ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ៖ រឿង CLV ផ្ទុះឡើងចំពេលកម្ពុជាផ្តើមជីកព្រែកហ្វូណនតេជោ ដែលវៀតណាមជំទាស់គម្រោងនេះ
ខណៈពេលដែលប្រជាជនកម្ពុជាក្នុងប្រទេស និងក្រៅប្រទេសកំពុងមានការជជែកពិភាក្សាអំពីបញ្ហាសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម, អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានដាក់ជាសំណួរថា ហេតុអ្វីរឿង CLV ផ្ទុះឡើងចំពេលរាជរដ្ឋាភិបាលកម្ពុជាផ្តើមគម្រោងព្រែកជីកហ្វូណនតេជោ។
ក្នុងនាមជាតំណាងរាស្ដ្រមណ្ឌលខេត្ដកំពង់ចាម លោក ខៀវ កាញារីទ្ធ បានបង្ហោះសំណេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី ១៤ ខែសីហានេះ ដោយបានកត់សម្គាល់ថា រឿង CLV ផ្ទុះឡើងនៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ ទោះជាមានការតវ៉ារបស់វៀតណាម យ៉ាងណាក្តី។
លោក បានសរសេរថា៖« ក៏នឹកឃើញរឿងផ្ទុះជាមួយវៀតណាមនៅពេលរាជរដ្ឋាភិបាលឱ្យប្រមូលកម្លាំងវាយចូលដណ្តើមប៉ៃលិន នៅឆ្នាំ ១៩៩៤ និងពេលទាញរឿងវៀតណាមនៅពេលដែលយើងប្រមូលកម្លាំងតទប់ជាមួយថៃនៅព្រះវិហារ យ៉ាងនោះដែរ» ។
ជុំវិញព្រឹត្តិការណ៍ខាងលើនេះ លោកគិតថាយុវជនមួយចំនួនមិនទាន់កើត ឬ នៅក្មេងមិនទាន់ទាញមើលការប្រៀបធៀបបាន ដូច្នេះលោកនិយាយតែនៅឆ្នាំ ១៩៩៤ សិន ដោយបានរៀបរាប់ថា សម័យនោះរាជរដ្ឋាភិបាលឱ្យអូសកម្លាំងមួយចំនួនពីគ្រប់ខេត្តដើម្បីវាយប៉ៃលិន តែពេលនោះក្រុមកម្លាំងមួយចំនួន ( ខ្ញុំសូមមិននិយាយអង្គភាព ឬ ភាគីណាទេ ) ដែលជាកម្លាំងលោតឆត្រសម័យសមាហរណកម្មត្រីភាគី ក៏បានបំផុសផ្អើលពេញប្រទេសនូវសភាពការណ៍ថាវៀតណាមទន្ទ្រានកាន់កាប់នៅភូមិដូង ខេត្តស្វាយរៀង ហើយពួកខ្លួនកំពុងស្វិតស្វាញបូជាខ្លួនមិនព្រមឱ្យវៀតណាមកាន់កាប់ ( តែទីតាំងនោះវៀតណាមនៅតាំងពីដើម ) ។ ហើយពួកគេក៏រួចខ្លួនមិនទៅច្បាំងថែមទាំងទទួលការកោតសរសើរពីអ្នកមិនដឹងរឿងនោះទៀត ។
ពាក់ព័ន្ធព្រឹត្តិការណ៍នេះ លោក ខៀវ កាញារីទ្ធ ដាក់ជាសំណួរថា ចុះពេលនេះ ? ពួកគេបានដកពិសោធន៍រឿងពីរ ។
ជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ ២០១៨ គឺជាជ័យជម្នះភ្លូកទឹកភ្លូកដី ព្រោះកម្ពុជាឈ្នះថៃទាំងលើផ្នែកច្បាប់ ទាំងលើសមរភូមិ ( ថៃស្លាប់រហូតដល់ឧត្តមសេនីយ៍ ) ហើយជ័យជម្នះសម្បើមក្នុងការបោះឆ្នោតកន្លងមក ទោះជាក្រុមប្រឆាំងយកលេសថាពួកខ្លួនត្រូវគាបសង្កត់ក្តី ក៏គេយល់ច្បាស់ណាស់ថាគឺជ័យជម្នះស៊ីហ្គេមនៅភ្នំពេញ ដែលជាកត្តាជំរុញឱ្យមានជ័យជម្នះ ។
សំណេររបស់លោក បានបន្តថា ៖«ហេតុនេះ ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាកាតាលីករ ( Catalyst ) នៃជ័យជម្នះរបស់គណបក្សប្រជាជននៅឆ្នាំ ២០២៨ ជាមិនខាន ។ ហេតុនេះ យុទ្ធសាស្ត្ររបស់គេគឺយករឿង CLV បំបាក់ ហ្វូណនតេជោ ហើយបើគេអាចរុញឱ្យក្លាយជាអំពើហិង្សាទៀតនោះ ទោះផ្តួលរាជរដ្ឋាភិបាលមិនបានយ៉ាងហោចណាស់យកឈាមមនុស្សដែលគេបោកបានលាបលើព្រែកជីកហ្វូណនតេជោដែរ ។ តែពេលនេះ ធ្វើអ្វីមិនទាន់បាន គេខំលើករឿងសហប្រតិបត្តិការសេដ្ឋកិច្ចតាំងពី ២០ ឆ្នាំជាង ជាមួយវៀតណាម ឡាវ មកបំភាន់ ទាំងគ្មានឯកសារសរសេរណាមួយបន្ទាត់។
គួរជម្រាបថា បើក្រឡេកថយក្រោយវិញ សហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម គឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ក្នុងគោលបំណងអភិវឌ្ឍន៍តំបន់ព្រំដែនដើម្បីសម្រួលដល់ការតភ្ជាប់ដឹកជញ្ជូនពាណិជ្ជកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងវិស័យសុខាភិបាលជាដើម។
តាមរយៈគម្រោងនេះ ប្រជាជននៃប្រទេសនីមួយៗពុំមានសិទ្ធិចេញចូលដោយសេរីនោះទេ គឺត្រូវគោពតាមច្បាប់ប្រទេស និងត្រូវមានឯកសារចេញ-ចូល គ្រប់គ្រាន់៕
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មនុស្សស្លាប់ម្នាក់ នៅក្នុងហេតុការណ៍ឆេះរោងចក្រប្រេងឆានៅឥណ្ឌូណេស៊ី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ