Connect with us

ព័ត៌មានជាតិ

បន្ត​ស្វែងយល់បច្ចេកទេស​ការសាងសង់ស្រទាប់​ដីសម្រាំង​ ផ្នែក​សំខាន់​ជួយ​ផ្លូវ​មាន​គុណភាព និង​រឹងមាំ

បានផុស

នៅ

ស្រទាប់ដីសម្រាំង (Selected Sub-Grade) ​ស្ថិត​នៅ​ជាប់ពី​លើ​តួថ្នល់។ ស្រទាប់​ដីសម្រាំង​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​រចនាសម្ព័ន្ធផ្លូវ​ថ្នល់​ដែល​ជួយឲ្យ​ផ្លូវ​មាន​គុណភាព និង​រឹងមាំ។

អត្ថបទ​មុន កម្ពុជា​ថ្មី​បាន​បង្ហាញ​ពី​ការ​រៀបចំ​តួ​ថ្នល់ (Embankment) ដែលជា​ស្រទាប់​ក្រោម​បង្អស់​នៃរចនាសម្ព័ន្ធ​ផ្លូវថ្នល់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្តទៀតនេះ កម្ពុជា​ថ្មីនឹងចែក​រំលែក​​បច្ចេកទេស​ ការ​រៀបចំ​ស្រទាប់ដី​សម្រាំងនៃ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដែល​ដកស្រង់​ចេញពី​សៀវភៅ​ «បទដ្ឋាន​បច្ចេកទេស​សម្រាប់​ការងារ​ជួសជុល​ និង​សាងសង់​ផ្លូវ​ថ្នល់នៅ​​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា» បន្តពី​អត្ថបទការ​រៀបចំ​តួ​ថ្នល់ (Embankment)​។

២.ស្រទាប់ដី​សម្រាំង (Selected Sub-Grade)

ស្រទាប់ដីសម្រាំង (Selected Sub-Grade) គឺជាស្រទាប់​ដែលឋិត​នៅ​ជាប់ពី​លើ​តួថ្នល់ ដែល​ជាទូទៅ​មាន​កម្រាស់ 15 ស.ម ឬ ធំជាង​នេះ ឬអាចពុំមាន អាស្រ័យដោយ​ការកំណត់របស់​វិស្វករដែលជា​អ្នករៀបចំ​គម្រោង (Designer)។ ក្នុងករណីដែលដីតួថ្នល់​មានកម្រិត CBR ខ្សោយ ចាំបាច់​ត្រូវមានស្រទាប់​ដីសម្រាំង ដើម្បីជួយសម្រាល​បន្ទុករបស់យានយន្តដែលមាន​ឥទ្ឋិពល​ទៅលើតួថ្នល់។

២.១/ ដីដែលយកមកប្រើសម្រាប់សាងសង់ស្រទាប់ដីសម្រាំងមិនត្រូវមានទំហំគ្រាប់ >50មម ហើយ​ត្រូវមាន​បរិមាណ​គ្រាប់ដី ឆ្លងកាត់​កញ្ច្រែង​ទំហំ 0.075 មម ឋិត​នៅចន្លោះ 10% ≤ 0.075 មម ≤ 30% (គិតជាម៉ាស់) ដែលកំណត់ដោយតេស្តឈ្មោះ Sieve Analysis Test (AASHTO T-27) និងត្រូវមាន​កម្រិតភាពរាវ LL ≤40% និងសន្ទស្សន៍ភាពស្អិត PI≤ 20% ដែលកំណត់ដោយតេស្តឈ្មោះ Liquid Limit Test (AASHTO T-89 & T-90)។

២.២/ ដីដែលយកមកប្រើសម្រាប់សាងសង់ស្រទាប់ដីសម្រាំងត្រូវមានតម្លៃ CBR ≥ 15% (ត្រាំទឹក ៩៦ ម៉) និង​ភាពហើម (Swelling) ≤3% ដែល​តម្លៃនេះត្រូវកំណត់ដោយ​តេស្ត​ឈ្មោះ California Bearing Ratio Test (AASHTO T-193) នៅត្រង់​ចំណុចភាពហាប់​របស់ដី 95% នៃដង់ស៊ីតេ​ស្ងួតអតិបរមា (Maximum Dry Density)។

២.៣/ ក្នុងករណី​ស្រទាប់ដីសម្រាំងជាប្រភេទដីខ្សាច់ ត្រូវមានលក្ខណៈរូប​និងមេកានិច​ដូច​ខាង​ក្រោម៖

-ទំហំ​គ្រាប់អតិបរមាត្រូវ ≤ 10 មម និង​ត្រូវមានបរិមាណទំហំគ្រាប់ល្អិត​ដែលឆ្លងកាត់​កញ្ច្រែងទំហំ 0.075 មម ≤ 25% (គិតជាម៉ាស់) និងជាប្រភេទខ្សាច់ដែលគ្មាន​ជាតិ​ប្លាស្ទិក និង​ជាតិ​ដីឥដ្ឋ​ជាប់​មក​ជាមួយ​ឡើយ។

-ត្រូវមាន​តម្លៃ CBR ≥ 10% (ត្រាំទឹក ៩៦ម៉) ដែល​តម្លៃនេះត្រូវកំណត់​ដោយតេស្ត​ឈ្មោះ California Bearing Ratio Test (AASHTO T-193) នៅត្រង់ចំណុច​ភាពហាប់​របស់ដី 95% នៃ​ដង់ស៊ីតេស្ងួត​អតិបរមា (Maximum Dry Density)។

២.៤/ គ្រឿងចក្រ ដែលយកមកប្រើប្រាស់​សម្រាប់ការងារសាងសង់ស្រទាប់ដីសម្រាំង ត្រូវ​តែ​ទាន់​សម័យ និងមានអនុភាពគ្រប់គ្រាន់សម្រាប់ធ្វើការប្រកបទៅដោយប្រសិទ្ធភាព ហើយ​មាន​ការ​ឯកភាពនិង​អនុញ្ញាតឲ្យប្រើប្រាស់ដោយវិស្វករត្រួតពិនិត្យ​បច្ចេកទេស។

២.៥/ តួថ្នល់ដែលនៅពីក្រោមស្រទាប់ដីសម្រាំង ត្រូវចិត​ជារាងតាម​ជម្រាល ទ្រង់ទ្រាយ និងទំហំ ដូច​ដែល​បានបង្ហាញក្នុងប្លង់​សាងសង់ និងកិនបង្ហាប់ រហូតដល់​កម្រិតបច្ចេកទេស​ដែល​បាន​កំណត់។

២.៦/ មុនពេលសាងសង់ស្រទាប់ដីសម្រាំង ប្រតិបត្តិករ ត្រូវត្រៀមនិងរៀបចំនូវរាល់សម្ភារៈ គ្រឿង​ចក្រ និង​ស្លាកសញ្ញាការដ្ឋាន ដែលទាក់ទងនឹងការសាងសង់ ដោយមានការឯកភាព និងយល់ព្រម​ដោយវិស្វករត្រួតពិនិត្យ​បច្ចេកទេសគម្រោង។

២.៧/ ផ្ទៃ​តួ​ថ្នល់ខាងលើ​ដែលបាន​រៀបចំរួច ត្រូវផ្សើមទឹកឲ្យបានសព្វ​ក្នុងបរិមាណ​សមរម្យ បន្ទាប់​មក​ដី​សម្រាំងត្រូវចាក់​ពង្រាយ​​និងលាយច្របល់ជាមួយទឹកឲ្យបានសព្វក្នុង​កម្រិត ±3% នៃសំណើម​ទឹក​ប្រសើរ​បំផុត (Optimum Moisture Content) ដូចដែលបាន​កំណត់ដោយ​ការធ្វើតេស្ត​ឈ្មោះ Modified Proctor Test (AASHTO T-180) ។

២.៨/ បន្ទាប់ពីការកៀរសម្រួលស្រទាប់​ដីសម្រាំងជារាងតាមប្លង់សាងសង់រួច ត្រូវបង្ហាប់ឲ្យបាន​ពេញ​ផ្ទៃហើយការបង្ហាប់នេះត្រូវធ្វើឡើងស្របតាមបណ្តោយថ្នល់ ដែលជាទូទៅ​ការបង្ហាប់​ត្រូវចាប់ផ្តើម​ចេញពីគែមថ្នល់​ចូលមកអ័ក្សថ្នល់ លើកលែងតែកន្លែងផ្លូវកោង ដែល​ជម្រាល​ថ្នល់មាន​លក្ខណៈ​ផ្អៀង (Super-Elevated Curves) ត្រូវ​បង្ហាប់ពីផ្នែកទាប​ទៅខ្ពស់។ ស្រទាប់ដីសម្រាំងនីមួយៗ ត្រូវបង្ហាប់​ឲ្យបាន ≥ 95% នៃដង់ស៊ីតេស្ងួតអតិបរមា (Maximum Dry Density) ដូចដែល​បានកំណត់ដោយ​ការធ្វើតេស្ត​ឈ្មោះ Modified Porctor Test (AASHTO T-180)។

២.៩/ ស្រទាប់ដីសម្រាំងនីមួយៗត្រូវមាន​កម្រាស់ ≤ 15 សម បន្ទាប់ពី​ការ​បង្ហាប់​រួច ប៉ុន្តែក្នុងករណី​ដែលប្រតិបត្តិករចង់ឲ្យស្រទាប់​ដីសម្រាំងនីមួយៗ​មានកម្រាស់ > 15 សម (បន្ទាប់ពីការ​បង្ហាប់​រួច) ប្រតិបត្តិករ​ត្រូវបង្ហាញ​ប្រភេទគ្រឿងចក្រ ដែល​យកមកប្រើ​ថា មានសមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ការ​អនុវត្ត និង​ត្រូវធ្វើពិសោធសាកល្បង​លើកម្រាស់​ដែលចង់បាន លើប្រវែងផ្លូវពី 200 ម ទៅ 500 ម ជូន​ដល់វិស្វករត្រួតពិនិត្យបច្ចេកទេស ដើម្បីបញ្ជាក់អំពីគុណភាពគ្រឿងចក្រ។

២.១០/ ការពិនិត្យកម្រិតហាប់នៃស្រទាប់ដីសម្រាំងនៅការដ្ឋាន (Field Density Test) ចាំបាច់ ត្រូវ​អនុវត្ត​នូវគ្រប់ស្រទាប់នីមួយៗ នៃដី​សម្រាំងទាំងអស់ ហើយតម្លៃរបស់វា​ត្រូវតែមាន​តម្លៃ ≥ 95% នៃ​ដង់ស៊ីតេស្ងួត​អតិបរមា (Maximum Dry Density) តាមរយៈការធ្វើតេស្ដ Field Density Test Sand Cone Method (AASHTO T-191) ឬ​អាច​ធ្វើ​តេស្ត​ផ្សេងពីនេះ តែត្រូវមានការយល់ព្រម​ពីវិស្វករ​ត្រួតពិនិត្យ​បច្ចេកទេស​។ ការធ្វើពិសោធន៍​ផ្ទាល់ត្រូវតែធ្វើផ្ទាល់នៅការដ្ឋាន ហើយទីតាំង​និងចំនួនពិសោធន៍ ត្រូវ​កំណត់​ដោយ​វិស្វករត្រូពិនិត្យបច្ចេកទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥០ នាទីutes មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ២ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៣ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម