Connect with us

ព័ត៌មានជាតិ

ដីព្រលានយន្តហោះចាស់ខេត្ត​រតនគិរី គ្រោង​​​អភិវឌ្ឍ​​ជា​ទីតាំង​សាលាខេត្ត​រតនគិរីថ្មី

បានផុស

នៅ

លោក ញ៉ែម សំអឿន អភិបាល​ខេត្ត​រតនគិរីបាន​អះអាង​ថា ដីព្រលាន​យន្តហោះចាស់នៅ​ក្នុងក្រុង​បានលុង គ្រោង​​អភិវឌ្ឍ​រៀបចំ​ជា​ទីតាំង​សាលាខេត្ត​រតនគិរីថ្មី​ ដើម្បី​ជួយ​បង្កើន​ទី​ធ្លា​និង​សោភណភាព​ទី​ក្រុង​បានលុង ឱ្យ​កាន់​តែ​មាន​ភាព​ប្រណិត​ និង​ជឿន​លឿន​បន្ថែម​ទៀត​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាល​ខេត្តបាន​សង្កត់​ធ្ងន់​ថា «​នា​ពេល​បន្តិច​ទៀត​នេះ ទីតាំង​សាលាខេត្ត​រតនគិរី ​នឹង​រុះរើ​ទៅ​កាន់​ដី​នៅ​ព្រលាន​យន្តហោះ​ចាស់​ ដោយទីតាំង​សាលា​ខេត្ត​​នឹង​ជំនួស​មក​វិញ​ជា​សាលាក្រុង​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​សោភណភាព​ក្រុង​បាន​លុង​ ​ក្លាយ​ជា​ក្រុង​មួយ​ដែល​កាន់​តែ​មាន​ភាព​ស៊ីវិល័យ​»។

ជាមួយគ្នានេះ លោកបញ្ជាក់ជុំវិញ​ទីតាំង​មន្ទីរ​សុខាភិបាលខេត្ត​ដែល​នៅ​ជាប់​នឹង​ច្រាំង​បឹង​កន្សែង​ ក៏​នឹង​ត្រូវ​រុះរើ​មក​​ទីតាំង​ថ្មី​​លើ​ដីទំហំ​ជាង ១ហិតា ស្ថិត​នៅ​លើ​ដី​នៃ​ព្រលាន​យន្តហោះ​ចាស់​ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ជូន​មក​ដល់​ខេត្ត​។

លោក ញ៉ែម សំអឿន អភិបាល​ខេត្ត​រតនគិរី

លោក ញ៉ែម សំអឿន បាន​លើកពីអនុសាសន៍​​​របស់​​នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច​ធិបតី ហ៊ុន ម៉ាណែត ដែលបាន​​​ណែនាំ​ឲ្យរដ្ឋបាល​ខេត្ត​​កែប្រែនិង​អភិវឌ្ឍន៍​ក្រុង​បានលុងឱ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ​ ជា​ពិសេស​សោភណភាព​ជុំវិញបឹង​កន្សែង​ ព្រោះ​នា​ពេល​កន្លង​មក​ ឃើញ​មាន​ការ​ទើសទាល់​ពី​សំណាក់​មហាជន​ចំពោះ​ទីតាំង​មន្ទីរ​សុខាភិបាលខេត្ត​ ដែល​នៅ​ជាប់​នឹង​ច្រាំង​បឹង​កន្សែង​ ដែល​ធ្វើ​ឱ្យ​ទីធ្លា​ក្បែរ​មាត់​បឹង​មិន​សូវ​ភាព​ធំទូលាយ។

បន្ថែម​ពី​នេះ លោក​អភិបាល​ខេត្ត​​បាន​អះអាង​ថា នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ នៅ​ថ្ងៃ​អ៊ុំ​ទូកពលរដ្ឋ​នឹង​ឃើញ​ការ​ប្រែក្លាយ​បឹង​កន្សែង​​កាន់​តែ​ស្រស់​ស្អាត​ជាង​មុន​ ដោយ​លោក​ជំរុញ​ឱ្យ​មាន​ការ​រៀប​ចំ​​ឲ្យ​បាន​ស្រស់​ស្អាត​ជាង​មុន មាន​សុខភាព​សាធារណៈ អនាម័យ​បរិស្ថាន​ ដើម្បី​ពលរដ្ឋ​ក្នុង​ខេត្ត​អាច​ហាត់ប្រាណ និង​ទស្សនា​កម្សាន្ត​កាន់​តែ​ច្រើន​កុះករ​នៅ​ទី​នេះ​ថែម​ទៀត។

នៅ​​ក្នុង​អាណត្តិ​ដែល​ដឹកនាំ​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន​បាន​អះអាង​ថា ប្រសិន​បើ​លោក​អាច​កសាង​នូវ​សាលាខេត្ត​ថ្មី​បាន​មែន​នោះ​គឺ​ពិត​ជា​មោទនភាព​សម្រាប់​លោក​ផ្ទាល់ ដែល​នេះ​នឹង​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​រីកចម្រើន​នៅ​ក្នុង​ខេត្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ខេត្តរតនគីរី​មាន​ព្រលានយន្តហោះចាស់​មួយ​ ដែល​ដំណើរការ​តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ រហូតដល់ឆ្នាំ ២០០៦ ទើប​បានផ្អាកដំណើរការទាំងស្រុង។ បច្ចុប្បន្ន​នេះនៅក្នុង​បរិវេណាព្រលាន​ ​ពុំមានសេសសល់​សំណង់ហេដ្ឋារចនាសម្ព័ន្ធធំដុំទេ ក្រៅពី​ផ្លូវយន្តហោះ​​​ក្រួសក្រហមប្រវែងជាង ៣ គីឡូម៉ែត្រ​ សម្រាប់​បម្រើ​ការ​ហោះ​ឡើង​ចុះ។

គួរជម្រាបថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ២០០ លានរៀល ដល់ដំណើរការកែលម្អសោភ័ណភាពរមណីយដ្ឋានបឹងកន្សែង ស្ថិតនៅកណ្តាលក្រុងបានលុង ខេត្តរតនគិរី៕

អត្ថបទ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម