Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលខេត្តកំពង់ឆ្នាំង បន្តសួរសុខទុក្ខ ហូបបាយជាមួយកម្មកររោងចក្រ ជាង ២ ពាន់នាក់ នៅកំពង់ឆ្នាំង

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ១២ ខែ​សីហា ឆ្នាំ ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃ​គណៈ​ខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ និង​ហូបបាយ​ជាមួយ​កម្មករ​រោងចក្រ ប្រមាណ​ជាង ២ ៤០០ នាក់ នៅ​រោងចក្រ​អ៊ី​លី​ថិច​(ខេម​បូ​ឌា) ហ្គា​ម៉ិន EALYTEX (CAMBODIA) នា​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុង​ពេល នៃ​ការ​ចុះ​សួរសុខទុក្ខ​នោះ កម្មករ-និយោជិត សប្បាយចិត្ត និង​រីករាយ​ចំពោះ​វត្តមាន​របស់​ថ្នាក់​ដឹកនាំ​ក្រសួង និង​ថ្នាក់​ដឹកនាំ​ខេត្ត ដែល​បាន​ចុះ​មក​ដល់​ទីតាំង​រោងចក្រ​ផ្ទាល់ ធ្វើ​ឱ្យ​ពួកគាត់​មាន​ភាព​កក់ក្ដៅ​កាន់តែ​ខ្លាំង ជា​ការ​បង្ហាញ​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កម្មករ។

ក្នុង​ពេល​ចុះ​ពិនិត្យ​នេះ​ដែរ លោក​រដ្ឋមន្ត្រី បាន​សាកសួរ​ផ្ទាល់​អំពី​អត្ថប្រយោជន៍​ផ្សេងៗ ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ជូន​កម្មករ-និយោជិត ដូចជា បណ្ណ​សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​អត្ថប្រយោជន៍ រួម​ទាំង​លក្ខខណ្ឌ​ការងារ​សំខាន់ៗ មួយ​ចំនួន​ទៀត​ផង​ដែរ។

ការ​ចុះ​ពិនិត្យ​នៅ​តាម​រោងចក្រ និង​ទទួលទាន​អាហារ​ផ្ទាល់​ជាមួយ​កម្មករ-និយោជិត​នេះ មិនមែន​ជា​លើក​ទី ១ នោះ​ទេ ដែល លោក ហេង សួរ ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចុះ​ផ្ទាល់ ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ និង​វឌ្ឍនភាព​ក្នុង​វិស័យ​ការងារ​ដែល​ជា​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​របស់ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី និង សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី ជាពិសេស​លើ​អនុសាសន៍​ថ្នាក់ដឹកនាំ​កំពូល​ទាំងពីរ​បាន​ដាក់​ចេញ។

ការ​ចុះ​ពិនិត្យ​ពី​ស្ថានភាព​ដោយ​ផ្ទាល់​នៅ​កន្លែង​ធ្វើការ​របស់​កម្មករ-និយោជិត គឺជា​ការ​តាមដាន​លើ​ការ​អនុវត្ត​នូវ​អនុសាសន៍​ទាំង ១០ ចំណុច របស់ សម្តេច​នាយករដ្ឋមន្ត្រី ដែល​កាលពីដើម​អាណត្តិ​កន្លង​ទៅ បាន​ដាក់​ចេញ​ដូចជា​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ ២០២៤ ការ​បន្ត​ផ្តល់​ប្រាក់​ពិនិត្យ​សុខភាព​សម្រាប់​កម្មករ​ជា​ស្ត្រី​មាន​ផ្ទៃពោះ ការ​ផ្តល់​ការ​ថែទាំ​សុខភាព​ដល់​សមាជិក ប​.​ស​.​ស ក្នុង​បន្ទុក តាមរយៈ​ភាគទាន​ស្ម័គ្រចិត្ត និង​លក្ខខណ្ឌ​ការងារ​ផ្សេងៗ ជាដើម សុទ្ធសឹងតែ​ជា​គោលនយោបាយ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​លើ​ការ​បន្ត​ផ្តល់​ប្រយោជន៍​បន្ថែម​ជូន​ដល់​កម្មករ-និយោជិត។

សូម​បញ្ជាក់​ថា ក្រៅពី​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា កម្មករ​នៅ​កម្ពុជា​នៅ​ទទួល​បាន​ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់ ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ប្រាក់​រង្វាន់​អតីតភាព​ការងារ រួម​ទាំង​អត្ថប្រយោជន៍​ផ្សេងៗ ទៀត​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​កម្មការិនី​រោងចក្រ​នៅតាម​តំបន់​បន្ទប់​ជួល​អំពី​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ក្រោមរូបភាព​វិនិយោគ​អន​ឡាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្នាក់ដឹកនាំ និង​មន្ត្រីរដ្ឋបាល​រាជធានី គាំទ្រ​រាជរដ្ឋាភិបាល ចំពោះ​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA និង​ប្រឆាំង​ដាច់ខាត​ក្រុម​ជ្រុលនិយម​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីខេត្តសៀមរាប ទទួលបានការបញ្ជ្រាបបន្ថែមពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ​៖ កត្តា​សុខសន្តិភាព អនុញ្ញាតឱ្យ​យុវជន​កម្ពុជា មានឱកាស​ប្រឡង​យក​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលខណ្ឌ ៧ មករា ត្រៀមខ្លួន ១០០ ភាគរយ ការពារសភាពការណ៍​ជូនប្រជាពលរដ្ឋពីក្រុមជ្រុលនិយម

សន្តិសុខសង្គម១៦ ម៉ោង មុន

ឃាត់ខ្លួនមន្ត្រីយោធាស័ក្តិ៤កន្លះម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣ម៉ឺនដុល្លាររត់ការចូលកងទ័ព

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រុមចោរចូលប្លន់ដល់អណ្តូងរ៉ែរបស់ចិន នៅហ្គាណា យកបានមាស១២គីឡូក្រាម តម្លៃ ៩០ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

Breaking News! កូនស្រី​ពៅ​លោក ថាក់ស៊ីន ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ​ទី​៣១

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង តម្លៃ៤០លានដុល្លាររបស់រុស្ស៊ី ធ្លាក់នៅ ស៊ីបេរី

Sokha Hotels

ព័ត៌មានពេញនិយម