Connect with us

ព័ត៌មានជាតិ

CCC ស្នើដល់ធនាគារជាតិនៃកម្ពុជាបង្កើតអនុគណកម្មាធិកាផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ

បានផុស

នៅ

សភាពាណិជ្ជកម្មកម្ពុជា (CCC) ស្នើដល់ធនាគារជាតិនៃកម្ពុជា (NBC)​ បង្កើតអនុគណកម្មាធិកា ស្ថិតក្រោមក្រុមការងារ “ង” ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុដើម្បីទទួលយកបញ្ហាប្រឈម សំណូមពរ ក្នុងវិស័យសេវាធនាគារបនិងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំបង្កើតអនុគណកម្មាធិកានេះត្រូវបានធ្វើឡើងដោយ​អ្នកឧកញ៉ា គិត ម៉េងដែលជាប្រធាន CCC និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន និងជាសហប្រធានក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” តំណាងផ្នែកឯកជន ក្នុងកិច្ចប្រជុំភាពជាដៃគូកាលពីថ្ងៃទី១៣ខែសីហា ជាមួយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC និងជាសហប្រធានក្រុមការងារ “ង” តំណាងផ្នែករដ្ឋាភិបាល ជាសហប្រធាន​ ​ នៅ NBC ។

បើយោងតាម CCC គោលបំណងនៃកិច្ចប្រជុំភាពជាដៃគូនេះ បានពិភាក្សាលើបញ្ហាដែលបានលើកឡើងដោយវិស័យឯកជន រួមមាន៖ ​អត្រាប្រាក់បម្រុងកាតព្វកិច្ច, ​អនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន, ​កាសពាក់ព័ន្ធនឹងក្របខ័ណ្ឌភាពគ្រប់គ្រាន់នៃដើមទុន, ​ការរៀបចំឥណទានឡើងវិញ និង ​ហានិភ័យបច្ចេកវិទ្យា (Cyber Crime) និងបណ្តឹងរបស់សមាជិកដែលមិនទាន់បានដោះស្រាយមានចំនួនច្រើន ហើយត្រូវចាំរយៈពេលយូរនៅតុលាការ ដែលពាក់ព័ន្ធនឹងវិស័យធនាគារ ដើម្បីធ្វើ យ៉ាងណាសម្របសម្រួលផ្តល់ដោះស្រាយ ការពន្យល់ ដើម្បីធ្វើឲ្យវិស័យនេះផ្តល់នូវបរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើក្នុងប្រទេស កម្ពុជា។

​អ្នកឧកញ៉ា គិត ម៉េង ​បានស្នើដល់ លោកស្រីបណ្ឌិត ទេសាភិបាល ​បង្កើតអនុគណកម្មាធិកា ស្ថិតក្រោមក្រុមការងារ “ង” នេះ ដើម្បីទទួលយកបញ្ហាប្រឈម សំណូមពរ ក្នុងវិស័យសេវាធនាគារបនិងហិរញ្ញវត្ថុ កាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ស្វែងរកដំណោះស្រាយ ជូនដល់វិស័យឯកជន និងធនាគារជាតិនៃកម្ពុជា ក៏អាចទទូលបានធាតុចូល ឬ សំណើរសំណូមពរ សម្រាប់ធ្វើកែតម្រូវលើ ប្រកាសណែនាំផ្សេងៗ ទាន់ពេលផងដែរ។

លោកស្រីបណ្ឌិត ជា សិរី ​បានឆ្លើយតបជាវិជ្ជមានតាមសំណើររបស់វិស័យឯកជន មួយចំនួន ហើយក៏បាន សាទរទទួលយកពីវិស័យឯកជន នឹងមួយចំនួនទៀតគឺបានផ្តល់ជាអនុសាសន៍បន្ថែមជូនវិស័យឯកជន លើការអនុវត្តតាមសេចក្តីណែនាំ ប្រកាស នានា របស់ ធនាគារជាតិនៃកម្ពុជា។

សហប្រធានទាំងពីរក៏បានឯកភាពគ្នា លើការសម្រេចដែលបានពិភាក្សាក្នុងអង្គប្រជុំ លើបញ្ហាដែលបានលើកពីវិស័យឯកជនទ ព្រមទាំងបានពិភាក្សា និងទទួលការពន្យល់ឆ្លើយតបពី លោកជំទាវបណ្ឌិត លើ បញ្ហាផ្សេងៗមួយចំនួនទៀតផងដែ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

សមាគមបណ្ណាល័យគំនិតរៀបចំពិព័រណ៌សៀវភៅលើកទី១ នៅរាជធានីភ្នំពេញចុងសប្ដាហ៍នេះ

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រសួងការងារ​បញ្ជាឱ្យក្រុមហ៊ុន៥ចូលខ្លួនមកដោះស្រាយវិវាទការងារឱ្យបានមុនថ្ងៃទី១៤ កុម្ភៈ

កីឡា២៥ នាទីutes មុន

ត្រឹម​ជាង​១​​ឆ្នាំ កីឡាករ​គុន​ខ្មែរ​៩​រូប​ឈ្នះ​​​រង្វាន់​រថយន្ត​​ថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម