Connect with us

ព័ត៌មានជាតិ

CDC នឹងធ្វើការតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ​ជាមួយស្ថាប័ននានារបស់រដ្ឋ​ដើម្បីសម្រួលដល់​​វិនិយោគិន

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នឹងធ្វើទំនើបកម្មនៃការចែករំលែកតាមរយៈការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ​ទៅវិញទៅមកតាមរយៈការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក រវាងប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួនជាមួយប្រព័ន្ធរបស់អន្តរក្រសួង-ស្ថាប័ន​​សំដៅផ្តល់ភាពងាយស្រួលដល់វិនិយោគិន​និងជាការទាក់ទាញការវិនិយោគមកកាន់កម្ពុជាផងដែរ។

ផែនការនៃការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យត្រូវធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល  ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃ CDC និងមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ​​អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ​, ​​អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ​, ​អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម CDC ​កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពបង្កើនភាពងាយស្រួលជូនដល់វិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ពិសេសផ្តល់ភាពងាយស្រួលដល់ក្រសួង-ស្ថាប័នសាម៉ីក្នុងការគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពធ្វើបច្ចុប្បន្នភាពទិន្នន័យទាក់ទងនឹងកិច្ចការវិនិយោគ តាមរយៈការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក រវាងប្រព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រព័ន្ធរបស់អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖« ការចូលរួមរបស់អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធបានឆ្លុះបញ្ចាំងអំពីការចូលរួមយ៉ាងផុសផុល គាំទ្រការអនុវត្តផែនការជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ក្នុងការបង្កើនប្រសិទ្ធភាពក្នុងការទាក់ទាញវិនិយោគិនដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រួលដល់ការទាក់ទាញវិនិយោគិន»។

ជាមួយគ្នានោះដែរ​​ ថ្នាក់ដឹកនាំដែលជាសមាជិក-សមាជិកាទាំងអស់បានចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់​ និងឯកភាពគាំទ្រលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាថ្មីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុលោមតាមច្បាប់ស្ដីពីវិនិយោគនៃព្រះជាណាចក្រកម្ពុជា ពិសេសក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងចូលរួមសហការឱ្យបានស្អិតរមួតក្នុងការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក សំដៅយ៉ាងណាសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បង្កភាពងាយស្រួលជាអតិបរិមាជូនដល់វិនិយោគិនដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៧ខែសីហា ក្នុងខែកក្កដា ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងថ្មីចំនួន ៤១គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

​រោងចក្រ​​ផលិត​កង់​​រថយន្ត​ដ៏​ធំ​​នៅ​ស្នួល​ នឹង​កាត់​ចំណែក ១៥% ​​ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ​អះអាង​ធានាគុណភាព​និង​តម្លៃ​

ជីវិតកម្សាន្ដ២ នាទីutes មុន

រ៉ូបគ្រីស្តាល់របស់​ Selena នៅ Oscars ដេរត្បូងអង្កាំដោយដៃរាប់ម៉ឺនគ្រាប់ និងជាងអស់១២នាក់

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៨ នាទីutes មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

កីឡា១៥ នាទីutes មុន

សំបុត្រ​ទស្សនា​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​គូប៉ុង​មើលកុន និង​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

​​ភ្លើងឆេះព្រៃដ៏អាក្រក់​នៅជប៉ុន​​បន្ត​រាលដាល ខណៈ​​ការ​វាយតម្លៃ​ផល​ប៉ះពាល់​ត្រូវ​ការ​ពេល​យូរ​

សន្តិសុខសង្គម១៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សហគ្រាសចិន
សន្តិសុខសង្គម១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម