Connect with us

សន្តិសុខសង្គម

នគរបាលខេត្តកណ្ដាល ស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងបានម្នាក់ ក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម

បានផុស

នៅ

ក្មេង​ទំនើង​ចំនួន ២ ក្រុម បាន​បើក​ឆាក​ប្រយុទ្ធ​គ្នា ត្រូវ​ប្រជាពលរដ្ឋ​ថត​ជា​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម ផ្អើល​ដល់​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បញ្ជា​ឲ្យ​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី ១២ ខែ​សីហា ឆ្នាំ ២០២៤ ស្ថិត​ក្នុង​ភូមិ​ថ្មី ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្ត​កណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​សីហា ឆ្នាំ ២០២៤ នេះ ក្រុម​ការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល បាន​ឆ្លើយតប​បំភ្លឺ​ជូន​សាធារណជន​ទៅ​នឹង​គណនី​ហ្វេស​ប៊ុក​ឈ្មោះ ឡេង ចំណាប់ បោះពុម្ព និង លក់​គ្រឿង​សង្ហារិម ដែល​បាន​បង្ហោះ​វីដេអូ​សកម្មភាព​ក្មេង​ទំនើង​វាយ​គ្នា អម​ដោយ​ខ្លឹមសារ​ថា «ហេតុការណ៍​ក្មេង​ទំនើង​វាយ​គ្នា​នៅ​មុន​នេះ​បន្តិច»។

ជាក់ស្ដែង​ក្រោយពី​ទទួល​បាន​ព័ត៌មាន​ខាង​លើ​រួច សមត្ថកិច្ច ក៏បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​មាន​គ្នា​ចំនួន ០៣ នាក់។

ក្នុង​ចំណោម​បក្ខពួក​ជនសង្ស័យ​ចំនួន ៣ នាក់ សមត្ថកិច្ច បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជន​ដៃដល់​បាន ១ នាក់ ឈ្មោះ ម៉ោង ភារៈ ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្ត​កណ្ដាល។

ចំពោះ​ជនសង្ស័យ​ចំនួន ០២ នាក់​ទៀត ដែល​មាន​ឈ្មោះ ផល្លី វ៉ាន់ឌី និង​ឈ្មោះ ពៅ ប្រិមប្រិយ បាន​រត់​គេច​ខ្លួន​បាត់ តែ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​ទៀត។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​ស្រុក​កោះធំ បាន​និង​កំពុង​រៀបចំ​ឯកសារ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី នៃ​ច្បាប់។

សូម​បញ្ជាក់​ថា កិច្ចប្រតិបត្តិការ​នេះ ក្រោម​ការ​ចង្អុល​បង្ហាញ​ពី លោក​ឧត្ដមសេនីយ៍​ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល និង​ដាក់​បទបញ្ជា​ឲ្យ លោក​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កកោះ​ធំ ដឹកនាំ​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ខាង​លើ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ វិនាទី មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម