សន្តិសុខសង្គម
អភិបាលខេត្តកោះកុង បញ្ជាដល់កងកម្លាំងប្រដាប់អាវុធ ក្នុងការទប់ស្កាត់ក្រុមជ្រុលនិយម ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អះអាងថា លោកស្រីមិនលើកលែងនោះទេចំពោះក្រុម ឬជនណាដែលចង់ធ្វើសកម្មភាពតវ៉ាផ្សេងៗផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយលោកស្រីត្រៀមរួចរាល់ហើយសម្រាប់ការបង្រ្កាប។
តាមរយៈសារព័ត៌មាន កម្ពុជាថ្មី លោកស្រី មិថុនា ភូថង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់រួចហើយទៅកាន់កងកម្លាំងប្រដាប់អាវុធ គណៈបញ្ជាការឯកភាពក្រុងស្រុក ច្រកព្រំដែនគោក-ទឹក ក្នុងគោលបំណងតាមដានទប់ស្កាត់ និងបង្រ្កាបអោយខាងតែបានចំពោះក្រុមជ្រុលនិយមប្រឆាំងដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្រោយបញ្ចប់ការដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកស្រីអភិបាលខេត្តកោះកុង ពន្យល់ទៀតថា សូមកុំយកបញ្ហាដំណើរអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ និងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV_DTA មកធ្វើជាឈ្នាន់ញុះញង់ឱ្យមានការតវ៉ាបង្កចលាចក្នុងសង្គមតាមថ្នាក់ដឹកនាំ និងក្រុមប្រឆាំងនៅក្រៅប្រទេសអោយសោះ។ ព្រោះថាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានពន្យល់បកស្រាយជូនមហាជនជាច្រើនលើកច្រើនសារមកហើយអំពីអត្ថប្រយោជន៍នៃគម្រោងទាំង២ខាងលើនេះ។
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោកស្រី មិថុនា ភូថង ក៏ស្នើដល់គ្រប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុង មេត្តាជឿជាក់មកលើសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំប្រទេសជាតិសព្វថ្ងៃដែលប្រឹងប្រែងគ្រប់បែបយ៉ាងណាតាំងសម័យតស៊ូរំដោះភ្លើងសង្រ្គាមជូនជាតិ និងប្រជាពលរដ្ឋ ចៀសវាងជឿតាមការញុះញង់របស់ក្រុមប្រឆាំងក្រៅប្រទេស ខណៈកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ។
រដ្ឋបាលខេត្តកោះកុង បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខេត្ត បច្ចុប្បន្ន ស្ថានភាពល្អប្រសើរពុំមានបញ្ហាអ្វីដែលគួរឱ្យកត់សម្គាល់អំពីសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចអាជ្ញាធរកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់តាមដានក្តោបក្តាប់មុខសញ្ញាប្រឆាំងគ្រប់ស្ថានការណ៍។
ថ្មីៗនេះ ទាំងលោកឧត្តមសេនីយទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តកោះកុង សុទ្ធតែលើកឡើងថា ពួកគាត់បានទទួលបទបញ្ជាពីលោកស្រី មិថុនា ភូថង អភិបាលខេត្ត រួចរាល់ហើយ និងត្រៀមបង្រ្កាបចំពោះមុខសញ្ញាក្រុមប្រឆាំងទាំងឡាយដែលចង់ធ្វើបាតុកម្មខុសច្បាប់។
ស្ថាប័នកងកម្លាំងប្រដាប់អាវុធទាំង៣ បានប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាត ទៅលើក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។
ស្ថាប័នកងកម្លាំងទាំង៣ប្រភេទ ក៏ប្ដេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។ ហើយតាមដានបង្រ្កាប និងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ