ព័ត៌មានជាតិ
ប្រៀបធៀបស្ថានភាពទេសចរនៅខេត្តសៀមរាប ៦ ឆ្នាំ ចុងក្រោយប្រែប្រួលយ៉ាងណា?
ខេត្តសៀមរាបជាខេត្តគោលដៅទេសចរដ៏សំខាន់របស់ប្រទេសកម្ពុជា ខណៈដែលខេត្តនេះមានភាពទាក់ទាញបំផុតលើកេរតំណែលវប្បធម៌ ជាពិសេសសំណង់ប្រាសាទបុរាណជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលទេសចរបរទេសមិនអាចរំលងបាន។
វិស័យទេសចរក្នុងខេត្តសៀមរាបបានរងសម្ពាធពីសេដ្ឋកិច្ចនិងវិបត្តិសកលនៃជំងឺកូវីដ ១៩ ដែលបានប៉ះពាល់ដល់លំហូរទេសចរមកទស្សនានៅប៉ុន្មានឆ្នាំមកនេះ។
ទេសចរជិះរថយន្ត Jeep កម្សាន្តក្នុងក្រុងសៀមរាប
តើក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយ (ពីឆ្នាំ ២០១៨ ដល់ ២០២៣) ស្ថានភាពវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបមានការប្រែប្រួលយ៉ាងណា?
I- ស្ថានភាពភ្ញៀវទេសចរឆ្នាំ ២០១៨
ក្នុងឆ្នាំ២០១៨ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ៥.៨៤០.៥៦២ នាក់ ក្នុងនោះ៖
-ភ្ញៀវទេសចរអន្តរជាតិមានចំនួន ២,៥៩០,៨១៥ នាក់
-ភ្ញៀវទេសចរជាតិមានចំនួន ៣,២៤៩,៧៤៧ នាក់
II- ស្ថានភាពភ្ញៀវទេសចរឆ្នាំ ២០១៩
ក្នុងឆ្នាំ២០១៩ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ៤.២៦២.៣០៦ នាក់ ថយចុះ -២៧,០២% បើប្រៀបធៀបនឹងឆ្នាំ ២០១៨ មានចំនួនសរុប ៥.៨៤០.៥៦២ នាក់ ក្នុងនោះ៖
– ភ្ញៀវទេសចរអន្តរជាតិមានចំនួន ២.២០៥.៦៩៧ នាក់ ថយចុះ -១៤,៨៦% បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានចំនួន ២. ៥៩០.៨១៥ នាក់។
-ភ្ញៀវទេសចរជាតិមានចំនួន ២.០៥៦.៦០៩នាក់ ថយចុះ-៣៦,៥៩% បើប្រៀបធៀបនឹងឆ្នាំ ២០១៨ មានចំនួន ៣.២៤៩.៧៤៧ នាក់។
III- ស្ថានភាពភ្ញៀវទេសចរឆ្នាំ ២០២០
ក្នុងឆ្នាំ២០២០ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន ១.១០៤.០៣៦ នាក់ ថយចុះ -៧៤,០៩% បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន ៤.២៦២. ៣០៦ នាក់ ក្នុងនោះ៖
-ភ្លៀងទេសចរអន្តរជាតិមានចំនួន ៤០០.៨៨ នាក់ ថយចុះ -៨១,៨២% បើប្រៀបធៀបនឹងឆ្នាំ ២០១៥ មានចំនួន ២.២០៥.៦៩៧ នាក់ ។
– ភ្ញៀវទេសចរជាតិមានចំនួន ៧០៣.១៤៧ នាក់ ថយចុះ-៦៥,៨១% បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន ២.០៥៦,៦០៨នាក់។
IV- ស្ថានភាពភ្ញៀវទេសចរឆ្នាំ ២០២១
ក្នុងឆ្នាំ២០២១ ខេត្តសៀមរាបទទួលបានទេសចរសរុបប្រមាណ ៥៣៤, ០០៥ នាក់ មានការថយចុះ ៥១, ៦៣% (ឆ្នាំ ២០២០ មានចំនួន ១.១០៤.០៣៦ នាក់) ក្នុងនោះ៖
-ទេសចរបរទេស (ទេសចរផ្ទៃក្នុង) មានចំនួន ១២.៨៧៣ នាក់ ថយចុះ ៩៦,៧៨% (ឆ្នាំ២០២០ មានចំនួន ៤០០,៨៨៩ នាក់)។
-ទេសចរក្នុងស្រុកមានចំនួនប្រមាណ ៥២១,១៣២ នាក់ ថយចុះប្រមាណ ២៥,៨៨% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ ចំនួនប្រមាណ ៧០៣,១៤៧នាក់)។
V- ស្ថានភាពភ្ញៀវទេសចរឆ្នាំ ២០២២
ឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរមកកម្សាន្តចំនួនប្រមាណ ២,៦៩២.៤២៣ នាក់ កើនឡើង ៤០៤.១៩% (ឆ្នាំ២០២១ ប្រមាណ ៣៨៣,៥៥៧ នាក់) ) ក្នុងនោះ៖
-ភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៨៧.៤៥៤ នាក់ កើន ២១៣២,៩៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ចំនួន ១២. ៤៨៧៣ នាក់។
-ទេសចរជាតិមានចំនួនប្រមាណ ២.៤០៤.៩៦៨ នាក់ កើនឡើង ៣៦១,៤៨% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ចំនួនប្រមាណ ៣៧០, ៦៨៤ នាក់។
VI. ស្ថានភាពភ្ញៀវទេសចរឆ្នាំ ២០២៣
ក្នុងឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ២,៥២៩,៥១៤ នាក់ មានការកើនឡើងប្រមាណ ៣២.៣៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ចំនួន ១,៩១១,២៩១ នាក់ ក្នុងនោះ៖
-ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ១,៧៣១,៤៤៥ នាក់ កើនឡើងប្រមាណ ៦.៦២% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ចំនួន ១,៦២៣,៨៣៧ នាក់។
-ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៧៨៨,០៦៩ នាក់ មានការកើនឡើង ១៧៧.៦៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ចំនួន ២៨៧,៤៥៤ នាក់។
សហគមន៍ទេសចរកំពង់ភ្លុក
ដោយឡែកក្នុងឆមាសទី១ ឆ្នាំ២០២៤ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ១,៩១៧,០៥០ នាក់ មានការកើនឡើងប្រមាណ ៤៤.៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១,៣២៦, ៤៩៩ នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ១,៣៩៥,១០០ នាក់ កើនឡើងប្រមាណ ៤៨.៣០% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៩៤០,៧៣០ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥២១,៩៥០ នាក់ កើនឡើង ៣៥.៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៣៨៥,៧៦៩ នាក់។
លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យកម្ពុជាថ្មីដឹងថា ទេសចរបរទេសដែលនាំមុខគេមកកម្សាន្តក្នុងខេត្តសៀមរាបក្នុងឆមាសទី ១ ឆ្នាំ ២០២៤ គឺទេសចរអាមេរិកមានជាង ៥ ម៉ឺន ៥ ពាន់ នាក់ អង់គ្លេសមានជាង ៤ ម៉ឺន ៨ ពាន់នាក់ បារាំងមានជាង ៤ ម៉ឺន ៣ ពាន់នាក់ កូរ៉េមានជាង ៤ ម៉ឺន ៣ ពាន់នាក់ ចិនមានជាង ៣ ម៉ឺន ៨ ពាន់នាក់ និងទេសចរជប៉ុនមានជាង ៣ ម៉ឺន ៣ ពាន់នាក់។
មន្ត្រីសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបអង្គរ បានប្រាប់ពីស្ថានភាពនៃអ្នកដំណើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ។
លោក យឹម សានីរាន មន្ត្រីសម្របសម្រួលអ្នកដំណើរនៅអាកាសយានដ្ឋានសៀមរាបអង្គរបានឲ្យកម្ពុជាថ្មីដឹងតាមតេលេក្រាមថា បច្ចុប្បន្នអាកាសយានដ្ឋានសៀមរាបអង្គរ ទទួលបានជើងហោះហើរជាមធ្យមប្រមាណ ៤០ ជើងក្នុងមួយថ្ងៃ។
មន្រ្តីរូបនេះរំពឹងពីកំណើនទេសចរបរទេសច្រើនថែមទៀតមកកម្សាន្តខេត្តសៀមរាប ខណៈនៅចុងឆ្នាំនេះនឹងមានក្រុមហ៊ុនអាកាសចរណ៍ថ្មីៗតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្ករ ស្របពេលជារដូវ high season ដែលមានមានភ្ញៀវទេសចរសម្រុកមកកម្សាន្តច្រើន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»