Connect with us

សេដ្ឋកិច្ច

ប្រទេសចិន ជាប្រភពនៃការវិនិយោគដ៏ធំរបស់កម្ពុជា

បានផុស

នៅ

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា មានប្រសាសន៍ថា ប្រទេស​​​ចិនគឺជាប្រភពនៃការវិនិយោគបរទេសដ៏ធំរបស់កម្ពុជារយៈពេលជាច្រើនឆ្នាំ។

លោកអ្នកឧកញ៉ា លើកឡើងនៅក្នុងសន្និសីទស្ដីពី «កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់​ប្ដូរវប្ប​ធម៌ចិន-កម្ពុជា និងការតាំងពិព័ណ៌​អំពី​សំបុត្រ​​​​ទំនាក់ទំនង​រវាងចិនក្រៅប្រទេសជាមួយសាច់​​ញាតិ​ស្រុកកំណើត» កាលពីរសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអ្នកឧកញ៉ា ពុង ឃាវសែ លើកឡើងថា កម្ពុជាគឺជាប្រទេសសមាជិកអាស៊ាន ដែលមានគោលនយោបាយសេដ្ឋកិច្ចបើកចំហរកម្រិតខ្ពស់មួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីតាំងភូមិសាស្ត្រល្អប្រសើរ គ្មានគ្រោះធម្មជាតិធ្ងន់ធ្ងរ។ ហើយថា ស្ថានការណ៍នយោបាយមានស្ថិរភាព គ្មានការគ្រប់គ្រងលើការប្ដូររូបិយបណ្ណ តម្លៃពលកម្មទាប និងទទួលបានការអនុគ្រោះពន្ធអាករជាច្រើន ហើយក៏ជាប្រទេសចូលរួមជំរុញក្នុងការកសាង គំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់មួយ ផ្លូវមួយ»។

លោក សេង វណ្ណៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញថ្លែងថា កម្ពុជាបានផ្លាស់ប្ដូរមុខមាត់ថ្មី បានកសាងមូលដ្ឋានសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនតាមរយៈ ការពង្រីក និងបង្កើនពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងជំរុញទាក់ទាញវិនិយោគផ្ទាល់ពីបរទេសតាមរយៈការកែលម្អនូវបរិយាកាសធុរកិច្ច និងការវិនិយោគ។

លោក សេង វណ្ណៈ បន្តថា ការពង្រឹង និងស្ដារឡើងវិញនូវហេដ្ឋរចនាសម្ព័ន្ធ ដែលមានផ្លូវ ស្ពាន ប្រឡាយ និងបណ្ដាញអគ្គិសនី ដើម្បីលើកកម្ពស់ការតភ្ជាប់ និងភាពប្រកួតប្រជែង។

នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ការវិនិយោគរបស់ប្រទេសចិននៅកម្ពុជាមានទំហំទឹកប្រាក់ ១,៣៨ ពាន់លានដុល្លារ ស្មើនឹង ៤២,៦% នៃការវិនិយោគសរុប។

សូមជំរាបថា សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជានៅកម្ពុជា សហការជាមួយរដ្ឋាភិបាលទីក្រុងសាន ថូវ ប្រទេសចិន និងភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀត នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ រៀបចំសន្និសីទស្ដីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់​ប្ដូរវប្ប​ធម៌ចិន (ទីក្រុងសាវថូវ)-កម្ពុជា (រាជធានីភ្នំពេញ) និងការតាំងពិព័ណ៌​អំពី​សំបុត្រ​​​​ទំនាក់ទំនង​រវាងចិនក្រៅប្រទេសជាមួយសាច់ញាតិស្រុកកំណើត។

នៅក្នុងសន្និសីទភាគីទាំងពីរក៏បានសម្រេច៖

១. ឯកភាពគ្នាបង្កើតទំនាក់ទំនងផ្លាស់ប្តូរទីក្រុងជាមិត្ត ដើម្បីពង្រឹងការយោគយល់ និងមិត្តភាពឱ្យកាន់តែស៊ីជម្រៅរវាងទីក្រុង និងប្រជាជននៃទីក្រុងទាំងពីរ ព្រមទាំងធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ វប្បធម៌ និងទេសចរណ៍។

 ២. ភាគីទាំងពីរ នឹងធ្វើការផ្លាស់ប្តូរទស្សនកិច្ច និងសកម្មភាពនានាទៅវិញទៅមកយ៉ាងសកម្ម រក្សាការប្រាស្រ័យ ទាក់ទងគ្នា លើការផ្លាស់ប្តូរសកម្មភាពជាមិត្តភាព កិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក កិច្ចការដែល យកចិត្តទុកដាក់រួមគ្នា ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

៣. ក្រោយពេលអនុស្សរណៈនេះចូលជាធរមាន ទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលរាជធានីភ្នំពេញ និងការិយាល័យកិច្ចការបរទេស នៃទីក្រុងសានថូវ ខេត្តក្វាងតុង ត្រូវដើរតួជាយន្តការ សម្របសម្រួលពិគ្រោះយោបល់ការអនុវត្តខ្លឹមសារនៃអនុស្សរណៈនេះ។

៤. អនុស្សរណៈនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខា និងមានសុពលភាពរយៈពេល ៥ ឆ្នាំ។ អំឡុងពេល ៦ខែមុន​ផុតកំណត់សុពលភាព ប្រសិនបើមិនមានភាគីមួយណាស្នើឱ្យបញ្ចប់ អនុស្សរណៈនេះនឹងបន្តមានសុពលភាព៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម