ព័ត៌មានអន្ដរជាតិ
ធនាគារថៃត្រៀមខ្លួនសម្រាប់កំណើនហានិភ័យឥណទាន ពេលសេដ្ឋកិច្ចសកលមិនប្រាកដប្រជា
ធនាគារក្នុងស្រុកធំៗរបស់ប្រទេសថៃ មើលឃើញថា អតិថិជនសាជីវកម្មរបស់ខ្លួននឹងប្រឈមជាមួយបញ្ហាសំខាន់ៗនៅក្នុងឆមាសទី២នៃឆ្នាំនេះ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងការព្រួយបារម្ភអំពីលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ពេលនេះ ធនាគារថៃនានា កំពុងត្រៀមខ្លួនដោយកំណត់គោលដៅគ្រប់គ្រងគុណភាពទ្រព្យសកម្ម ដើម្បីកាត់បន្ថយកំណើនហានិភ័យឥណទានក្នុងចំណោមអតិថិជនមួយចំនួន។
នាយកប្រតិបត្តិនៃធនាគារ Siam Commercial Bank (SCB) លោក Kris Chantanotoke បានគូសបញ្ជាក់ថា អតិថិជនសាជីវកម្មមួយចំនួននឹងជួបនូវកំណើននៃការលំបាកក្នុងប្រតិបត្តិការនាចុងឆ្នាំនេះ ដោយសារតែកត្តាហានិភ័យទាំងខាងក្នុង និងខាងក្រៅប្រទេស។ ឧស្សាហកម្មជាច្រើនរបស់ថៃ កំពុងជួបប្រទះនឹងការធ្លាក់ចុះនៃតម្រូវការ ដែលដើរទន្ទឹមគ្នានឹងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ។
នៅទូទាំងពិភពលោក វិស័យអាជីវកម្មផ្សេងៗរំពឹងថានឹងរងផលប៉ះពាល់ដោយភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ហានិភ័យភូមិសាស្ត្រនយោបាយ និងការបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលអាចកើនមាន តាមការព្រមានរបស់សេដ្ឋវិទូ។ ការណ៍នេះ បង្កើតជាកំណើននៃហានិភ័យកម្ចីឥណទានសម្រាប់អតិថិជនសាជីវកម្មមួយចំនួន។ នេះបើយោងតាមលោក Kris ។

ប្រធានធនាគារបាងកក (BBL) លោក Chartsiri Sophonpanich បានមានប្រសាសន៍ថា ធនាគារនឹងផ្តោតលើការគាំទ្រអតិថិជនរបស់ខ្លួន ចំពេលមានការកើនឡើងនូវភាពមិនច្បាស់លាស់នៅក្នុងសេដ្ឋកិច្ចក្នុងស្រុក និងពិភព លោក។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកើនឡើងទាក់ទងនឹងគុណភាពទ្រព្យសកម្ម ធនាគារគ្រោងនឹងជំរុញការផ្តល់ផ្សេងៗ ត្រៀមសម្រាប់លទ្ធភាពនៃការខាតបង់ឥណទាន នៅឆមាសទី២ឆ្នាំនេះ ខណៈគ្រប់គ្រងការចំណាយយ៉ាងល្អិតល្អន់ និងកែសម្រួលអត្រាការប្រាក់ឱ្យសមរម្យសម្រាប់អតិថិជន។
នាយិកាប្រតិបត្តិនៃធនាគារ Kasikornbank (KBank) លោកស្រី Kattiya Indaravijaya បានបង្ហាញថា ធនាគាររបស់ខ្លួននឹងបន្តពង្រីកយ៉ាងប្រុងប្រយ័ត្ននូវផលប័ត្រកម្ចីសាជីវកម្មរបស់ខ្លួនក្នុងឆមាសទី២នៃឆ្នាំនេះ ដោយសារតែភាពមិនប្រាកដប្រជាជាសកល និងក្នុងតំបន់។ ខណៈសាជីវកម្មធំ ៗ នៅតែជាចំណុចផ្តោតសំខាន់សម្រាប់កំណើនប្រាក់កម្ចីរបស់ធនាគារនៅឆ្នាំនេះ KBank នឹងនៅតែប្រយ័ត្នក្នុងការអនុម័តប្រាក់កម្ចី ដោយនឹងផ្តល់អាទិភាពដល់ក្រុមហ៊ុនលំដាប់កំពូលក្នុងឧស្សាហកម្មដែលបង្ហាញពីលក្ខខណ្ឌហិរញ្ញវត្ថុរឹងមាំ ដើម្បីគ្រប់គ្រងគុណភាពទ្រព្យសកម្ម ចំពេលមានការកើនឡើងនៃបញ្ហាប្រឈមអាជីវកម្ម៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា