Connect with us

ព័ត៌មានជាតិ

កម្ពុជាស្នើដល់ IFC បង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ

បានផុស

នៅ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) បានលើកទឹកចិត្តឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ​(IFC) បង្កើនការវិនិយោគបន្ថែមទៀតទៅក្នុងវិស័យធនាគារនៅកម្ពុជា ខណៈវិស័យនេះបានកំពុងបន្តការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការចាក់បញ្ចូលទុនជំរុញចរន្តសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC បានជួបពិភាក្សាជាមួយលោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ​នៃធនាគារពិភពលោកប្រចាំនៅកម្ពុជាដែលជិតចប់អាណត្តិ ​ នារសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

លោក អាសាដ យ៉ាកុប   បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាង IFC និងធនាគារជាតិនៃកម្ពុជា នាពេលកន្លងមក និងកោតសរសើរពីការរីកចម្រើននៃប្រព័ន្ធធនាគារកម្ពុជា សម្រាប់ការគាំទ្រដល់កំណើនសេដ្ឋកិច្ច។

លោកស្រីទេសាភិបាល ជា សិរី ទទួលស្កាល់ថា​ជំនួយបច្ចេកទេសរបស់ IFC និងកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យ IFC បង្កើនការវិនិយោគបន្ថែមទៀតទៅក្នុងវិស័យធនាគារនៅកម្ពុជា។

បើតាមរបាយការណ៍របស់ធនាការជាតិនៃកម្ពុជា​គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៤នេះកម្ពុជាមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុប្រមាណជាង៣៣០បានបន្តចូលរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រ និងការ អភិវឌ្ឍសេដ្ឋកិច្ច។

ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៦,១% ដល់ ៣៥៦,៩  ទ្រីលានរៀល (៨៨,៣ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះវិស័យធនាគារមាន ៩៥,៩% នៃទ្រព្យសកម្មប្រព័ន្ធធនាគារ វិស័យមីក្រូហិរញ្ញវត្ថុ ៣,៦% និងវិស័យភតិសន្យាហិរញ្ញវត្ថុ ០,៥%។ ឥណទានអតិថិជនបានកើនឡើង ២,៦% ដល់ ២៣៨,១ ទ្រីលានរៀល (៥៨,៩ ប៊ីលានដុល្លារអាមេរិក)។ ទន្ទឹមនេះ ប្រាក់បញ្ញើអតិថិជន មានកំណើន ១៣,៤% ដល់ ២០៩,៩ ​ទ្រីលាន​​រៀល (៥១,៩ ប៊ីលានដុល្លារអាមេរិក) ចំណែកឯដើមទុន មានកំណើន ៩,៧% ដល់ ៤០,១ ទ្រីលានរៀល (៩,៩ ប៊ីលានដុល្លារអាមេរិក)។

​គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៤ ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេសចំនួន ៩ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៨៣ គ្រឹះស្ថានឥណទានជនបទចំនួន ១១៥ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុចំនួន ១៦ អ្នកដំណើរការ តតិយភាគីចំនួន ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន ៣៣ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានចំនួន ១ និងការិយាល័យតំណាងធនាគារបរទេសចំនួន ៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

សេដ្ឋកិច្ច៨ នាទីutes មុន

កម្ពុជារកចំណូលបានជាង ១​ ពាន់លានដុល្លារ ពីការ​នាំ​ចេញស្វាយចន្ទីនៅឆ្នាំ ២០២៤ កើនជាង ៣០%

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ជនចំណាកស្រុកជាង១ម៉ឺននាក់បានស្លាប់ក្នុងឆ្នាំ​២០២៤ ដោយសារ​ការ​ឆ្លង​សមុទ្រ​ទៅ​អេស៉្បាញ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ក្រោយ​ប្រើ​ជាង​២៤០​ឆ្នាំ អាមេិក​ទើប​សម្រេច​ដាក់​​ឥន្ទ្រី​ក្បាល​ ស ជា​សត្វ​តំណាង​ជាតិ​ផ្លូវការ

ព័ត៌មានជាតិ១៧ នាទីutes មុន

នៅមណ្ឌលគីរី ម្ចាស់អាហារដ្ឋានមួយចំនួនសន្យាមិនដំឡើងថ្លៃសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តពេលឆ្លងឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម