Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ រៀបចំសិក្ខាសាលា ផ្សព្វផ្សាយអំពីទង្វើគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស និងផលប៉ះពាល់

បានផុស

នៅ

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ខ្ញុំ  អ្នក យើងទាំងអស់គ្នា ត្រូវយល់ដឹងពីទង្វើគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស និងផលប៉ះពាល់របស់វាមកលើខ្លួនយើង គ្រួសារយើង សហគមន៍យើង វប្បធម៌ និងប្រទេសជាតិយើង» នៅអាគារថ្មីរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់យ៉ាងដូច្នេះថា អំពើជួញដូរមនុស្សត្រូវ បានគេចាត់ទុកជាទាសភាពសម័យទំនើប ដែលមានចរិតស្មុគ្រស្មាញប្រកបដោយល្បិចកល ពាក់ព័ន្ធទៅនឹង របត់នៃផ្នត់គំនិត ចិត្តសាស្រ្ត សង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការវិវត្តន៍នៃសេដ្ឋកិច្ច នយោបាយជាតិ និងអន្តរជាតិជាដើម ដែលត្រូវការចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការ ដែលមាន ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់ឱ្យបាន។

លោកស្រីបានបន្តថា កន្លងមក កម្ពុជា បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហានេះ ហើយក្រសួងស្ថាប័នក្នុងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើនក៏បាននឹងកំពុងតែ ធ្វើការងារយ៉ាងសកម្មពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស។ លោកស្រី បានថ្លែងទៀតថា ឥឡូវនេះ កម្ពុជា មានផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលត្រូវ បានក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់រួមគ្នាដាក់បញ្ចូលនូវសម្មភាពដែលពាក់ព័ន្ធ នឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ជាការកត់សម្គាល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងចូលរួមសហការ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់នូវសកម្មភាពអមនុស្សធម៌ទាំងនេះចេញពីសង្គមកម្ពុជា។ កន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងបានរៀបចំសិក្ខាសាលា រៀបចំការជួបជុំគ្នា និងបានចូលរួមក្នុងសកម្មភាព ផ្សេងៗដែលមានគោលដៅអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពី សកម្មភាព និងហានិភ័យ ដែលកើតចេញពីសកម្មភាពនៃការជួញដូរមនុស្ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​ជំនាញសេដ្ឋកិច្ច ៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើ​ឱ្យ​កម្ពុជា​នៅ​តែ​រក្សាខ្លួន​ចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរទេសចណ៍ខេត្តស្ទឹងត្រែងណែនាំម្ចាស់អាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍ កុំតម្លើងថ្លៃសេវាកម្ម ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

២០២៤ ជាឆ្នាំក្តៅបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ចិន​

ព័ត៌មានជាតិ៦ ម៉ោង មុន

តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន ចូលសវនាការនៅថ្ងៃទី១៧ ខែមករា ពីបទ«ការមិនរាងចាលក្នុងបទមជ្ឈិម»

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន បញ្ជា​ឲ្យ​រដ្ឋាភិបាល និង​ធនាគារ​រដ្ឋ​រុស្ស៊ី សហការ​ជាមួយ​ចិន​លើ​បច្ចេកវិទ្យា AI

Sokha Hotels

ព័ត៌មានពេញនិយម