងលើកទឹកចិត្តប្រជាជនខ្មែរទាំងអស់ មេត្តាចូលរួមជួយប្រើប្រាស់ផលិតផលជាស្នាដៃកូនខ្មែរ ត្បិតតែគុណភាព សោភ័ណភាព ផលិតផលខ្មែរពេលខ្លះ ពុំអាចប្រកួតប្រជែងជាមួយផលិតផលបរទេសបាន តែត្រូវចាំថា៖ «ដើម្បីសិប្បកម្មក្នុងស្រុកទាំងអស់ អាចវិវត្តខ្លួនទៅជាឧស្សាហកម្មធំៗបាន គឺចាប់ផ្ដើមពីការគំាទ្ររបស់ប្រជាជនខ្មែរទាំងអស់គ្នា ផងដែរ»។
អត្ថបទ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល