Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ចុះកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានរុស្ស៊ី ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការគ្នា

បានផុស

នៅ

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយ លោកសាស្ត្រាចារ្យបណ្ឌិត អាឡិចសី ម៉ាស្លូវ (Alexey Maslov) នាយកវិទ្យាស្ថាន និងជាប្រធានមូលនិធិសម្រាប់គាំទ្រការអប់រំ និងការស្រាវជ្រាវព្រះពុទ្ធសាសនានៃសហព័ន្ធរុស្ស៊ី ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងការសិក្សាស្រាវជ្រាវវប្បធម៌ជាមួយគ្នា។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត គិន ភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសរុស្ស៊ី អំឡុងពេលលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទៅបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងអ៊ូដេ (Ulan-Ude) សាធារណរដ្ឋប៊ួរៀតត្យា (Buryatia) សហព័ន្ធរុស្ស៊ី។

ជំុវិញនឹងការចុះកិច្ចព្រមព្រៀងនេះ លោកបណ្ឌិត គិន ភា ថា៖ «កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើតការយោគយល់គ្នារវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសិក្សាអាស៊ីនិងអាហ្វ្រិកនៃសាកលវិទ្យាល័យរដ្ឋមូស្គូ និងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ ការសិក្សាស្រាវជ្រាវវប្បធម៌ និងទម្រង់ផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសិក្សាអាស៊ីនិងអាហ្រ្វ៊ិក»។

លោកបណ្ឌិត បន្តថា កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះគឺជាវេទិកាដ៏សំខាន់មួយ ក្រៅពីសម្រាប់​ការបង្កើតកិច្ចសហប្រតិបត្តិការផ្នែកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្ររវាងស្ថាប័នទាំងពីរ កិច្ចព្រមព្រៀងនេះរួមចំណែកដល់ការអភិវឌ្ឍ ការពង្រឹង និងការពង្រីកមិត្តភាពជាប្រពៃណីឱ្យកាន់តែប្រសើរឡើងថែមទៀតរវាងកម្ពុជា និងរុស្ស៊ីផងដែរ។

បន្ថែមពីនេះ បណ្ឌិត គិន ភា បញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ជាការផ្លាស់ប្តូរបញ្ញវន្តរវាងស្ថាប័ន នៃកម្ពុជា-រុស្ស៊ី នឹងត្រូវបានធ្វើឡើងក្នុងទម្រង់ និងយន្តការផ្សេងៗ រួមគ្នាដូចជា ដូចជាការផ្លាស់ប្តូរការសិក្សា​ស្រាវជ្រាវវិទ្យាសាស្ត្រ និងវប្បធម៌ ការអនុវត្តគម្រោង​ស្រាវជ្រាវ និងវិភាគរួមគ្នា។ មានការរៀបចំកម្មវិធីបោះជំរំក្នុងរដូវរងា ឬរដូវក្តៅរួមគ្នា និងការរៀបចំព្រឹត្តិការណ៍វិទ្យាសាស្ត្រនានាជាមួយគ្នាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១២ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម