Connect with us

ព័ត៌មានជាតិ

ប្រតិភូក្រុមហ៊ុន​មហាសេដ្ឋីឥណ្ឌា​ ជួប​មន្រ្តី​កម្ពុជា​សិក្សា​​វិនិយោគអភិវឌ្ឍកំពង់ផែ និងភស្ដុភារកម្ម

បានផុស

នៅ

ប្រតិភូ​របស់​ក្រុមហ៊ុន Adani Ports and Special Economic Zone Ltd. ជាប្រតិបត្តិករកំពង់ផែពហុជាតិឥណ្ឌា និងជា​ក្រុមហ៊ុនដឹកជញ្ជូនដែលជាផ្នែកមួយនៃក្រុមហ៊ុន Adani Group ​របស់អ្នកជំនួញ​និង​មហាសេដ្ឋី​ឥណ្ឌា លោក Gautam Shantilal Adani បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​មន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បី​សិក្សា​ស្វែង​រក​ឱកាស​វិនិយោគ​លើ​វិស័យ​កំពង់ផែនិង​ភស្តុភារកម្ម​នៅ​កម្ពុជា។

កាលពី​រសៀលម្សិលមិញនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Capt Sandeep Mehta នាយកប្រតិបត្តិកំពង់ផែអន្តរជាតិនៃក្រុមហ៊ុន Adani Ports and Special Economic Zone Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពី​បង្ហាញការស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន ដែលអញ្ជើញធ្វើទស្សនកិច្ចធុរកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីសក្តានុពលជាវិជ្ជមាននានា ជាធាតុចូលសម្រាប់ការសម្រេចចិត្តរបស់ខ្លួន លោក​ ស៊ុន ចាន់ថុល បានយកឱកាសនេះ ជម្រាបជូនដល់គណៈប្រតិភូអំពីផែនការអភិវឌ្ឍន៍របស់កម្ពុជា ពិសេស​លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងភស្ដុភារកម្ម ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុនស្រាប់។

លោក ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីបរិយាកាសវិនិយោគនៅកម្ពុជាដែលផ្ដល់ភាព​បើក​ចំហរជូនចំពោះវិនិយោគិន មានការគាំទ្រពីរាជរដ្ឋាភិបាល និងមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការជួយសម្របសម្រួលកិច្ចការងារវិនិយោគ ពិសេសកម្ពុជាជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ផ្ដល់លទ្ធភាពខ្ពស់ដល់ជោគជ័យភាពរបស់ធុរកិច្ចឯកជន។

លោក Capt Sandeep Mehta បានលើកអំពីផែនការអភិវឌ្ឍន៍វិនិយោគនៅកម្ពុជា ដោយក្នុងនោះលោកក៏ស្នើសុំកិច្ចសម្របសម្រួលបន្ថែមទៀតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចក្រុមហ៊ុនបានសិក្សាលម្អិត និងធ្វើការវាយតម្លៃលើ​កាលានុវត្តភាព និងសក្ដានុពលដែលកម្ពុជាអាចផ្ដល់ជូនបានសម្រាប់ការវិនិយោគ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ កំពង់ផែ និងភស្ដុភារកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៧ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម