Connect with us

ព័ត៌មានជាតិ

ឈ្មួញសម្រុកទិញស្លាខ្ចី ដឹកទៅលក់ប្រទេស​វៀតណាម ១ ថ្ងៃៗ ពី ២០ ទៅ ៣០ តោន

បានផុស

នៅ

ផ្លែស្លាខ្ចីមូលទ្រវែងកំពុងត្រូវប៉ាន់ត្រូវ​ឈ្មួញសម្រុកទិញដឹកចេញពីខេត្តត្បូងឃ្មុំ ទៅលក់នៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗ មិនក្រោមពី ២០ ទៅ ៣០ តោននោះទេ។

អ្នកស្រី ណុច សុខឃីម អាយុ ៥៤ ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំបានបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ឆ្នាំគ្រួសារ​អ្នក​ស្រីតែងទិញស្លាពីប្រជាពលរដ្ឋមកហាន់​ធ្វើស្លារចំណិត ដែលក្នុង១គីឡូក្រាមស្លាស្រស់តម្លៃ ១ ២០០ រៀល ហើយពេលស្លាគ្រាមលក់ចេញបានតម្លៃ ២៧ ០០០ រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំនេះស្លាថោកជាងឆ្នាំទៅលក់បានតម្លៃ ៣ ម៉ឺនរៀល។ នេះបើតាមអ្នកស្រី សុខឃីម។

ក្នុងស្លាស្រស់ ៥០០ គីឡូក្រាម ហាលគ្រាមចំណិតបានតែ​ ៣៦ គីឡូក្រាមតែប៉ុណ្ណោះ។ មុខរបរនេះ អាចរកចំណូលបាន ៥ ទៅ ៦ លានរៀលដែរក្នុង១ឆ្នាំៗ ជាចំណូលសំខាន់សម្រាប់ដោះស្រាយជីវភាពគ្រួសារបានដែរ។

អ្នកស្រី​បន្ថែម​ថា បើកសិករមានដីទំហំធំ ដាំស្លារអាចរស់ស្រួលមែនទែន។

លោក ស៊ាន សឿន អាយុ ៣២ ឆ្នាំ រស់នៅភូមិចុងព្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានឲ្យដឹងដែរថា រាល់ថ្ងៃលោក​បានដើរទិញស្លាខ្ចីក្នុងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ក្រចេះ និងខេត្តកំពង់ធំ យកមកលក់ឲ្យឈ្មួញកណ្តាល ក្នុង ១ គីឡូក្រាមបាន ២៧០០ រៀល ខណៈទិញពីគល់តម្លៃ ២០០០រៀល។

លោក​ថា គិតទៅក្នុង១ថ្ងៃអាចរកប្រាក់ចំណូលបាន ៤ ទៅ ៥ ម៉ឺនរៀលដែរ ហើយក្រុមលោក​ដែលនាំគ្នាដើរទិញពីគ្រប់មូលដ្ឋានទាំង ៣ ខេត្ត មានគ្នាចំនួន ២០ នាក់ ទិញរាល់ថ្ងៃ អាចរកចំណូលបានតាមលទ្ធភាពរៀងៗខ្លួន។

លោក ភិន វណ្ណៈ អាយុ ៣០ ឆ្នាំ ជាឈ្មួញ​មួយ​រូបរស់នៅភូមិជប់ ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំបាន​ទទួលទិញស្លាខ្ចី ក្នុង ១ គីឡូក្រាមតម្លៃពី ២ ទៅ ៣ ពាន់រៀល។

លោក​ប្រាប់​ថា លោក​ទិញតែប្រភេទស្លាមូលទ្រវែងទេ ហើយ​មូលអត់ទិញទេ ព្រោះទីផ្សារវៀតណាមស៉ីតែស្លាមូលវែងហើយ​ខ្ចីទៀត ដែល​​ក្នុង១ថ្ងៃៗ លោក​អាចប្រមូលទិញបានពី ៣ ទៅ ៤ តោន ដឹកយកទៅលក់នៅប្រទេស​វៀតណាម។

លោកបញ្ជាក់ទៀតថា ឈ្មួញមានច្រើន រាល់ថ្ងៃស្លាដឹកទៅលក់នៅប្រទេសវៀតណាមមិនក្រោមពី ២០ ទៅ៣០តោននោះទេ។

ផ្លែស្លាមានពីរប្រភេទ គឺប្រភេទផ្លែរាងមូលទ្រវែង និងប្រភេទផ្លែមូល។ ពេលផ្លែចាស់ល្មមអាចហាន់ជាចំណិតហាលឲ្យគ្រាម គេថា ស្លាចំណិត គុណប្រយោជន៍ ប្រជាពលរដ្ឋខ្មែរយើង ចាស់ៗតែង ពិសារទាំងខ្ចី ទាំងចំណិតជាមួយម្លូរគ្រាន់កំដរមាត់ ពិសេសស្លាចំណិតគេអាចរៀបធ្វើជា ស្លាធម៌ មានលាយ ទៀន ធូប និងពិធីប្រពៃណីខ្មែរយើង មិនអាចអត់ស្លាបានឡើយ ហើយបច្ចុប្បន្នក៏នៅបន្តនិយមដែរ ។ បងប្អូនកសិករយើងដាំស្លាក៏អាចរកចំណូលបានមួយផ្នែកធំសម្រាប់ជួយសេដ្ឋកិច្ចគ្រួសារបានដែរ ។ ផលស្លាល្អ ស្រួលលក់ ពោលគឺ មានម៉ូយចូលទិញដល់ផ្ទះតែម្តង ទាំងផ្លៃស្លាខ្ចី និងស្លាចំណិត ។
សាន វិឡែម ១៣.៨.២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម