ព័ត៌មានអន្ដរជាតិ
ការនាំចេញបន្លែផ្លែឈើវៀតណាមកើនឡើងខ្លាំង ដោយតម្រូវការខ្ពស់នៅអាស៊ីបូព៌ា
តម្លៃនៃការនាំចេញបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាម បានឈានដល់ជាង ៣,៨ ប៊ីលានដុល្លារក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២៤ កើនឡើង ២៣,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដោយសារតែតម្រូវការខ្ពស់នៅបណ្ដាប្រទេសអាស៊ីបូព៌ា។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News នៅថ្ងៃអង្គារនេះ។
គិតក្នុងខែកក្កដា ការនាំចេញផ្លែឈើ និងបន្លែ បានកើនឡើង ១៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដល់ ៤៧៧ លានដុល្លារ។
បើតាមសមាគមន៍បន្លែ និងផ្លែឈើវៀតណាម ចាប់តាំងពីដើមឆ្នាំ ២០២៤ ការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការទីផ្សារ បានជំរុញឱ្យតម្លៃនៃការនាំចេញបន្លែ ផ្លែឈើរបស់ប្រទេស កើនឡើង។ ជាមួយគ្នានោះទៀតសោត កំណើនដ៏រឹងមាំនៃការនាំចេញ បានបង្ហាញថា គុណភាពបន្លែ និងផ្លែឈើវៀតណាម មានភាពប្រសើរឡើង ដោយត្រូវតាមស្ដង់ដារនាំចូលរបស់ប្រទេសទីផ្សារ។
ការនាំចូលផ្លែឈើរបស់វៀតណាម ក៏កើនឡើងផងដែរ ប៉ុន្តែវៀតណាមនាំចូលតែប្រភេទផ្លែឈើ ដែលគ្មាននៅក្នុងស្រុក ឬមានការផ្គត់ផ្គង់តិចតួចប៉ុណ្ណោះ។ យ៉ាងណាមិញ ឧស្សាហកម្មបន្លែផ្លែឈើវៀតណាម នៅតែឃើញពីអតិរេកពាណិជ្ជកម្មប្រមាណ ២,៦ ប៊ីលានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងដើមឆ្នាំ នៅពេលដែលការនាំចេញកើនឡើងខ្ពស់ ធៀបនឹងការនាំចូល។
បើតាមមន្រ្តីវៀតណាម តម្រូវការនៅប្រទេសអាស៊ីខាងកើត រួមមានចិន កូរ៉េខាងត្បូង និងជប៉ុន រួមចំណែកប្រមាណ ៨០ ភាគរយនៃតម្លៃនាំចេញបន្លែផ្លែឈើរបស់ប្រទេស ខណៈអឺរ៉ុប អាមេរិក អូស្ត្រាលី និងមជ្ឈិមបូព៌ា រួមចំណែក ២០ ភាគរយ។ ចិន កូរ៉េខាងត្បូង និងអាមេរិក ជាទីផ្សារនាំចេញដ៏ធំបំផុតជាងគេរៀងគ្នា។
មន្រ្តីបានគូសបញ្ជាក់ថា ចិនគឺជាទីផ្សារដែលមានប្រជាជនច្រើន ហើយមានតម្រូវការខ្ពស់សម្រាប់បន្លែ និងផ្លែឈើ ខណៈប្រទេសនេះក៏ជាអតិថិជនតាំងពីដើម សម្រាប់ផ្លែឈើវៀតណាមជាច្រើនប្រភេទផងដែរ។ ជាមួយគ្នានេះ ជប៉ុន និងកូរ៉េខាងត្បូង ក៏ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងមានតម្រូវការដ៏ធំសម្រាប់ផលិតផលកសិកម្ម និងផ្លែឈើដែលមានគុណភាព។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា ចិន កូរ៉េខាងត្បូង និងជប៉ុន គឺជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលនេះជាអំណោយផលតាមរយៈអត្ថប្រយោជន៍នៃការកាត់បន្ថយពន្ធសម្រាប់ការនាំចេញផ្លែឈើរបស់វៀតណាម ខណៈការនាំចេញទៅប្រទេសនេះ ក៏ជួយសហគ្រាសវៀតណាមក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន និងភស្តុភារផ្សេងៗផងដែរ។
មន្រ្តីវៀតណាម បានលើកឡើងផងដែរថា ខណៈការផ្គត់ផ្គង់ដូងក្នុងស្រុកចិនមិនគ្រប់គ្រាន់ វៀតណាមគ្រោងនឹងនាំចេញដូងទៅក្នុងប្រទេសនេះ នៅពេលទទួលបានសិទ្ធិ។ បច្ចុប្បន្ន ចិនអនុញ្ញាតឱ្យវៀតណាមនាំបន្លែ និងផ្លែឈើ ១១ ប្រភេទចូលទៅក្នុងប្រទេសរបស់ខ្លួន រួមមាន ឪឡឹក មង្ឃុត ទុរេន ចេកស្រស់ ដំឡូងជ្វា ផ្លែស្រកានាគ សាវម៉ាវ ស្វាយ គូលេន មៀន និងខ្នុរ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព២៣ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ