Connect with us

ព័ត៌មានជាតិ

ប្រមុខការពារជាតិកម្ពុជា ព្រមានទៅក្រុមប្រឆាំងថា «សូមមេត្តាកុំឆ្លងផុតពីបន្ទាត់ក្រហមឱ្យសោះ!»

បានផុស

នៅ

«សូមមេត្តាកុំឆ្លងផុតពីបន្ទាត់ក្រហមឱ្យសោះ!»។ នេះជាសាររបស់ប្រមុខក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ព្រមានទៅកាន់ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលបាននិងកំពុងញុះញង់ឱ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ក្រោកបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារបន្ថែមថា«សូមបងប្អូនជនរួមជាតិមួយចំនួនតូច (រស់នៅកម្ពុជា ឬក្រៅប្រទេស) សូមឈប់ជឿតាមការញុះញង់ពីជនអគតិពីខាងក្រៅប្រទេស ដែលមានបំណងអាក្រក់ចង់ឱ្យកម្ពុជាធ្លាក់ទៅរកសង្គ្រាម ឬការបែកបាក់ផ្ទៃក្នុង ដូចប្រទេសមួយចំនួនដែលកំពុងតែជួបវិបត្តិ ដោយមជ្ឈដ្ឋានខាងក្រៅ (បដិវត្តន៍ពណ៌ ជាដើម)» លោកនាយឧត្តមសេនីយ៍ ក៏ទទូចឱ្យអ្នកទាំងនោះឈប់សង្ស័យលើការដឹកនាំរបស់រាជរដ្ឋាភិបាល ផ្ទុយទៅវិញត្រូវរួមគ្នាធ្វើឱ្យកម្ពុជាខ្លាំង រុងរឿង កម្ពុជាអភិវឌ្ឍស្មើមុខស្មើមាត់ដូចប្រទេសជិតខាង និងប្រទេសដ៏ទៃទៀត ទើបជាការប្រសើរ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានប្រកាសថ្កោលទោសចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសនេះ ហើយដាច់ខាតការពារឱ្យបានរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសការពារឱ្យខាងតែបានរាជរដ្ឋាភិបាលស្រប់ច្បាប់ ផលប្រយោជន៍ជាតិ ការពារសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយមិនអាចឱ្យក្រុមណាមកបំផ្លិចបំផ្លាញជាដាច់ខាត។​

បន្ថែមពីការប្រកាសដោយផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា, ក្រសួងការពារជាតិ ក៏បានចេញញាតិគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានថ្លែងនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។

ញាត្តិរបស់ក្រសួងការពារជាតិ បានលើកឡើងដែរថា កងយោធពលខេមរភូមិន្ទ នៅតែជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាល ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ។ ដូច្នេះ ការប៉ុនប៉ងអូសទាញប្រទេសកម្ពុជាឱ្យធ្លាក់ក្នុងសភាពវឹកវរ ហឹង្សា បង្ហូរឈាម និងឈានទៅរកសង្គ្រាមស៊ីវិលសារជាថ្មី ជាអំពើល្មើសច្បាប់ មិនអាចអត់ឱនបានឡើយ។

ក្រសួងការពារជាតិ ប្រឆាំងដាច់ខាតរាល់ឧបាយកល និងសកម្មភាពប៉ុន​ប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងពិសេសគាំទ្រដោយឥតងាករេចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្យុះទី២១ឈ្មោះ កងរី បានវិវដ្ដទៅជាព្យុះសង្ឃរា នឹងធ្វើឲ្យកម្ពុជាមានភ្លៀងជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

ជនជាតិវៀតណាមជាប់ឃុំនៅស្វាយរៀង ត្រូវបានបក្សពួករំដោះចេញពីពន្ធនាគារដោយសុវត្ថិភាព ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ខ្មាស់គេមិនស្ទើ! តារា Kpop រូបនេះ ជ្រុះធ្មេញពីមាត់ នៅនឹងមុខកាមេរ៉ា

Sokha Hotels

ព័ត៌មានពេញនិយម