Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ មានសហគ្រាសខ្លះព្យាយាមលាក់ប្រាក់ឈ្នួលកម្មករ​ដោយប្រកាសបង់ភាគទានមិនត្រឹមត្រូវ

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់ ប​.​ស​.​ស បាន​លើក​ឡើង​ថា មាន​សហគ្រាស គ្រឹះស្ថាន​មួយ​ចំនួន ព្យាយាម​លាក់បាំង​ប្រាក់​ឈ្នួល​កម្មករ-និយោជិត ដោយ​ប្រកាស​បង់​ភាគទាន​មិន​ត្រឹមត្រូវ ដែល​ឈាន​ដល់​ការ​អនុវត្ត​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី «​គោលការណ៍ បទប្បញ្ញត្តិ​ច្បាប់ និង​អត្ថប្រយោជន៍ នៃ​របប​សន្តិសុខ​សង្គម​» កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ សីហា​នេះ នៅ​សាល​ប្រជុំ​សន្តិភាព ស្នាក់ការ​កណ្ដាល ប​.​ស​.​ស​. រាជធានី​ភ្នំពេញ លោក គឹម កែវ​រស្មី អគ្គនាយករង ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្តថា ​កន្លងមក​មាន​សហគ្រាស គ្រឹះស្ថាន​មួយចំនួន ​ពុំទាន់​យល់ច្បាស់​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​ការបំពេញ​កាតព្វកិច្ច​របស់ខ្លួន និង​សហគ្រាស គ្រឹះស្ថាន​មួយចំនួន​ ព្យាយាម​លាក់​ប្រាក់​ឈ្នួល​កម្មករ-និយោជិត​ ដោយ​ប្រកាស​បង់​ភាគទាន​មិន​ត្រឹមត្រូវ ដែល​ឈានដល់​ការអនុវត្ត​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់ ហើយ​បច្ចុប្បន្ន​មាន​សហគ្រាស​មួយចំនួនទៀត​ កំពុងតែ​ជាប់​បណ្ដឹង​នៅ​តុលាការ​ដោយសារ​មិន​ព្រម​អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​នេះ​ផង​ដែរ។

លោក​អគ្គនាយករង បាន​ជំរុញ​ឱ្យ​សហគ្រាស គ្រឹះស្ថាន និង​សមាគម​ទាំងអស់ សូម​បង្កើន​កិច្ចសហ​ប្រតិបត្តិការ និង​រក្សា​ទំនាក់ទំនង​ឱ្យ​កាន់តែ​រឹងមាំ​ជាមួយ ប​.​ស​.​ស​. ដើម្បី​អាច​ប្រឹក្សា ក៏ដូចជា​អាច​ទទួល​បាន​ព័ត៌មាន​ច្បាស់ អំពី​គោលការណ៍ បទប្បញ្ញត្តិ​ច្បាប់​របប​សន្ដិសុខ​សង្គម ព្រមទាំង​អត្ថប្រយោជន៍​ នៃ​របប​សន្ដិសុខ​សង្គម សម្រាប់​កម្មករ-និយោជិត។

លោក​អគ្គនាយករង សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ដែល​បាន​ចូលរួម នឹង​អនុវត្ត​កាតព្វកិច្ច​ដែលមាន​ចែង​ជា​ធរមាន នឹង​បន្ដ​ផ្សព្វផ្សាយ​បន្ថែមទៀត​គ្រប់​រូបភាព ជាពិសេស​សូម​បង្កើន​ការទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ប្រសើរ​ជាង​មុន​ជាមួយនឹង​ក្រុមការងារ ប​.​ស​.​ស​. ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​នានា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ប្រយោជន៍​សហគ្រាស​ខ្លួន ក៏ដូចជា​អត្ថប្រយោជន៍​របស់​កម្មករ-និយោជិត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម