Connect with us

ព័ត៌មានជាតិ

តាមដាន​វឌ្ឍនភាព​ ការ​​បោះ​បង្គោល​ព្រំដែន​ខេត្ត​ស្វាយរៀង​ ជាប់​ខេត្ត​ពីរ​របស់​ប្រទេស​វៀតណាម

បានផុស

នៅ

ខេត្ដស្វាយរៀង មានព្រំប្រទល់ជាប់នឹង​ខេត្ដតៃនិញ និងខេត្ដឡុងអានរបស់ប្រទេស​វៀតណាម​មាន​ប្រវែងសរុបជាង ២៥៨ គ.ម​ ចាប់ពី​បង្គោលព្រំដែន​លេខ (១៣២-២៣០)

ទិន្នន័យ​នេះនៅមិនទាន់​ផ្លូវការ​ ដោយសារ​កិច្ចការ​បោះបង្គោល​ព្រំដែន​​នៅ​មិនទាន់​បញ្ចប់​រួចរាល់​ជា​ស្ថាពរ។ នេះ​បើ​តាម​មន្រ្តី​រដ្ឋបាល​ខេត្ត​ស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ម៉ែន អេង អភិបាល​រង ​និង​ជា​មន្រ្តី​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ស្វាយរៀង

លោក​ ម៉ែន អេង អភិបាល​រង ​និង​ជា​មន្រ្តី​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ស្វាយរៀង​ បាន​គូស​បញ្ជាក់​ពី​​វឌ្ឍនភាព​នៃ​ការ​បោះ​បង្គោល​ព្រំដែន រួម​ទាំង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​​ជាមួយ​ប្រទេស​វៀតណាម​។

ប្រាប់​បណ្តាញ​សារព័ត៌មាន​កម្ពុជាថ្មី​តាម​តេលេក្រាម លោក ម៉ែន អេង បាន​បញ្ជាក់​ថា ខេត្ដ​ស្វាយរៀង​សម្រេច​ការងារ​ខណ្ឌ​សីមា​និង​បោះបង្គោល​ព្រំដែន​សរុបបាន​​​ចំនួន ៨៤ ភាគរយ ជាមួយ​ខេត្ដ​ឡុងអាន និង​ខេត្ដតៃនិញ​របស់​ប្រទេស​វៀតណាម។

ខេត្ដ​ស្វាយរៀងនិង​ខេត្ដតៃនិញ មាន​ព្រំប្រទល់​​ជាប់គ្នា​ប្រវែង​ប្រមាណ ១៣០ គ.ម ចាប់ពី​បង្គោល​ព្រំដែន​លេខ (132-180)។ បង្គោល​ព្រំដែន​មិនទាន់​បោះ មាន​នៅ​ស្រុក​រមាសហែក និង​ស្រុក​រំដួល​ចាប់​ពី​បង្គោល (139-145)។

ដោយ​ឡែកព្រំប្រទល់​ជាប់​ជាមួយ​ខេត្ដឡុងអាន មាន​ប្រវែងប្រមាណ ១២៨ គ.ម ចាប់​ពី​បង្គោល​ព្រំដែន​​លេខ (180-230)។ បង្គោល​ព្រំដែន​មិនទាន់​បោះ​មាន​នៅ​ស្រុក​ចន្ទ្រា​ចាប់ពី​បង្គោល (184-188 និង193) ស្រុក​កំពង់រោទិ៍ចាប់​ពី​បង្គោល 204-208 និង​ស្រុក​ស្វាយជ្រំ​ចាប់​ពី​បង្គោល (228-229)។

លោក​ម៉ែន អេង បានអះអាង​ថា នៅ​ស្រុក​កំពង់រោទិ៍​ចាប់ពី​បង្គោល 213-215, 220-223 បាន​បោះ​បង្គោល​ព្រំដែន (បង្គោល​ធំ) ​រួចរាល់ ប៉ុន្តែ​មិនទាន់​ឯកភាព​គ្នា​លើ​ការងារ​ខណ្ឌសីមា (បង្គោល​តូច)។

ពាក់ព័ន្ធ​ការងារ​សាងសង់​ផ្លូវក្រវ៉ាត់ព្រំដែន បើតាមមន្រ្តីអ្នកនាំពាក្យ​ខេត្ត​ស្វាយរៀង​បាន​អះអាង​ថា​សម្រេចបានជាង ១៣០ គីឡូម៉ែត្រ ក្នុង​នោះ​​រវាងខេត្ដស្វាយរៀងនិងខេត្ដតៃនិញ​​បាន​ជាង ៩២ គ.ម និង​រវាងខេត្ដស្វាយរៀង និងខេត្ដឡុងអាន បាន​ជាង ៣៩ គ.ម៕

បន្ត​ចុចអាន៖​ រដ្ឋបាល​ខេត្ត​ស្វាយរៀង​ បង្ហាញ​វឌ្ឍនភាព​ពីការ​បោះ​បង្គោល​​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម
បន្តចុចអាន៖ ខេត្ត​ស្វាយរៀង​ស្ថាបនា​ផ្លូវ​ក្រវាត់ព្រំដែន​បាន​ជាង ៨០ ភាគរយ ក្នុង​តំបន់​បោះ​បង្គោល​ព្រំដែន​រួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍២ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៤ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៤ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៥ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៦ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម