ព័ត៌មានជាតិ
ករណីសិស្សធាក់តុគ្រូ ការិយាល័យអប់រំ ស្នើសុំអភិបាលស្រុកជលគិរី ឱ្យជួយដោះស្រាយ
តាមរយៈវីដេអូខ្លីមួយដែលបានចែកចាយនៅលើបណ្តាញសង្គម បង្ហាញពីសកម្មភាពរបស់សិស្សមួយរូប បានប្រើប្រាស់អាកប្បកិរិយាមិនសមរម្យ និងបានធាក់តុរបស់គ្រូនោះ ត្រូវបានការិយាល័យអប់រំ យុវជន និងកីឡា ស្នើសុំអភិបាលស្រុកជលគិរី ជួយដោះស្រាយ។
លិខិតរបស់ ការិយាល័យអប់រំ ដែលបានជម្រាបជូនទៅអភិបាលស្រុក បានឱ្យដឹងថា មានករណីសិស្សថ្នាក់ទី៦ មួយរូប បានប្រើប្រាស់ឥរិយាបថមិនសមរម្យបែបហិង្សាមកលើគ្រូបង្រៀន។ សិស្សនោះមានឈ្មោះ រី សុវណ្ណ ភេទប្រុស ជាសិស្សថ្នាក់ទី៦(ក) នៃសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំកមពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលមានឪពុកឈ្មោះ រុធ រី ម្តាយឈ្មោះ ប៉ក់ ទុំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។ លិខិតដដែលបានបញ្ជាក់ថា រី សុវណ្ណ បានប្រើអាកប្បកិរិយាបែបហិង្សាមកលើគ្រូបង្រៀនក្នុងបន្ទប់រៀន ដោយរត់មកធាក់តុគ្រូ និងសម្តែងចរិកចង់វាយគ្រូ។ ហេតុដូច្នេះ ការិយាល័យអប់រំ បានស្នើសុំទៅលោកអភិបាលស្រុកជលគិរី ឱ្យជួយដោះស្រាយករណីនេះ។
សូមបញ្ជាក់ថា ករណីសិស្សប្រើអាកប្បកិរិយាមិនសមរម្យ និងធាក់តុគ្រូនេះ បានកើតឡើងនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង
-
វប្បធម៌ ជំនឿ២ ថ្ងៃ ago
ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាកាសធាតុអំណោយផល ចំណោតដែលរអិលផុងខ្លាំងផ្លូវជាតិលេខ ៤៨ ត្រូវកែសម្រួលល្អឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
រោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ត្រូវអគ្គិភ័យឆាបឆេះ
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កៀកថ្ងៃសែនក្បាលទឹក ឆ្នាំទាំង ៣នេះ កាន់តែមានលាភសំណាងច្រើន ទាក់ទងលុយកាក់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ខេត្តភាគឦសានមណ្ឌលគិរី ពលរដ្ឋមានចំណូលខ្ពស់ឈរនៅលំដាប់ទី ៤ ទូទាំងប្រទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សាលាដំបូងរាជធានី បំភ្លឺជុំវិញការចាប់ខ្លួនលោក សាន អឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបផុតរញ្ជួយដី ពេលនេះជប៉ុន ត្រូវជួបគ្រោះធម្មជាតិធំមួយទៀត