Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះដឹកមនុស្ស ២៧៦នាក់ ខូចហ្វ្រាំងនិងឆេះម៉ាស៊ីន ពេលចុះចតនៅ ជប៉ុន

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ CNA នៅថ្ងៃចន្ទទី១២ខែសីហាឆ្នាំ២០២៤, យន្តហោះមួយគ្រឿងប្រភេទ Boeing 787-10 របស់ក្រុមហ៊ុន Singapore Airlines (SIA) ដែលដឹកអ្នកដំណើរនិងអាកាសយានិកសរុប ២៧៦នាក់ មានបញ្ហាខូចហ្វ្រាំង និងឆេះម៉ាស៊ីន ពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ​ Narita នៃប្រទេសជប៉ុន។

(រូបថត៖ Youtube)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ គេក៏បានឃើញផ្សែងហុយចេញពីម៉ាស៊ីនខាងឆ្វេងរបស់យន្តហោះផងដែរ ហើយនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុង បានបញ្ជូនក្រុមពន្លត់ភ្លើងទៅកាន់ផ្លូវរត់ B (Runway B) នៃព្រលានយន្តហោះ ដើម្បីគ្រប់គ្រងស្ថានការណ៍។

លើសពីនេះ យោងតាមការិយាល័យអាកាសយានដ្ឋានក្រោមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានឲ្យដឹងថា បំណែកសម្បកកង់យន្តហោះ ក៏ត្រូវបានគេឃើញនៅលើផ្លូវរត់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីមនុស្សរងរបួសនោះទេ។

បញ្ហានេះបណ្តាលឲ្យមានការពន្យារពេលជើងហោះហើរ SQ638 មួយនេះជាងពីរម៉ោង ហើយក្រុមហ៊ុន ក៏សូមអភ័យទោសដល់អតិថិជនទាំងអស់ ចំពោះភាពរអាក់រអួលនេះផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះបើកធ្លាក់ផ្លូវរត់នៅនេប៉ាល់ ផ្ទុះឆេះស្លាប់មនុស្ស ១៨នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ២២ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម១០ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម